Carlos Alcaraz គ្រង​ជើងឯក Grand Slam លើកដំបូង​ក្នុង​អាជីព

2022/09/12 05:10:24 pm        54

​វាយ​កូន​បាល់៖ កីឡាករ​វាយ​កូន​បាល់​អេ​ស្ប៉ា​ញ Carlos Alcaraz បាន​បំពេញ​ក្តី​បំណង និង​ការប្រឹងប្រែង​របស់ខ្លួន​ក្រោយ​ដណ្តើមបាន​ជើងឯក Grand Slam លើកដំបូង​ក្នុង​អាជីព​ដោយ​យកឈ្នះ​កីឡាករ​ន័​រវេ​ស Casper Ruud នៅ​វគ្គ​ផ្តាច់ព្រ័ត្រ US Open​។

​​កីឡាករ​វ័យ ១៩ឆ្នាំ​រូបនេះ​បាន​យកឈ្នះ Casper Ruud ដោយ​លទ្ធផល ៦-៤, ២-៦, ៧-៦(៧-១) និង ៦-៣ បាន​ក្លាយជា​កីឡាករ​ក្មេង​បំផុត​ដែល​ឈ្នះ​ពាន Grand Slam ចាប់តាំងពី​ឆ្នាំ២០០៥ ដែល​ធ្វើបាន​ដោយ Rafael Nadal ឈ្នះ​ពាន French Open​។ ​​ចំណែក​កីឡាករ​វ័យ ២៣ឆ្នាំ Casper Ruud បាន​ត្រឹម​ខកបំណង​បន្ទាប់ពី​បរាជ័យ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ Grand Slam ពីរលើក​ផ្ទួនៗ​បូករួម​ទាំង Wimbledon​។ ​​អ្នកឈ្នះ​ពី​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ព្រឹក​មិញ​នេះ មានលទ្ធភាព​ឡើងឈរ​លេខ ១ ពិភពលោក​ដូចគ្នា​ដែល​មានន័យថា Carlos Alcaraz បាន​ក្លាយជា​កីឡាករ​វ័យក្មេង​បំផុត​ត្រឹម ១៩ឆ្នាំ​ឡើងឈរ​លេខ ១ ពិភពលោក​ក្នុង​រយៈពេល ៤៩ឆ្នាំ​នៃ​ប្រវត្តិសាស្ត្រ ATP World Ranking​។

​រីឯ​ការប្រកួត​ផ្នែក​នារី​វិញ​កាលពី​ថ្ងៃ​សៅរ៍ កីឡាការិនី​លេខ ១ ពិភពលោក Iga Swiatek បាន​គ្រង​ជើងឯក Grand Slam លើក​ទី២ ក្នុង​អាជីព​របស់ខ្លួន​បន្ទាប់​ពី​យកឈ្នះ​កីឡាការិនី​ទុយ​នេ​ស៊ី Ons Jabeur នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ៦-២ និង ៧-៦(៧-៥)​។ ​​នេះ​ជា​បរាជ័យ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ២ព្រឹត្តិការណ៍​ជាប់​គ្នា​នៅ​ពានរង្វាន់ Grand Slam បន្ទាប់ពី​ចាញ់​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ Wimbledon ដែរ​កាលពី​ខែកក្កដា​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm