សម្តេចតេជោ ហ៊ុន សែន ផ្តល់យោបល់៥ចំណុច ជូនវេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ាន ឆ្នាំ២០២២

2022/09/12 05:50:43 pm        565

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន នៅព្រឹក​ថ្ងៃ​ទី១២​កញ្ញា​នេះ បាន​អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវេទិកាភាពជាអ្នកដឹកនាំ និងភាព​ជាដៃ​គូ​អាស៊ាន​ឆ្នាំ​២០២២ ក្រោម​ប្រធានបទ «ភាពជាដៃគូស្អិតរមួត និងការឆ្លើយតបរហ័ស​របស់​អាស៊ាន​» ​

ក្នុងវេទិកាដែលប្រារព្ធនៅសណ្ឋាគារហៃយ៉ាតរីជិនស៊ី ភ្នំពេញ សម្តេចតេជោ ហ៊ុន សែន ផ្តល់យោបល់៥ចំណុច ជូនវេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២ ដោយ​សម្តេច​បញ្ជាក់ថា ក្នុងក្របខណ្ឌតំបន់អាស៊ានភាពជាអ្នកដឹកនាំ និងភាព​ជាដៃ​គូ​គឺ​ជា​កត្តា​ចម្បង​ដែល​ធ្វើ​ឲ្យយើង​អាច​ជំ​នះ​គ្រប់​ឧបសគ្គ​និង​ប្រែក្លាយ​តំបន់​អាស៊ាន​ទៅ​ជាតំបន់​មួយលេច​ធ្លោ​ និង​មាន​ការ​រីកចម្រើនលើគ្រប់វិស័យ។ក្នុងស្មារតីនេះ ស្ថិតក្នុង ស្ថានភាពសង្គមសេដ្ឋកិច្ចបច្ចុប្បន្ន យើង​មិន​ត្រឹមតែមិនបែកបាក់សាមគ្គីប៉ុណ្ណោះទេ តែផ្ទុយទៅ​វិញ​យើង​ត្រូវ​ពង្រឹង​ភាព​ជា​ដៃគូរ​ និង​កិច្ច​សហប្រតិបត្តិការ​ឲ្យ​កាន់​តែ​ស្អិត​ល្មួត​ថែម​ទៀត​ស្រប​តាម​មូល​បទ​អាស៊ាន​រួម​គ្នា​ធ្វើ​ដោះ​ស្រាយ​បញ្ហា​ប្រឈមទាំងអស់គ្នាដែលកម្ពុជាបានកំណត់ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ ២០២​២​នេះ​ ដើម្បីបន្តរក្សាភាពរីកចម្រើនទៅមុខចំពោះអនាគតភ្លឺស្វាង និងវិបុលភាពរួម។

សម្រាប់​វេទិកានេះ សម្ដេចបានលើកទឹកចិត្ត ឱ្យមានការពិភាក្សាដោយត្រង់ទៅ ត្រង់មក ក្នុង​ស្មារតី​​យោគយល់​គ្នាទៅវិញទៅមក ដើម្បីអាច​ទទួល​បាន​លទ្ធផល​ជា​ផ្លែផ្កា​ និង​ពិតប្រាកដ និង​បង្ហាញ​ឲ្យ​សកល​លោក​បាន​ឃើញ​ពី​ឆន្ទៈ​ និង​ការ​បន្ត​ពង្រឹង​ភាព​ជា​អ្នក​ដឹក​នាំ​ និង​ភាព​ជា​ដៃ​គូ​របស់​អាស៊ាន​ដោយ​យកការសន្ទនាដោយសន្តិវិធីជាយន្តការដោះស្រាយបញ្ហា ទោះបីស្ថិតក្នុង បរិការ​មួយ​ដែល​ច្របូក​ច្របល់​ និង​មាន​ការ​ធ្លាក់​ចុះ​នៃ​ការ​ជឿទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ា​ង​ណាក៏ដោយ។

ដើម្បីជាធាតុចូលបន្ថែម សម្ដេចតេជោ ហ៊ុន សែន បានចូលរួមផ្តល់យោបល់ផ្ទាល់ខ្លួនមួយចំនួន ដូចខាងក្រោម៖

ទី១. ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច មិនអាចសម្រេចបានឡើយ ដរាបណាមិនមានស្ថិរភាព និង​សុខ​សន្តិភាព​ពេញលេញ ក្នុងន័យនេះ, អាស៊ាន ត្រូវបញ្ចៀសឱ្យ បាននូវភ្លើង​សង្គ្រាមដែ​ល​គ្មាន​អ្នកឈ្នះ​ និងអ្នកចាញ់ ប៉ុន្តែមានតែការវិនាស ហិនហោច និងការបាត់បង់​អាយុជីវិត​របស់​ប្រជាជនកម្ពុជា ដែលជាប្រទេស ធ្លាប់បានឆ្លងកាត់ប្រវត្តិជូរចត់ជាច្រើន ដោយសារភ្លើងសង្គ្រាម សូម​ក្រើន​រំលឹក យ៉ាងទទូចថា ការដោះស្រាយជម្លោះដោយសន្តិវិធីប្រកបដោយស្មារតីយោគយល់ គ្នាទៅវិញទៅមក និងការកំណត់សុខុមាលភាពប្រជាជនជាអាទិភាពចម្បង បំផុត គឺជា​នយោបាយ​ឈ្នះ-ឈ្នះ នាំទៅរកសុខសន្តិភាព និងវិបុលភាពយ៉ាង ពិតប្រាកដ។

ទី២. ក្នុងបរិការណ៍ដែលការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ កំពុងតែមានភាពក្តៅគគុក, អាស៊ាន ត្រូវធ្វើខ្លួនជាតំបន់គំរូ និងត្រូវរួមគ្នាធានាឱ្យបាននូវ សុខសន្តិភាព, ស្ថិរភាព និងវិបុលភាពក្នុងតំបន់ តាមរយៈការពង្រឹងឯកភាព និងមជ្ឈភាពអាស៊ាន និងការប្រកាន់ខ្ជាប់ជានិច្ចនូវភាពជាដៃគូ និងយន្តការ ពហុភាគីនិយមក្នុងការដោះស្រាយបញ្ហាប្រឈមនានា បន្ថែមលើនេះ, អាស៊ាន ក៏ត្រូវប្រកាន់ខ្ជាប់នូវភាពជាកណ្តាល និងដើរតួនាទីជាវេទិការួមមួយសម្រាប់ ការសន្ទនា និងកិច្ចសហប្រតិបត្តិការជាមួយនឹងការពង្រឹងនិម្មាបនកម្មតំបន់ដែលមានលក្ខណៈបើកចំហ, តម្លាភាព, បរិយាបន្ន និងយកច្បាប់ជាគោល។

ទី៣. ដើម្បីសម្រេចបាននូវការងើបឡើងវិញនៃសេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាបន្ន, យើងត្រូវបន្តជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ច និងប្រែក្លាយ តំបន់អាស៊ានឱ្យទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងការវិនិយោគប្រកបដោយ ភាពទាក់ទាញ និងជីវភាព ជាពិសេសតាមរយៈ ការដោះស្រាយបញ្ហារបាំងពន្ធ និងមិនមែនពន្ធ, និងការផ្តល់នូវការគាំទ្រឱ្យគ្នាទៅវិញទៅមក ដើម្បីពនឿនការ អនុវត្ត និងទាញយកប្រយោជន៍ឱ្យអស់លទ្ធភាពពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ជាពិសេស កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រសកលលោក។

ទី៤. អាស៊ាន ត្រូវយកចិត្តដាក់ជាពិសេសលើការលើកកម្ពស់សន្តិសុខសេដ្ឋកិច្ច សំដៅបំពេញ​រាល់​តម្រូវ​ការចាំបាច់របស់ប្រជាជន និងធានាការទទួលបាននូវផល ប្រយោជន៍ប្រកបដោយបរិយាបន្ន និង​សមធម៌ ពីកំណើនសេដ្ឋកិច្ចក្នុងប្រទេស និងក្នុងតំបន់ តាមរយៈ ការអភិវឌ្ឍហេដ្ឋា​រចនាសម្ព័ន្ធយុទ្ធសាស្ត្រ, ការពង្រឹង សហគ្រិនភាព និងផ្តល់ការគាំទ្រដល់សហគ្រាសធុនមីក្រូ, តូច និង មធ្យម, ការពង្រឹងវិស័យអប់រំ, សុខាភិបាល និងកិច្ចគាំពារសង្គម, ការកាត់បន្ថយគម្លាត នៃការអភិវឌ្ឍ, ការបង្កើតការងារ និងកាត់បន្ថយវិសមភាពប្រាក់ចំណូល និងការ ធានាសន្តិសុខស្បៀង។

ទី៥. អាស៊ាន ត្រូវសម្លឹងឆ្ពោះទៅមុខ និងរួមគ្នាទាញយកផលប្រយោជន៍ឱ្យបានជា​អតិបរមា​ពី​សក្តា​នុពល និងកាលានុវត្តភាព ដែលកើតចេញពីនិន្នាការសកល ដូចជា សេដ្ឋកិច្ចវិលជុំ, សេដ្ឋកិច្ច​បៃតង និងជាពិសេស ការធ្វើឌីជីថលូបនីយកម្ម ដែលនឹងក្លាយជាកម្លាំងចលករគន្លឹះក្នុងការលើកកម្ពស់ការតភ្ជាប់គ្រប់វិស័យ ទាំងផ្នែកសង្គម-សេដ្ឋកិច្ច, ការវិនិយោគ, ពាណិជ្ជកម្ម និងនយោបាយ ក៏ដូចជា ការរួមគ្នាឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា ដូចជាការប្រែប្រួលអាកាសធាតុ​ឱ្យបានយ៉ាង​ឆាប់​រហ័ស ស្របតាមមូលបទរបស់យើងក្នុងថ្ងៃនេះ ។

សម្តេចបានបន្តថា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២២នេះ កម្ពុជាបាននឹងកំពុងចូលរួមយ៉ាងសកម្មក្នុងការពង្រីកនិងពង្រឹងកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូក្នុងការគ្រប់គ្រងក្នុងគ្រប់ទម្រង់និងគ្រប់វិស័យ ទាំងផ្នែកសង្គមសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគនិងនយោបាយជាមួយនឹងប្រទេស ជាមិត្តនិងសហគមន៍អន្តរជាតិទាំងក្នុងក្របខណ្ឌប្រទេសនិងតំបន់ ជាពិសេសតាមរយៈការរៀបចំវេទិកាសន្ទនាដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។ កម្ពុជាចង់ឃើញតំបន់អាស៊ានក៏ដូចជាសាកលលោកទាំងមូលមានសុខសន្តិភាព ស្ថេរភាពនិងវិបុលភាព ប្រកបដោយចីរភាព និងបរិយាប័នយ៉ាងពិតប្រាកដ ជាមួយនឹងអធិបតេយ្យភាពនៃប្រទេសនីមួយៗ ការអនុវត្តតាមច្បាប់អន្តរជាតិ ជាពិសេសធម្មនុញ្ញអង្គការសហប្រជាជាតិនិងការប្រកាន់ខ្ជាប់ជានិច្ចនូវយន្តការពហុភាគីនិយមដែលមានការចូលរួមសន្ទនាពីគ្រប់ភាគីពាក់ព័ន្ធនិងការរួមគ្នាស្វែងរកដំណោះស្រាយបញ្ហាប្រឈមដោយសន្តិវិធីជាមួយនឹងស្មារតីបើកចំហយោគយល់និងអត់ធ្មត់ឲ្យគ្នាទៅវិញទៅមក៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm