អ៊ុយ​ក្រែ​ននិយាយថា ប្រតិបត្តិការ​នៅ​រោងចក្រ​ថាមពលនុយក្លេអ៊ែរ Zaporizhzhia ត្រូវបាន​បញ្ឈប់​ទាំងស្រុង​

2022/09/12 06:41:19 pm        710

​អ៊ុយ​ក្រែ​ន៖ ប្រទេស​អ៊ុយ​ក្រែ​ន​បាន​លើកឡើងថា ប្រតិបត្តិការ​ទាំងអស់​នៅ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​ធំ​បំផុត​របស់​អឺរ៉ុប​មួយ​នេះ ត្រូវ​បាន​បញ្ឈប់​ទាំងស្រុង​។ ​យោងតាម​សេចក្ដីថ្លែងការណ៍​ចេញ​ដោយ​ក្រុមហ៊ុន Energoatom ដែល​ជា​ប្រតិបត្តិ​ករ​ថាមពល​អា​តូ​មិ​ក​របស់​អ៊ុយ​ក្រែ​ន ម៉ាស៊ីន​រ៉េ​អា​ក់ទ័រ​ចុងក្រោយ​នៃ​ម៉ាស៊ីន​រ៉េ​អា​ក់ទ័​រទាំង​៦​ របស់​រោងចក្រ Zaporizhzhia ត្រូវ​បាន​កាត់ផ្ដាច់​ពី​បណ្ដាញ​ផ្គត់ផ្គង់​ថាមពល​នៅ​ម៉ោង 3.41នាទី​ទៀបភ្លឺ​ម៉ោង​ក្នុងស្រុក។

ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​រុស្ស៊ី​ចាប់​តាំងពី​ខែ​មីនា​មក រោងចក្រ​ថាមពល​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ភាគ​អាគ្នេយ៍​មួយ​នេះ ត្រូវ​បាន​កាត់ផ្ដាច់​ចេញ​ពី​បណ្ដាញ​ផ្គត់ផ្គង់​ថាមពល​របស់​ប្រទេស​នេះ​កាលពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ ស្រប​ពេល​មាន​ក្ដី​បារម្ភ​ពី​គ្រ​មហន្តរាយ​នុយក្លេអ៊ែរ ខណៈ​ដែល​ទីក្រុង Moscow និង​ទីក្រុង Kyiv ចោទ​ដាក់គ្នា​ពី​ការវាយប្រហារ​ទៅលើ​បរិវេន​រោងចក្រ​នេះ​។ ​ក្រុមហ៊ុន Energoatom បាន​និយាយ​ថា បណ្ដាញ​ផ្គត់ផ្គង់​ថាមពល​ត្រូវ​បាន​ស្ដារ​ឡើងវិញ​កាលពី​ថ្ងៃ​សៅរ៍ ​ដើម្បី​អនុញ្ញាត​ឲ្យ​ក្រុម​មន្ត្រី​បិទ​ម៉ាស៊ីន​រ៉េ​អា​ក់ទ័រ​ទី​៦ និង​ផ្ទេរ​ទៅកាន់​ទីតាំង​ដែល​មាន​សុវត្ថិភាព​បំផុត​។ ទីភ្នាក់ងារ​នេះ​បាន​ព្រមាន​ថា ហានិភ័យ​នៃ​ការខូចខាត​បន្ថែម​ទៀត និង​ការ​កាត់ផ្ដាច់​ថាមពល​នៅ​ខាងក្រៅ​ជាថ្មី​នៅតែ​ជា​កម្រិត​ខ្ពស់​នៅឡើយ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក
2026/07/24 07:46:06 pm        10
ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm        12
តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm        20

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក

2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm