ប្រណាំងរថយន្ត៖ កីឡាករប្រណាំង F1 ហូឡង់ Max Verstappen បានប្រជែងឈ្នះការប្រណាំង F1 លើកដំបូងក្នុងអាជីពនៅលើទីលាន Monza ប្រទេសអ៊ីតាលី បន្ទាប់ពីរថយន្តសុវត្ថិភាពនៅជុំចុងក្រោយ។

កីឡាកររបស់ក្រុម Red Bull រូបនេះបានយកឈ្នះកីឡាករម៉ូណាកូ Charles Leclerc របស់ Ferrari ដែលប្រើប្រាស់យុទ្ធសាស្ត្រ Pit Stop ពីរលើក និងបាននាំមុខ Verstappen ពីរលើក។ Leclerc គឺជាអ្នកចេញដំណើរមុខគេ ខណៈ Verstappen ចេញពីលេខរៀងទី៧។ លេខ៣ ក្នុងការប្រកួតបានទៅកីឡាកររបស់ Mercedes, George Russell តាមពីក្រោយដោយ Carlos Sainz និង Lewis Hamilton។ នេះជាជ័យជំនះលើកទី១១ សំរាប់ Max Verstappen ក្នុងរដូវកាល ២០២២ នេះ ហើយក៏បាននាំមុខដាច់ក្នុងតារាងជើងឯកពិភពលោកដល់ទៅ ១១៦ពិន្ទុពីលើអ្នកលេខ២ Charles Leclerc ដែលមានន័យថា Verstappen អាចនឹងក្លាយជាជើងឯកពិភពលោកតែម្តង នៅទីលានបន្ទាប់នៅប្រទេសសិង្ហបុរីចុងខែកញ្ញានេះ៕
អត្ថបទ៖នាង សុភាវុធ