សមាគមភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានថា មួយរយៈពេលនេះ មិនសូវមានភ្ញៀវធ្វើដំណើរចុះឡើងតាមកោះទេ

2022/09/10 08:08:17 pm        900

ព្រះសីហនុ៖ «រយៈពេលប៉ុន្មានខែនេះ រហូតមកដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ គឺជារដូវកាលមិនសូវមានភ្ញៀវធ្វើដំណើរ (Low season) និងម្យ៉ាវិញទៀត ដោយមានការប្រកាសឱ្យប្រុងប្រយ័ត្នពីការប្រែប្រួលអាកាសធាតុផងនោះ ទើបមិនសូវមាន ភ្ញៀវធ្វើដំណើរចុះឡើងទៅមកតាមបណ្ដាកោះ នានា លើផ្ទៃសមុទ្រក្នុងដែនសមុទ្រកម្ពុជា ទេ»។ ចំពោះការធ្វើចរាចរណ៍ដឹក​ជញ្ជូន​ភ្ញៀវតាមជលយាន គឺនៅដំណើរការជាធម្មតា តែដោយមានការ​ប្រុង​ប្រយ័ត្នខ្ពស់ ទោះបីស្ថានភាព ធាតុអាកាសមិនសូវ​អាប់អួ​ក្ដី ​គឺខាងសមាគម មានការសហការ​គ្នាល្អ​ជាមួយសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការធ្វើការត្រួតពិនិត្យតាម ដានធាតុអាកាស ដើមទី (នៅដីគោក) និងចុងទី (នៅកោះ) ដោយប្រុងប្រយ័ត្នខ្ពស់ ប្រសិនបើ មានខ្យលរលកធំៗ គឺត្រូវមានការពន្យាជើង ចេញដំណើររង់ចាំដល់ពេលស្ងប់ទើបចេញដំណើរ។ នេះជាកាបញ្ជាក់ឱ្យដឹងពីលោក ម៉ុត ភារី ជំនួយការសមាគមដឹក​ជញ្ជូន​ ទេសចរណ៍ជលយានខេត្ដព្រះសីហនុ។

ទាក់ទិនទៅនឹងការប្រែប្រួលធាតុអាកាសនេះ លោក ហេង សោភ័ណរិទ្ធ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្ដព្រះសីហនុ ប្រាប់ឱ្យដឹងថា យោងតាមការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ ស្ដីពីស្ថានភាពធាតុអាកាស (ថ្ងៃទី៧-១៣ ខែកញ្ញា ឆ្នាំ២០២២) កម្ពុជា ទទួលរងឥទ្ធិពលពីប្រព័ន្ធ សម្ពាធទាប (ITCZ) សម្ពាធទាប និងខ្យល់មូសុងនិរតី​បក់ក្នុងល្បឿនពីមធ្យមទៅបង្គួរ។

ស្ថានភាពបែបនេះ នឹងធ្វើឲ្យតំបន់ទំនាបកណ្តាល មានសីតុណ្ហភាពចន្លោះពី ២៣-៣៥ºC នឹង​អាចមានភ្លៀងនៅក្នុងកម្រិតពីមធ្យមទៅបង្គួរ ក្នុងនោះតំបន់ខ្លះក៏មានភ្លៀងធ្លាក់ច្រើន ដោយ​អន្លើលាយ ឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ តំបន់ខ្ពង់រាប មានសីតុណ្ហភាព​ចន្លោះពី២២-៣៤ºC នឹងអាចមាន ភ្លៀងនៅក្នុងកម្រិតពី មធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និង​ខ្យល់កន្ត្រាក់។

តំបន់មាត់សមុទ្រ មានសីតុណ្ហភាព ចន្លោះពី២២-៣៣°C នឹងអាច មានភ្លៀងនៅក្នុងកម្រិត​ពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ដោយឡែកសម្រាប់ប្រជាពលរដ្ឋរស់នៅបណ្តាខេត្តនៅក្នុងភូមិសាស្តជាប់តំបន់ជួរភ្នំទីទំនាប និងជាប់ផ្លូវទឹកសូមបង្កើនការ ប្រយ័ត្នខ្ពស់ចំពោះជំនន់ទឹកភ្លៀង និងនៅលើផ្ទៃសមុទ្រ មានភ្លៀងខ្យល់ ដែលនឹងអាចមាន​រលក​សមុទ្រ​ខ្ពស់៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        211
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        116
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm