បាល់ទាត់៖ ក្រុម Union Berlin បានឡើងឈរលើគេក្នុងតារាងក្របខណ្ឌបាល់ទាត់កំពូលអាល្លឺម៉ង់ Bundesliga លើកដំបូងក្នុងប្រវត្តិសាស្ត្រក្លិបក្រោយយកឈ្នះ FC Cologne នៅសប្តាហ៍ទី៦។

គ្រាប់បាល់ចូលទីខ្លួនឯងរបស់ Cologne តាំងពីនាទីទី៣ គឺជាបីពិន្ទុរបស់ Union Berlin បើទោះជាក្រុមម្ចាស់ផ្ទះ Berlin សល់គ្នាត្រឹម ១០នាក់នៅនាទីទី៨១ នៅពេល Luca Kilian ទទួលបានកាតលឿងទី២។ គិតត្រឹម ៦សប្តាហ៍នេះ Union Berlin មិនដែលចាញ់ឡើយមាន ១៤ពិន្ទុឈរលើគេបន្ទាប់ពី Freiburg ស្មើ Borussia Moenchengladbach និង Bayern Munich ស្មើ Stuttgart ២-២ ក្នុងដីខ្លួនឯង។ Union Berlin រដូវកាលនេះមានកៅអីនៅ UEFA Europa League បន្ទាប់ពីខកខានឱកាសលេងនៅ UEFA Champions League ក្រោយឈរលេខ ៥ រដូវកាលមុនចាញ់ក្រុមលេខ ៤ ត្រឹម ១ពិន្ទុ៕
អត្ថបទ៖នាង សុភាវុធ