ទេសរដ្ឋមន្រ្តី លី ធុជ ដឹកនាំឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ និងជានាយិកា UNDP ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ចុះពិនិត្យសកម្មភាពបោសសម្អាតមីន នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង

2022/09/10 11:48:41 pm        958

បាត់ដំបង: ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំលោកស្រី Kanni Wignaraja ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ និងជានាយិកា UNDP ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ចុះពិនិត្យសកម្មភាពបោសសម្អាតមីនរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងជួបសំណេះសំណាលជាមួយអ្នកទទួលផល និងជនរងគ្រោះដោយសារមីន នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ក្រោមគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល។

ដំណើរទស្សនកិច្ចនេះ មានការចូលរួមពីលោកស្រី Alissar Chaker តំណាង UNDP ប្រចាំនៅកម្ពុជា, លោក Ryan Tierney តំណាងស្ថានទូតអូស្រា្តលី, លោក RHO Hyunjun នាយកភ្នាក់ងារ KOICA, លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់, លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង និងលោក ព្រហ្ម សួនប្រសិទ្ធ នាយកប្រតិបត្តិមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន។

ឆ្លៀតក្នុងឱកាសនេះ លោកទេសរដ្ឋមន្រ្តី បានជម្រាបប្រាប់លោកស្រីឧបការីថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី បានដាក់ចេញនូវចក្ខុវិស័យ និងមានមហិច្ឆតាធំធេងក្នុងការបញ្ចប់ការងារបោសសម្អាត និងកំទេចគ្រាប់មីនឲ្យអស់នៅឆ្នាំ២០២៥ បន្ទាប់ពីកម្ពុជាបានបញ្ចប់សង្រ្គាមដ៏រ៉ាំរ៉ៃរាប់ទសវត្សរ៍ និងទទួលបានសន្តិភាពពេញលេញក្រោមនយោបាយឈ្នះ ឈ្នះ នៅឆ្នាំ១៩៩៨។

ជាងនេះទៅទៀតកម្ពុជា បានដាក់ចេញ និងកំណត់ការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមជាគោលដៅទី១៨ នៃគោលដៅអភិវឌ្ឍន៍ប្រកបចីរភាពរបស់កម្ពុជាផងដែរ។  

ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តី បានចាត់ទុក UNDP គឺជាសំឡេងមួយ និងជាដៃគូមួយយ៉ាងសំខាន់ក្នុងការចូលរួមដឹកនាំវិស័យសកម្មភាពមីននៅកម្ពុជា ដើម្បីឲ្យកម្ពុជាសម្រេចនូវគោលដៅគ្មានមីនឆ្នាំ២០២៥។

ចាប់តាំងពីឆ្នាំ២០០៦ មក គម្រោងបោសសម្អាតមីនដើម្បីលទ្ធផល បានរំដោះផ្ទៃដីសង្ស័យមានមីនជាង ៣០០ គីឡូម៉ែតក្រឡា ស្មើជាង ១២ % នៃសមិទ្ធផលការងារបោសសម្អាតមីន/គ្រាប់ទូទាំងប្រទេស ព្រមទាំងបានចូលរួមផ្តល់ដីមានសុវត្ថិភាពសម្រាប់ការបង្កបង្កើនផល និងសាងសង់លំនៅដ្ឋានជូនប្រជាជនកម្ពុជាប្រមាណជាង ១.១ លាន់នាក់ ក្នុងនោះ ៥០% ជាស្រ្តី។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី សូមថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍន៍ និងប្រទេសជាមិត្ត ដែលចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ចាប់តាំងពីឆ្នាំ២០០៦ រួមមាន៖ UN, អូស្រ្តាលី, កាណាដា, អេស្ប៉ាញ, ស៊ុយអែដ, អង់គ្លេស, សហរដ្ឋអាមេរិក, អូទ្រីស, បែលហ្សិក, បារាំង, ស្វីស, ន័រវេស, អៀកឡង់, ណូវែលហ្សឺឡង់ និងសាធារណរដ្ឋកូរ៉េ។

លោកទេសរដ្ឋមន្រ្តី ក៏បានវាយតម្លៃខ្ពស់ចំពោះម្ចាស់ជំនួយបច្ចុប្បន្នដែលបានបន្តចូលរួមគាំទ្រដល់ការអនុវត្តគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ រហូតដល់ឆ្នាំ២០២៥ រួមមាន UNDP, អូស្រ្តាលី, ណូវែលហ្សឺឡង់ និងសាធារណរដ្ឋកូរ៉េ ក៏ដូចជាម្ចាស់ជំនួយ និងប្រទេសជាមិត្តឆ្នើមដទៃទៀត ដែលបានចូលរួមចែករំលែកនូវទស្សនៈវិស័យរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដល់ការងារសកម្មភាពមីនមនុស្សធម៌ ដូចជា៖ សហរដ្ឋអាមេរិក អង់គ្លេស ជប៉ុន អាល្លឺម៉ង់ ន័រវេស្ស ស្វីស ចិន កាណាដា អៀរឡង់ ហុងគ្រី និង UNICEF ព្រមទាំងមូលនិធិអង្គការសង្គមស៊ីវិល និងសប្បុរសជនផងដែរ។

លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមទៀតថា ការងារបោសសម្អាតមីន មិនត្រឹមតែជួយសង្រ្គោះអាយុជីវិតរបស់ប្រជាជនប៉ុណ្ណោះទេ ថែមទាំងបានបង្កើតនូវស្នាមញញឹមថ្មីជូនដល់ប្រជាជនអតីតសមរភូមិ ក្នុងការធ្វើឲ្យប្រសើរឡើងនូវកម្រិតជីវភាពរស់នៅប្រចាំថ្ងៃ។

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព

2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm