សមាគមកាយឫទ្ធិនារីកម្ពុជា ប្រារព្ធពិធីសច្ចាបញ្ចូលសមាជិកថ្មីលើកទី២៤ ចំនួនជាង ៥០០នាក់

2022/09/12 07:26:40 pm        593

ភ្នំពេញ៖ សមាគមកាយឫទ្ធិនារីកម្ពុជា នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២នេះ បានប្រារព្ធពិធីសច្ចាបញ្ចូលសមាជិកាថ្មីលើកទី២៤ ចំនួនជាង៥០០នាក់បន្ថែមទៀតក្រោម​អធិបតី​ភាពលោកជំទាវឧកញ៉ាបណ្ឌិត តាន់ ផល្លី សហស្ថាបនិកា និងជាទីប្រឹក្សាជាន់ខ្ពស់សមាគម​កាយឫទ្ធិនារីកម្ពុជាតំណាងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារី​កម្ពុជា និងមន្ត្រីជាន់ខ្ពស់សមាគមកាយឫទ្ធិនារីកម្ពុជាមួយចំនួនទៀត។

ក្នុងពិធីនោះលោកជំទាវតាន់ ផល្លី បានសម្ដែងនូវសេចក្ដីសោមន្សរីករាយក្រៃលែង និងសូមស្វាគមន៍ យ៉ាងកក់ក្ដៅដល់សមាជិកា-សមាជិកគាំទ្រថ្មី ដែលស្ម័គ្រចិត្តមកចូលរួមជាសមាជិក សមាគម​កាយឫទ្ធិនារី​កម្ពុជា​ក្នុងថ្ងៃនេះ។

លោកជំទាវបានប្រាប់ដល់សមាជិកផងដែរថា សម្ដេចព្រះ មហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស សមាគមកាយឫទ្ធិនារីកម្ពុជា តែងតែយកព្រះទ័យទុកដាក់ និងគាំទ្រជានិច្ច នូវសកម្មភាព អប់រំក្រៅប្រព័ន្ធជូនដល់កុមារី និងយុវតីក្នុងប្រទេសតំបន់និងពិភពលោក។

លោកជំទាវ តាន់ ផល្លី បានថ្លែងអំណរគុណ ដល់គណៈកម្មាធិការ ប្រតិបត្តិថ្មី ដឹកនាំដោយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត បំពេញភារៈកិច្ច តាម​គោលការណ៍​របស់​សមាគម​កាយឫទ្ធិនារីកម្ពុជា​ ដើម្បីអភិវឌ្ឍន៍សមត្ថភាពកុមារីយុវតី ឲ្យក្លាយទៅ​ជា​ស្រ្ដីភរិយា ម្ដាយដែលជាធនធាន​មនុស្សមានប្រយោជន៍ ក្នុងសង្គមនិងប្រទេសជាតិ ដើម្បីរួមចំណែក ក្នុងការកសាង​ការអភិវឌ្ឍ និងថែរក្សាសន្ដិភាព ឲ្យគង់វង្ស ដែលប្រមុខថ្នាក់ ដឹកនាំប្រទេសរបស់​យើង បាននាំយកមក ដោយពុះពារ ​ឧបសគ្គគ្រប់បែបយ៉ាង ដើម្បីឲ្យជីវិតរស់នៅ​របស់​ប្រជាជន​កម្ពុជា​ល្អប្រសើរ។

ការបណ្ដុះបណ្ដាល និងអប់រំក្រៅប្រពន័្ធ តាមរយៈ សកម្មភាព ផ្សេងៗជាច្រើន នៅតាមបណ្ដាខេត្ត និងជនបទ ដូចជា បើកវគ្គបណ្ដុះបណ្កាល ភាសាអង់គ្លេស ​បង្រៀនពីការបណ្ដុះគ្រាប់ពូជ ការដាំដើម​ឈើ ការគូរគំនូរផាត់ពណ៌ សិប្បកម្មដោយដៃពីផងដែរ ។

សូមសំដែងនូវការអគុណជាអនេក ​ដល់សមាជិកា ​សមាជិកគាំទ្រទាំងអស់ ដែលបានចូលរួម​សកម្មភាព​ផ្សេងៗ​ ក្នុងសមាគមកាយ ឫទ្ធិនារី កម្ពុជា។ ​ការចូលរួមរបស់ប្អូនៗក្មួយៗ និងចៅៗទាំង​អស់​អាចអោយសមាគម​បន្ដបេសកម្ម និងទិសដៅ​របស់​សមាគម​កាយឬទ្ធិនារី​កម្ពុជា​ទទួល​បានជោគជ័យ៕អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        122
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm