សម្តេចតេជោហ៊ុន សែន៖ បញ្ហាសង្រ្គាមរុស្ស៊ី-អ៊ុយគ្រែន​បាន​បន្ទច់​បង្អាក់​ការ​ស្តារ​សង្គម​សេដ្ឋកិច្ច​ឡើង​វិញ

2022/09/12 05:16:57 pm        718

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការអូសបន្លាយនៃសង្រ្គាម រវាងរុស្ស៊ី និងអ៊ុយគ្រែនបានបន្ទច់បង្អាក់ ការស្តារសង្គម-សេដ្ឋកិច្ច​ឡើងវិញ ហើយបញ្ហានេះក៏បានបង្កើនការដាក់សម្ពាធអតិផរណា និង​ធ្វើ​ឲ្យ​មាន​ការ​កក​ស្ទះប្រ​ព័ន្ធ​ដឹក​ជញ្ជូន​សកលផងដែរ។

ថ្លែងនៅក្នុងពិធីបើកវេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២ ក្រោម​ប្រធាន​បទ «ភាពជាដៃគូសម្រាប់អាស៊ានដែលមានភាពស្អិតរមួត និងឆ្លើយតបរហ័ស» ដែល​បាន​ប្រព្រឹត្តិ​ទៅ​នា​ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ នៅរាជធានីភ្នំពេញ សម្តេចតេជោ ហ៊ុន សែន បាន​លើក​ឡើង​ថា ខណៈពេល នេះអាស៊ានទាំងមូលកំពុងមានមោទកភាព ពោពេញទៅដោយសន្តិភាព សន្តិសុខ ស្ថិរភាព ជីវភាព និងវិបុលភាពក្តី ប៉ុន្តែភាពផុយស្រួយ នៅអាស៊ាន ក៏ដូចជា​សកល​លោក​នៅ​តែអាចកើតមាន ដោយសារតែបញ្ហាសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយគ្រែននោះ។

យ៉ាងណាក៏ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានបញ្ជាក់ផងដែរថា ក្នុងនាមប្រធាន អាស៊ានក្នុងឆ្នាំ២០២២នេះ កម្ពុជាបាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការពង្រឹង និងពង្រីក​កិច្ច​សហប្រតិបត្តិការ និងភាពជាដៃគូក្នុងគ្រប់ទម្រង់ និងគ្រប់វិស័យទាំងផ្នែកសង្គម-សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងនយោបាយជាមួយប្រទេសជាមិត្ត,ដៃគូអភិវឌ្ឍន៍ និង​សហគមន៍​អន្តរជាតិ​ទាំងក្នុងក្របខណ្ឌប្រទេស និងតំបន់ជាពិសេសតាមរយៈការរៀបចំវេទិកាសន្ទនាដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។

សម្តេចតេជោ បានបញ្ជាក់បន្ថែមទៀតថា«កម្ពុជាចង់ឃើញតំបន់អាស៊ានក៏ដូចជា សកល​លោក​ទាំងមូល​មានសុខសន្តិភាព, ស្ថិរភាពនិងវិបុលភាពប្រកបដោយចីរភាព និងបរិយាបន្ន​យ៉ាង​ពិត​ប្រាកដ ជាមួយនឹងការគោរពអធិបតេយ្យភាពនៃប្រទេសនីមួយៗ,ការអនុវត្តតាមច្បាប់អន្តរជាតិ ជាពិសេសធម្មនុញ្ញអង្គការសហប្រជាជាតិ និងការប្រកាន់ខ្ជាប់ជានិច្ចនូវយន្តការពហុភាគីនិយម ដែល​មានការចូលរួមសន្ទនាពីគ្រប់ភាភីពាក់ព័ន្ធ និងការរួមគ្នា​ស្វែង​រក​ដំណោះ​ស្រាយ​បញ្ហា​ប្រឈម​ដោយសន្តិវិធី ជាមួយនឹងស្មារតីបើកចំហ,យោគយល់ និងអត់ធ្មត់ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ដើម​៕ អត្ថបទ៖ បាន ចក់


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm