ប្រណាំងកង់៖ ទីបំផុតអ្នកនាំមុខគេក្នុងតារាងវេលារួមតាំងពីដំណាក់កាលទី៦ កីឡាករប៊ែលហ្ស៊ិក Remco Evenepoel បានក្លាយជាជើងឯកហើយនៃព្រឹត្តិការណ៍ប្រណាំងកង់លំដាប់ Grand Tour, Vuelta a Espana បន្ទាប់ពីបញ្ចប់ការប្រកួតដំណាក់កាលចុងក្រោយទី២១ នៅទីក្រុង Madrid ថ្ងៃអាទិត្យម្សិលមិញ។

កីឡាករវ័យ ២២ឆ្នាំរបស់ក្រុម Quick-Step Alpha Vinyl បានក្លាយជាកីឡាករប៊ែលហ្ស៊ិកទី១ ដែលឈ្នះជើងឯក Grand Tour ក្នុងរយៈពេល ៤៤ឆ្នាំ។ កីឡាករកូឡុំប៊ី Juan Sebastian Molano គឺជាអ្នកប្រជែងឈ្នះដំណាក់កាលចុងក្រោយដែលមានចំងាយផ្លូវ ១០០គីឡូម៉ែត្រ តាមពីក្រោយដោយកីឡាករដាណឺម៉ាក Mads Pedersen និងលេខ៣ កីឡាករអាល្លឺម៉ង់ Pascal Ackermann។ Remco Evenepoel បានបញ្ចប់ការប្រកួតទាំងស្រុងដោយមានវេលាចំណេញពីលើអ្នកលេខ២ កីឡាករអេស្ប៉ាញ Enric Mas ចំនួន ២នាទី ៥វិនាទី និងលេខ៣ កីឡាករអេស្ប៉ាញ Juan Ayuso៕
អត្ថបទ៖នាង សុភាវុធ