អ៊ីស្រាអែល​មើលមិនឃើញ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ថ្មី​ជាមួយ​អ៊ីរ៉ង់ មុន​ការបោះឆ្នោត​ពាក់កណ្ដាល​អាណត្តិ​នៅ​អាមេរិក​

2022/09/12 09:51:26 pm        596

​អ៊ីស្រាអែល៖ មន្ត្រី​អ៊ីស្រាអែល​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ បន្ទាប់ពី​ភាគី​នានា​របស់​សហភាព​អឺរ៉ុប​ក្នុង​ការចរចា​បាន​សម្ដែង​ការខកចិត្ត​ចំពោះ​ទីក្រុង​តេអេរ៉ង់​ថា អ៊ីស្រាអែល​មិន​រំពឹង​ពី​ការ​បន្ថែម​ពេលវេលា​នៃ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ជាមួយ​មហាអំណាច​ពិភពលោក​មុន​ការបោះឆ្នោត​ពាក់កណ្ដាល​អាណត្តិ​ របស់​សហរដ្ឋអាមេរិក​នៅ​ខែ​វិច្ឆិកា​ខាងមុខ​នោះ​ទេ។

​ក្រោយ​ការ​ដក​សហរដ្ឋអាមេរិក​របស់​អតីត​ប្រធានាធិបតី​លោក Donald Trump ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥ ដែល​វា​ត្រូវ​បាន​រឹតត្បិត​សមត្ថភាព​អ៊ីរ៉ង់​តិច​ពេក អ៊ីស្រាអែល​បាន​ប្រកែក​ស្រដៀង​គ្នា​ប្រឆាំង​នឹង​ការ​វិល​ត្រឡប់​ចូល​កិច្ចព្រមព្រៀង​ឡើងវិញ​ ដោយ​រដ្ឋបាល​អាមេរិក​បច្ចុប្បន្ន​។ ​កាលពី​ថ្ងៃ​សៅរ៍ ចក្រភព​អង់គ្លេស បារាំង និង​អាល្លឺម៉ង់​បាន​និយាយ​ថា ពួក​លោក​មាន​មន្ទិល​ជា​ខ្លាំង​អំពី​ចេតនា​របស់​អ៊ីរ៉ង់ បន្ទាប់ពី​បាន​ព្យាយាម​ស្រោចស្រង់​កិច្ចព្រមព្រៀង ដោយ​បិទ​ការ​ស៊ើប​អង្កេតរបស់​ទីភ្នាក់ងារ​ឃ្លាំមើល​ថាមពល​នុយក្លេអ៊ែ​រ ​របស់​អង្គការសហប្រជាជាតិ ដើម្បី​តាមដាន​ការ​ចម្រាញ់​សា​ធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម​នៅ​រោងចក្រ​នុយក្លេអ៊ែរ​ចំនួន​៣ ​របស់​ខ្លួន​។

​មន្ត្រី​អ៊ីស្រាអែល​មួយ​រូប​បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន ​ដោយ​មិន​បញ្ចេញ​អត្តសញ្ញាណ​ថា នៅ​ពេល​នេះ​កិច្ចព្រមព្រៀង​ជាមួយ​អ៊ីរ៉ង់​ទំនង​នឹង​មិន​ត្រូវ​បាន​ចុះហត្ថលេខា​ទេ រហូត​ការបោះឆ្នោត​ពាក់​កណ្ដាល​អាណ​ត្តិ​របស់​សហរដ្ឋ​អាមេរិក​ចប់​។ ​ក្រុម​អ្នក​អត្ថាធិប្បាយ​អ៊ីស្រាអែល​មួយ​ចំនួន​បាន​មើល​ឃើញ​ការ​អត្ថាធិប្បាយ​នេះ​ថា ខណៈ​លោក​ប្រធានាធិបតី​អាមេរិក​លោក Joe Biden មានការ​ស្ទាក់​ស្ទើរ​ក្នុង​ការ​ធ្វើ​ឲ្យ​កិច្ចព្រមព្រៀង​នោះ​មាន​អត្ថន័យ​គ្រប់គ្រាន់ សម្រាប់​ឲ្យ​គូប្រជែង​ប្រជាធិបតេយ្យ​បោះ​ឆ្នោត​គាំទ្រ ​ដោយ​ប្រើប្រាស់​ជា​យុទ្ធនាការ​ក្នុងស្រុក​ប្រឆាំង​នឹង​គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        327
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        326
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        317

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm