ក្រសួងសុខាភិបាល ដឹកនាំគ្រូពេទ្យ ពិនិត្យ ពិគ្រោះ ព្យាបាលជំងឺ និងចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពុទ្ធបរិស័ទមកកាន់វត្ត ក្នុងពិធីបុណ្យកាន់បិណ្ឌ

2022/09/11 11:27:22 pm        957

ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២នេះ នាឱកាសដែលព្រះរាជាណាចក្រកម្ពុជាប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ និងកាន់បិណ្ឌ និងជាវេណទី១ បានដឹកនាំក្រុមការងារគ្រូពេទ្យ ចុះពិនិត្យ ពិគ្រោះ ព្យាបាលជំងឺ និងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនព្រះសង្ឃ ប្រជាពុទ្ធបរិស័ទ លោកយាយ លោកតា ក្មេង ចាស់ ប្រុស ស្រី ដែលអញ្ជើញមកកាន់វត្តឃ្មួញ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង ថ្លែងប្រាប់BTV ព័ត៌មាន ថា ថ្ងៃនេះជាពិធីបុណ្យកាន់បិណ្ឌ១ គឺថ្នាក់ដឹកនាំក្រសួង អាជ្ញាធរសង្កាត់ ខណ្ឌ បានរួមគ្នាចូលរួមជាចតុប្បច្ច័យ វេប្រគេនចង្ហាន់ និងសម្ភារៈបរិក្ខារមួយចំនួន ទៅព្រះសង្ឃគង់ក្នុងវត្តឃ្មួញ ដែលជាការងារមួយដ៏ល្អ ដែលយើងបានរួមគ្នាធ្វើបុណ្យ ធ្វើទាន មានក្រុមគ្រូពេទ្យ រួមជាមួយនឹងប្រជាពុទ្ធបរិស័ទទាំងអស់ ក្នុងនោះយើងក៏បានរៀបចំក្រុមការងារគ្រូពេទ្យ ចុះមកពិនិត្យ ពិគ្រោះ ព្យាបាលជំងឺ ផ្តល់អំណោយថ្នាំពេទ្យដោយឥតគិតថ្លៃ ព្រមទាំងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចាប់ពីដូសមូលដ្ឋាន រហូតដល់ដូសជំរុញ ជូនប្រជាពុទ្ធបរិស័ទ ក្មេង ចាស់ ប្រុស ស្រី លោកយាយ លោកតា មកកាន់វត្ត ដើម្បីឲ្យគាត់ទទួលបានសុខភាពល្អ។ ដូច្នេះក្នុងនាមយើងជាប្រជាពុទ្ធបរិស័ទ ជាគ្រូពេទ្យផង ដូច្នេះត្រូវបំពេញកាតព្វកិច្ចបន្ថែម ដើម្បីផ្តល់សេវាសុខាភិបាលជូនគាត់ឲ្យកាន់តែល្អប្រសើរ។

ជាមួយគ្នានេះឯកឧត្តម រដ្ឋមន្រី្ត ម៉ម ប៊ុនហេង ក៏មានសេចកី្តរីករាយ និងមានមោទនភាព ដែលមានព្រះចៅអធិការវត្ត មន្រី្តបុគ្គលិកសុខាភិបាល និងអាជ្ញាធរសង្កាត់ ខណ្ឌ ដែលបានរួមកម្លាំងគ្នា ធ្វើការងារពុទ្ធចក្រ និងអាណាចក្រ ដើម្បីសម្រេចបានជោគជ័យក្នុងការអនុវត្តន៍នូវគោលនយោបាយដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា ដែលលោកតែងតែឧបត្ថម្ភគាំទ្រ ដូចជាណែនាំ ផ្តល់ឱវាទដល់មន្រី្តបុគ្គលិកសុខាភិបាល ធ្វើយ៉ាងណាចុះជាប់ជាមួយប្រជាជន ហើយក៏សូមសម្ដែងនូវការកោតសរសើរ ដល់មន្ដ្រីបុគ្គលិកសុខាភិបាល និងអាជ្ញាធរមូលដ្ឋានទាំងអស់ ដែលធ្វើការងារជាមួយគ្នា និងចុះជាប់ ព្រមទាំងបង្ខិតសេវាសុខាភិបាល ជូនប្រជាពលរដ្ឋយើងបានល្អណាស់៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        206
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        184
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        202

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត

2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm