Real Madrid វាយបក​ពីក្រោយ​យកឈ្នះ Mallorca ៤-១ ត្រលប់មក​កំពូល​តារាង La Liga

2022/09/12 06:36:00 pm        74

​បាល់ទាត់៖ ​ក្រុម​ការពារ​តំណែង​ជើងឯក Real Madrid បាន​ត្រលប់​ឡើង​មកឈរ​កំពូល​តារាង​នៅ​ក្របខណ្ឌ​កំពូល​អេ​ស្ប៉ា​ញ La Liga វិញ​ក្រោយ​វាយបក​យកឈ្នះ​ក្រុម​ភ្ញៀវ Real Mallorca ៤-១ នៅ Santiago Bernabeu​។ ​​ចាប់ផ្តើម​ដោយមាន​ឱកាស​ជាច្រើន​លើ​ក្រុម​ភ្ញៀវ​តែ Real Madrid បែ​ជា​ត្រូវ Mallorca នាំមុខ​មុន​នៅ​នាទី​ទី៣៥ ដោយ Vedat Muriqi តែ Federico Valverde តាម​ស្មើ​វិញ​នៅ​ចុង​វគ្គ​ទី១​។

​Vinicius Junior ស៊ុត​នាំមុខ​លើកដំបូង​ឱ្យ Real Madrid នៅ​នាទី​ទី៧២ មុនពេល​ដែល​ពីរ​គ្រាប់​ចុង​ម៉ោង​ធានា​ជ័យជំនះ​ឱ្យ Real Madrid នៅ​នាទី​ទី៨៩ និង ៩០+៣ ដោយ Rodrygo និង Antonio Rudiger​។ ​​ក្រុម​របស់លោក Carlo Ancelotti នៅពេលនេះ​មាន ១៥ពិន្ទុ​ពេញ​ពី​ការប្រកួត ៥លើក​ឈ្នះ​ទាំង ៥ រុញ Barcelona ទៅ​លេខ២ វិញបន្ទាប់ពី​ក្រុម​របស់លោក Xavi Hernandez យកឈ្នះ​នៅ​ទឹកដី Cadiz ៤-០ កាលពី​ថ្ងៃ​សៅរ៍​។ ​​ការប្រកួត​រវាង Cadiz និង Barcelona ត្រូវ​ផ្អាក​ជិត ៥០នាទី​បន្ទាប់ពី​មាន​អ្នកគាំទ្រ​ម្នាក់​សន្លប់ ខណៈ​អ្នកចាំទី Cadiz, Jeremias Ledesma ជា​អ្នកខ្នះខ្នែង​រត់​យក​ប្រអប់​សង្គ្រោះ​បឋម​បោះ​ទៅ​កៅអី​អ្នកគាំទ្រ មុនពេល​បញ្ជូនទៅ​មន្ទីរពេទ្យ ហើយ​សំណាងល្អ​អ្នកគាំទ្រ​ម្នាក់​នោះ​មិនមាន​គ្រោះថ្នាក់​ដល់​ជីវិត​ឡើយ​។

​​មុន​ការប្រកួត​ត្រូវបាន​ផ្អាក Barcelona បាន​នាំមុខ ២-០ ទៅហើយ​ពេល​ចាប់ផ្តើម​ឡើងវិញ ១០នាទីចុងក្រោយ Barcelona បន្ថែម​ពីរ​គ្រាប់​ទៀត​យកឈ្នះ ៤-០​។ ​​អ្នកចាត់ការ Barcelona លោក Xavi និយាយ​ក្រោយ​ចប់​ការប្រកួត​ថា រូបភាព​នេះ​យើង​មិនអាច​បន្ត​ការប្រកួត​បានឡើយ អ្វីៗ​ត្រូវ​ទុក​នៅ​ពីក្រោយ​សិន សំខាន់​ជីវិត​មនុស្ស ហើយក៏​អរគុណ​ខ្លាំង​ដល់ Ledesma ខណៈ​គ្រប់គ្នា​ក៏​សប្បាយចិត្ត​នៅពេល​ដឹងថា​អ្នកគាំទ្រ​មាន​សុវត្ថិភាព​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm