លោក ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយក្រុមការងារគណបក្សប្រជាជននៅទ្វីបអាស៊ីខាងកើតនិងអាគ្នេយ៍

2022/09/10 10:14:56 pm        1.1 K

ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានជួបសំណេះសំណាលជាមួយសមាជិក-សមាជិកានៃក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍នៅរាជធានីភ្នំពេញ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ ខណៈពិធីនេះគឺដើម្បីពង្រឹងនូវភាពស្និតស្នាលរវាងក្រុមការងារគណបក្សនៅក្នុងស្រុក និងក្រៅស្រុកឲ្យកាន់តែល្អប្រសើបន្ថែមទៀត។

 ក្នុងពិធីសំណេះសំណាលនោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ ដែលបានរៀបចំកម្មវិធីដ៏មានអត្ថន័យនេះ ដែលជាការជួបជុំលើកទី១ រវាងថ្នាក់ដឹកនាំ និងសមាជិក-សមាជិកាទាំងអស់ បន្ទាប់ពីក្រុមការងារត្រូវបានកែសម្រួលកាលពីខែកុម្ភៈ ឆ្នាំ២០២២ នេះ និងស្របពេលដែលស្ថានភាពនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជាមានភាពធូរស្រាល។ 

លោកបណ្ឌិត បានបន្តថាក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ គឺជាផ្នែកមួយបំពេញឱ្យកម្លាំងសរុបរបស់គណបក្សប្រជាជនកម្ពុជា ដែលមានភារកិច្ចកៀរគរបង្កើនការគាំទ្រដល់គណបក្សប្រជាជនកម្ពុជាក្នុងមជ្ឈដ្ឋានសហគមន៍ប្រជាពលរដ្ឋខ្មែរដែលរស់នៅ និងធ្វើការនៅក្នុងប្រទេសកូរ៉េ, ជប៉ុន, ម៉ាឡេស៊ី និងថៃ ជាពិសេសការគាំទ្រចំពោះបុព្វហេតុដ៏ត្រឹមត្រូវរបស់គណបក្សក្នុងការផ្តល់ភាពកក់ក្តៅបម្រើ និងគាំពារប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទីទាំងក្នុង និងក្រៅប្រទេស តាមរយៈការសម្របសម្រួលជួយដោះស្រាយរាល់ការលំបាក និងការផ្តល់ជំនួយឧបត្ថម្ភមនុស្សធម៌ផ្សេងៗ ដោយមិនមានប្រកាន់និន្នាការ។ 

ជាមួយគ្នានោះដែរ លោកបណ្ឌិត ហ៊ុន ម៉ាណែតក៏បាន កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ ដែលបានយកចិត្តទុកដាក់អនុវត្តតាមគោលការណ៍ណែនាំ និងផែនការរបស់យុវជនគណបក្សថ្នាក់កណ្តាល ដោយធ្វើសកម្មភាពយ៉ាងសកម្មលើការងារសហការជំរុញការកសាងពង្រីករចនាសម្ព័ន្ធគណបក្ស និងការកសាងថែទាំសមាជិកគណបក្ស រហូតសម្រេចបានលទ្ធផលជាទីមោទនៈ។

ពិតណាស់ ជោគជ័យនេះ គឺជាផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែងប្រកបដោយការប្តេជ្ញាចិត្ត និងការដាក់ចេញនូវទិសដៅ និងសូចនាករបានច្បាស់លាស់ ព្រមជាមួយនឹងការរៀបចំរចនាសម្ព័ន្ធ និងកម្លាំងធនធានមនុស្សបានត្រឹមត្រូវ ជាពិសេសការបន្តប្រព្រឹត្តអំពើល្អ និងការផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋប្រកបដោយភាពស្មោះត្រង់។ 

លោកបន្ថែមថា សមិទ្ធផលការងារទាំងនេះ បានធ្វើឱ្យគណបក្សប្រជាជនកម្ពុជា មានមូលដ្ឋានរឹងមាំ និងទទួលបានការគាំទ្រពីមជ្ឈដ្ឋានប្រជាពលរដ្ឋខ្មែរនៅគ្រប់បណ្តាប្រទេសគោលដៅ។ កត្តាទាំងអស់នេះ ក៏បានបង្ហាញអំពីភាពខ្លាំងក្លានៃកម្លាំងមហាសាមគ្គីរបស់ក្រុមការងារគណបក្សប្រជាជនកម្ពុជាទាំងក្នុង និងក្រៅប្រទេស ក្រោមស្មារតីខ្មែរតែមួយជួយគ្នាទៅវិញទៅមក ហើយសាមគ្គីភាពដ៏រឹងមាំនេះនឹងនៅបន្តឋិតឋេរយូរអង្វែងតរៀងទៅក្រោមការដឹកនាំរបស់ សម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា។

បុព្វហេតុនៃការចូលជាសមាជិកបក្សប្រជាជនកម្ពុជា គឺដើម្បីធ្វើការងារបម្រើគណបក្ស និងតបស្នងសងគុណដល់គណបក្ស ដែលបានសង្គ្រោះអាយុជីវិត និងផ្តល់ឱកាសនៃការរស់នៅក្នុងជីវភាពសុខសាន្ត និងសុខសន្តិភាព។ ប្រសិនបើគណបក្សយើងនៅបន្តឈ្នះនៅក្នុងការបោះឆ្នោតខាងមុខៗ គណបក្សនេះនឹងបន្តផ្តល់ឱកាសបែបនេះប្រកបដោយនិរន្តរភាពទៅមុខទៀត ហើយប្រទេសជាតិយើងក៏នឹងកាន់តែអភិវឌ្ឍរីកចម្រើនបន្ថែមទៀតផងដែរ។ 

យ៉ាងណាក៏ដោយលោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់ សមាជិក-សមាជិកាទាំងអស់ត្រូវ ចាំបាច់ត្រូវខិតខំបន្តប្រព្រឹត្តអំពើល្អបម្រើថែទាំប្រជាពលរដ្ឋ និងចូលរួមចំណែកកសាងសង្គមជាតិតាមលទ្ធភាពដែលអាចធ្វើទៅបាន ដោយមិនគិតអំពីផលតបស្នង ជាពិសេសត្រូវស្វែងយល់ និងវាយតម្លៃអំពីចំណុចខ្វះខាតដែលជាចន្លោះប្រហោង និងខិតខំកែលម្អឱ្យបានល្អប្រសើរឡើងវិញ ព្រមជាមួយនឹងការថែទាំ និងពង្រឹងបន្ថែមទៀតនូវចំណុចខ្លាំងដែលមានស្រាប់នោះ៕ អត្ថបទ ៖ បាន ចក់​

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm