សម្ដេច​តេជោ​ ហ៊ុន សែន ព្រមាន​ដកការងារ​ពី​​មន្ត្រី​ និង​កម្លាំង​ប្រដាប់​អាវុធ​រូប​ណា​ខក​ខាន​ចាក់​វ៉ាក់សាំង​ដោយ​ចេតនា

2021/04/27 09:59:58 am        549

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេចតេជោ ហ៊ុន សែន មាន​ប្រសាសន៍​នៅ​យប់​នេះ​ថា មន្ត្រី​រាជការ​ស៊ីវិល និង​កង​កម្លាំង​ប្រដាប់​អាវុធ នឹង​ប្រឈម​មុខ​នឹង​ការ​បាត់​បង់​ការ​ងារ​នា​ពេល​ខាង​មុខ ប្រសិន​បើ​ពួកគេ​មិន​បាន​ចាក់​វ៉ាក់សាំង​បង្ការ​មេរោគ​កូវីដ​១៩​ទេ​នោះ។

សម្ដេច​តេជោ​នាយករដ្ឋ​មន្ត្រី​កម្ពុជា បាន​មាន​ប្រសាសន៍​សង្កត់​ធ្ងន់​បែប​នេះ​នៅ​ក្នុង​សារ​សំឡេង​របស់​លោក​ដែល​ត្រូវ​បាន​បញ្ជូន​ចេញ​នៅ​យប់​នេះ​តាម​ប្រព័ន្ធ​បញ្ជូន​សារ​តេឡេក្រាម។

សម្ដេច​តេជោ ហ៊ុន សែន ថ្លែង​ថា​៖ «ខ្ញុំ​សូម​បញ្ជាក់​ជូន​ទៅ​មន្ត្រី​រាជការ​ដែល​មិន​ចង់​ចាក់​វ៉ាក់សាំង​ឱ្យ​បាន​ជ្រាប​ថា នៅ​ពេល​ណា​ដែល​គ្រប់​ស្ថាប័ន​​ចាក់​បាន​ពី ៧០​ភាគរយ​ឡើង​លើ មន្ត្រី​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង ប្រហែល​ជា​មិន​អាច​ចូល​ធ្វើការ​បាន​ទេ សូម​ដេក​ផ្ទះ​ចុះ ហើយ​បើ​ថ្នាក់​ដែល​ត្រូវ​ចូល​ប្រជុំ ក៏​មិន​ចាំ​បាច់​ឱ្យ​ប្រធាន​ស្ថាប័ន​អញ្ចើញ​ចូលរួម​​ដែរ ទុក​ឱ្យ​ដេក​​ផ្ទះ​នោះ​ទៅ ព្រោះ​គ្រាន់​តែ​វ៉ាក់សាំង​ចាក់​ដើម្បី​ការពារ​ជីវិត​ខ្លួន​ឯង​ និង​ចូលរួម​ការពារ​ប្រយុទ្ធ​នឹង​កូវីដ​១៩ ធ្វើ​មិន​បាន​ផង តើ​ចាំ​បាច់​បន្ត​ធ្វើ​ជា​ទាហាន ជា​ប៉ូលិស ឬ​ក៏​​ធ្វើជា​មន្ត្រី​រាជការ​ធ្វើ​អ្វី​ត​ទៅ​ទៀត គ្មាន​ការ​ចាំ​បាច់​ទេ»

សម្ដេច​តេជោមាន​ប្រសាសន៍​បន្ត​ថា៖ «អ៊ីចឹង ខ្ញុំ​សូម​បញ្ជាក់​សារ​ជា​ថ្មី​ឱ្យ​ក្រសួង​ស្ថាប័ន​បូក​សរុប​មន្ត្រី​របស់​ខ្លួន​មាន​ប៉ុន្មាន​ភាគរយ​ដែល​បាន​ចាក់​រួច​ហើយ ហើយ​នៅ​សល់​ប៉ុន្មាន។ អ្នក​ដែល​មិន​បាន​ចាក់​បន្ទាប់​ពី​ដូស​ទី​ពីរ​នៃ​អ្នក​បាន​ទទួល​ហើយ។ អ្នក​មិន​ទាន់​បាន​ចាក់ គប្បី​កុំ​ឱ្យ​ចូល​មក​ក្រសួង​ដែល​នាំ​ជំងឺ​ចូល​មក​កាន់​ក្រសួង​របស់​ខ្លួន ទុក​ឱ្យ​គាត់​ដេក​នៅ​ផ្ទះ​រង់ចាំ​ចាក់​វ៉ាក់សាំង​ហើយ​សិន​ចាំ​ចូល​មក​ក៏​មិន​ទាន់​យឺត​ពេល»

សម្ដេច​តេជោ ហ៊ុន សែន បាន​ព្រមាន​ថា ប្រសិន​បើ​មន្ត្រី​រាជការ​ និង​កង​កម្លាំង​ប្រដាប់​អាវុធ​ណា​ដែល​ខក​ខាន​មិន​បាន​ចាក់​វ៉ាក់សាំង​ដោយ​ចេតនា នឹង​ត្រូវ​អនុញ្ញាត​ដាក់​ឱ្យ​ទំនេរ​ពី​ការងារ ហើយ​ក្រសួង និង​ស្ថាប័ន​នោះ នឹង​ជ្រើស​រើស​មន្ត្រី​ថ្មី​យក​មក​ជំនួស​វិញ។

សម្ដេចតេជោ ហ៊ុន សែន មាន​ប្រសាសន៍​បន្ត​ថា​៖ «យើង​សុខ​ចិត្ត​ឱ្យ​ពួកគាត់​នៅ​ផ្ទះ។ យើង​សុខ​ចិត្ត​ឱ្យ​ពួកគាត់​ចាក​ចេញ​ពី​ការងារ ហើយ​យើង​ជ្រើស​រើស​មន្ត្រី​ថ្មី​ចូល​ធ្វើការ​ជំនួស​វិញ ព្រោះ​បញ្ហា​នេះ​ជា​បញ្ហា​សុខភាព​សាធារណៈ»

សម្ដេច​តេជោ​​បាន​ដាក់​បញ្ជាទៅ​ថ្នាក់​ដឹកនាំ​នៅ​ថ្នាក់​ក្រោម​ជាតិ​ឱ្យ​ត្រួត​ពិនិត្យ​កិច្ចការ​នេះ​ឱ្យ​បាន​ត្រឹម​ត្រូវ ដើម្បី​បញ្ចៀស​ការ​គេច​វេស​ណា​មួយ​ពីសំណាក់មន្ត្រី​ស៊ីវិល និង​កង​កម្លាំង​ប្រដាប់​អាវុធ​មួយ​ចំនួន ដែល​សម្ដេច​ចាត់​ទុក​ទង្វើ​គេច​វេស​នោះ​ថា «មិន​ត្រឹម​តែ​បំផ្លា​ជីវិត​របស់​ពួកគាត់​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ បាន​ចូលរួម​ចំណែក​បំផ្លាញ​ជីិវិត​អ្នក​ដទៃ​នៅ​តាម​ស្ថាប័ន​ដែល​ខ្លួន​ធ្វើការ»។

សម្រាប់​មន្ត្រី​រាជការ​ស៊ីវិល និង​កង​កម្លាំង​ប្រដាប់​ណា​ដែល​ខក​ខាន​មិន​បាន​ចាក់​វ៉ាក់សាំង សម្ដេច​តេជោ​តម្រូវ​ឱ្យ​មាន​ការ​បញ្ជាក់​ដោយ​ត្រឹម​ត្រូវ​ដែល​ចេញ​ដោយ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​នីមួយៗ​នៅ​ទូទាំង​ប្រទេស ដើម្បី​ធានាថា គ្មាន​ការ​ស៊ុំ​គ្រលំ​គ្នា​ណា​មួយ​កើត​ឡើង​នោះ​ឡើយ។

បើ​តាម​តួលេខ​របស់​ក្រសួង​សុខាភិបាល​គិត​ត្រឹម​ថ្ងៃ​ទី​៤ ខែ​មេសា​នេះ ពលរដ្ឋ​កម្ពុជា​សរុប​ដល់​ទៅ ៤១៨ ៥៦៩​នាក់​​ហើយ​នៅ​ទូទាំង​ប្រទេស បាន​ទទួល​វ៉ាក់សាំងនៅ​ក្រោម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​របស់​រាជ​រដ្ឋាភិបាល​ ក្នុង​នោះ​មាន​ទាំង​ការ​ចាក់​វ៉ាក់សាំង​ស៊ីណូហ្វាម វ៉ាក់សាំង​ស៊ីណូវ៉ាក់ និង​វ៉ាក់សាំង​កូវីស៊ែល​ផង​ដែរ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm