រាជរដ្ឋាភិបាល៖យើងត្រូវគ្រប់គ្រងស្ថានភាពកូវីដ១៩នៅភ្នំពេញនិងខេត្តកណ្តាលឲ្យទាល់តែបាននាពេលខាងមុខ

2021/04/27 09:59:58 am        388

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានប្រកាស់ថា គោលការខាងមុខទៀត គណកម្មការវ៉ាងសាំងប្រឆាំងនឹងជំងឺកូវីដ១៩ ត្រូវតែគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩នេះ នៅរាជធានីភ្នំពេញ និងខេត្តកណ្តាលឲ្យទាល់តែបាន បើទោះបីជាបច្ចុប្បន្ននេះ រាជធានី-ខេត្តទាំងពីរនេះបានកំពុងតែដំណើរការចាក់វ៉ាស់សាំងយ៉ាងណាក៏ដោយនោះ ប៉ុន្តែវាមិនទាន់ឆ្លើយតបនឹងសាំរបស់មេរោគដ៏កាចសាហាវនេះបាននៅឡើយនោះទេ។

 ថ្លែងតាមរយៈសារអេឡិចត្រូនិច (តេលេក្រាម) នាល្ងាចថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១នេះសម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ពេលវ៉ាក់សាំងថ្មីមកដល់ប្រទេសកម្ពុជាភ្លាមនោះ គណកម្មការចំពោះកិច្ចនៃការចាក់វ៉ាក់សាំងគឺត្រូវតែផ្តល់ការចាក់មនុស្សនៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាលទាំងអស់មិនថាមនុស្សនោះមកពីណានោះទេ ដើម្បីធ្វើយ៉ាងណាគ្រប់គ្រងស្ថានភាពនៃការរីករាលដាលនូវមេរោគកូវីដ១៩នេះឲ្យបាន និងមិនត្រូវធ្វេសប្រហែសចំពោះរាជធានីភ្នំពេញ និងខេត្តកណ្តាលនេះបន្តទៀតបាននោះឡើយ។


ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាដល់គណកម្មការចំពោះកិច្ចឲ្យមានការសហការគ្នាជាមួយក្រសួងសុខាភិបាល សាលារាជធានីភ្នំពេញ និងរដ្ឋបាលខេត្តកណ្តាលធ្វើស្ថិតិឲ្យបានច្បាស់លាស់ចំពោះអ្នករស់នៅផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ ជាពិសេសបងប្អូនកម្មករ-កម្មការិនីនៅតាមបណ្តារោងចក្រសហគ្រាស់នៃផ្លូវជាតិទាំងនោះ ដោយត្រូវធ្វើការចាក់ជូនពួកគាត់ជាអាទិភាពផងដែរក្រោយវ៉ាក់សាំងថ្មីមកដល់ ហើយសម្តេចរំពឹងថា បន្ទាប់ពីចាក់ដល់ពួកគាត់ហើយនឹងមិនសូវមានហានិភ័យខ្ពស់បន្តទៀតចំពោះការចម្លងគ្នាទៅវិញទៅមករវាងរាជធានីភ្នំពេញ ទៅបណ្តាខេត្ត និងពីទីប្រជុំជនទៅកាន់កន្លែងជនបទជាដើមនោះ។

 តាមរយៈសារអេឡិចត្រូនិចនេះដដែលនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងដែរថា ព្រឹត្តិការណ៍នៃការចាក់វ៉ាក់សាំងនាពេលនេះ គឺជាគោលការណ៍ស្ម័គ្រចិត្ត ហើយនាពេលខាងមុខឆាប់ៗនេះ សម្តេចតេជោ បារម្ភថាវានឹងក្លាយជាវ៉ាក់សំាងកតព្វកិច្ច ដោយមានន័យថាប្រសិនបើបុគ្គលណាមិនមានការចាក់វ៉ាក់សាំង នឹងមិនអាចទទួលបានការងារធ្វើនៅតាមបណ្តាក្រុមហ៊ុនឯកជន ឬស្ថានប័នរដ្ឋ ឬពេលចេញទៅក្រៅប្រទេស ប្រទេសគេនឹងមិនឲ្យចូលជាដើមនោះ ជាក់ស្តែងដូចនៅប្រទេសឥណ្ឌូនេស៊ី នាពេលនេះគឺគេត្រូវបានអនុវត្តន៍រួចទៅហើយចំពោះវ៉ាក់សាំងកតព្វកិច្ចនេះ ដោយមិនបានចាក់នឹងត្រូវអត់មានការងារធ្វើ៕

អត្ថបទ ៖ បាន ចក

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        202
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm