លោក Biden និយាយថា លោក​នឹងចូលរួម​ព្រះ​ពិធី​បុណ្យសព​របស់​ម្ចាស់​ក្ស​ត្រី Elizabeth II

2022/09/10 07:44:18 pm        812

​សហរដ្ឋអាមេរិក៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃ​សុក្រ​ថា លោក​គ្រោង​នឹងចូលរួម​ព្រះ​ពិធី​បុណ្យសព​របស់​ម្ចាស់​ក្ស​ត្រី Elizabeth II របស់​ចក្រភព​អង់គ្លេស ដែល​បាន​យាង​សោយ​ព្រះ​ពិរាល័យ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ក្នុង​ជន្មាយុ 96ព្រះវស្សា​។​

ថ្លែង​ទៅកាន់​ក្រុម​អ្នកសារព័ត៌មាន​ក្នុង​រដ្ឋ Ohio ខណៈ​លោក​ឡើង​ជិះ​យន្តហោះ Air Force One ក្នុង​ពេល​ត្រឡប់​ទៅកាន់​សេត​វិមាន​វិញ លោក Biden បាន​និយាយថា “​ខ្ញុំ​មិនទាន់​ដឹងថា ​ព័ត៌មាន​លម្អិត​យ៉ាងណា​នៅឡើយ​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​នឹង​ទៅ​”​។ លោក​និយាយ​ថា លោក​មិនទាន់បាន​ថ្លែង​ទៅកាន់​មហាក្សត្រ Charles III ដែល​ជា​បុត្រ​ច្បង​របស់​ម្ចាស់​ក្ស​ត្រី Elizabeth និង​ជា​មហាក្សត្រ​ថ្មី​នៅឡើយ​ទេ​។ លោក Biden គឺជា​ប្រធានាធិបតី​ទី13 និង​ចុងក្រោយ​របស់​សហរដ្ឋ​អាមេរិក​ដែល​បាន​ចូល​គាល់​មហាក្សត្រី​ ដែល​បាន​គ្រង​រាជ​អស់​រយៈពេល​រហូត​ប្រាំពីរ​ទសវត្សរ៍​។​ ព្រះ​មហាក្សត្រី​បាន​ជួប​ប្រធានាធិបតី​សហរដ្ឋអាមេរិក​គ្រប់រូប​ចាប់​តាំង​ពីលោក Dwight Eisenhower លើកលែងតែ​លោក Lyndon Johnson។ នោះ​ក៏​ព្រោះតែ​លោក Johnson មិន​បាន​ធ្វើ​ទស្សនកិច្ច​នៅ​ចក្រភព​អង់គ្លេស​ក្នុង​អំឡុងពេល​លោក​កាន់​តំណែង​ជា​ប្រធានាធិបតី​។

​លោក Biden និង​ស្ត្រី​ទី១ លោកស្រី Jill Biden បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា "​កេរដំណែល​របស់​មហា​ក្ស​ត្រី​នឹង​បង្ហាញ​ច្បាស់លាស់​ធំធេង​ នៅក្នុង​ទំព័រ​ប្រវត្តិសាស្ត្រ​របស់​ចក្រភព​អង់គ្លេស និង​នៅក្នុង​រឿងរ៉ាវ​ពិភពលោក​របស់​យើង​។ គ្រប់​អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ដែល​នៅ​មាន​ជីវិត​មាន​លោក Jimmy Carter, Bill Clinton, George W. Bush, Barack Obama និង Donald Trump បាន​ចូលរួម​ជាមួយ​លោក Biden ក្នុង​ការ​កាន់ទុក្ខ​រប​ស់​ម្ចាស់​ក្ស​ត្រី​ដែល​បាន​យាង​សោយ​ព្រះ​ពិរាល័យ និង​ផ្ញើ​សារ​រំលែក​ទុក្ខ​ដល់​គ្រួសារ​របស់​ទ្រង់៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        383
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm