វេទិកា​អាស៊ាន នឹង​ដោះស្រាយ​សន្តិសុខ​ថាមពល ខណៈ​តម្លៃ​ប្រេង និង​ឧស្ម័ន​កំពុង​កើនឡើង​

2022/09/13 01:08:08 am        588

​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ថាមពល​ប្រទេស​អាស៊ាន​ បាន​បើក​វេទិកា ពិភាក្សា​លើ​បញ្ហា​ប្រឈម ស្តីពី​អព្យាក្រឹតភាព​កាបូន និង​សន្តិសុខ​ថាមពល គឺជា​ការឆ្លុះបញ្ចាំង​អំពី​វិបត្តិ​ថាមពល ស្រប​ពេលដែល​ពិភពលោក​កំពុង​ជួបប្រទះ នឹង​ជាការ ស្វែងរក ដំណោះស្រាយ​ទាំងអស់គ្នា​ក្នុងពេល​បច្ចុប្បន្ន ខណៈ​តម្លៃ​ប្រេង និង​ឧស្ម័ន​ធម្មជាតិ​កំពុង​កើនឡើង​។​

​ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ និង​ថាមពល លើកឡើង​នៅក្នុង ការបើក​វេទិកា​ថាមពល​អាស៊ី​បូព៌ា​លើក​ទី​៥ ក្រោម​មូលបទ​“​បញ្ហា​ប្រឈម​អាស៊ាន ស្តីពី​អ​ព្យា​ក្រឹត្យ​ភាព​កាបូន និង​សន្តិសុខ​ថាមពល​” នៅ​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០២២ នេះ​ថា គំនិត​ផ្តួចផ្តើម​នៃ​ការបង្កើត​មូលបទ “​បញ្ហា​ប្រឈម​អាស៊ាន ស្តីពី​អព្យាក្រឹតភាព​កាបូន និង​សន្តិ សុខ​ថាមពល​” សម្រាប់​វេទិកា​នាពេលនេះ គឺ​សំដៅ​ឆ្លុះបញ្ចាំង​អំពី​វិបត្តិ​ថាមពល​ដែល​ពិភព លោក​កំពុង​ជួបប្រទះ និង​រក​ដំណោះស្រាយ​ទាំងអស់គ្នា នៅពេល​បច្ចុប្បន្ន​។

​ឯកឧត្តម បន្តថា បញ្ហា​ពាក់ព័ន្ធ​ជាមួយ​វិស័យ​ថាមពល មាន​ការវិវត្ត​យ៉ាង​ឆាប់រហ័ស ចាប់តាំងពី​មាន​សង្គ្រាម រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​។ បញ្ហា​នេះ មុនពេល​មាន​វិបត្តិ​សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន ពិភពលោក​ទាំងមូល គឺ​ធ្វើយ៉ាងណា​ជំរុញ​ការកាត់បន្ថយ​ការប្រើប្រាស់​ឥន្ធនៈ​ហ្វូ​ស៊ី​ល លើកកម្ពស់​ការ​បើ​ប្រាស់​បច្ចេកវិទ្យា​ទំនើប និង បង្កើន​ប្រភព​ថាមពល​កកើត​ឡើងវិញ និង​ថាមពល​ស្អាត ទៅក្នុង​ល្បាយ​ផលិត​ថាមពល​ចម្រុះ ក៏ប៉ុន្តែ​ដោយសារ ការកើនឡើង​នៃ​វិបត្តិ​សង្គ្រាម​នេះ ដំណើរការ​គម្រោង​ប្រយុទ្ធ​ប្រឆាំងនឹង​បំរែបម្រួល​អាកាសធាតុ​សម្រាប់​ពិភពលោក ត្រូវបាន​ថមថយ ហើយ​ជំនួស​មកវិញ​បន្ទាន់ នូវ​ការគិតគូរ​អំពី​ផែនការអភិវឌ្ឍន៍​ថាមពល​សារជាថ្មី និង​ដំណោះ ស្រាយ​បន្ទាន់​លើ​គ្រប់​លក្ខខណ្ឌ ដើម្បី​ដោះស្រាយ​វិបត្តិ​សន្តិសុខ​ថាមពល ក្នុងអំឡុងពេល​នៃ​ការកើនឡើង​តម្លៃ​ប្រេង និង​ឧស្ម័ន​ធម្មជាតិ​។

​ចំពោះ​បណ្តា​ប្រទេស​មួយចំនួនធំ ជាពិសេស​ប្រទេស​អភិឌ្ឍន៍ បាន​បង្ខំចិត្ត​ងាក​មករក​ការវិនិយោគ និង​បន្ត​វិ​និ យោគ​លើ​ថាមពល​ដើរ​ដោយ​ធ្យូងថ្ម​វិញ ព្រមទាំង​សម្រេចចិត្ត​ពន្យារពេល​គោលដៅ​អព្យាក្រឹតភាព កាបូន​របស់ខ្លួន ដើម្បី​រក្សា​ឱ្យបាន​នូវ​សន្តិសុខ​ថាមពល សម្រាប់​ការអភិវឌ្ឍ​ប្រទេស​ខ្លួន​ជាមុន​។

​ទោះ​ក្នុងស្ថានភាព​នេះ​ក៏ដោយ ពិភពលោក​ចាំបាច់​ណាស់​ត្រូវធ្វើ​ការអភិវឌ្ឍ​អន្តរកាល​ថាមពល ប្រកបទៅដោយ ភាពរលូន ទន្ទឹមគ្នា​នឹង​ការកាត់បន្ថយ​ការប្រើប្រាស់​ប្រព័ន្ធ​ផលិត​ថាមពល​ដើរ​ដោយ​ឥន្ធនៈ​ហ្វូ​ស៊ី​ល ឱ្យ​បានជា អប្បបរមា ដូច្នេះ​ប្រទេស​ទាំងអស់​ត្រូវ​ប្តេជ្ញាចិត្ត​ចូលរួម​បន្តសកម្មភាព នៃ​បញ្ហា​អាកាសធាតុ ដែល​ត្រូវបាន កំណត់​ជា​ចំណុច​អាទិភាព​សម្រាប់​ប្រយុទ្ធ​ប្រឆាំងនឹង​បំរែបម្រួល​អាកាសធាតុ តាមរយៈ​ការពង្រឹង កិច្ចសហប្រតិបត្តិការ និង​ការផ្សារភ្ជាប់​ទំនាក់ទំនង​ជាមួយគ្នា ដើម្បី​ស្វែងរក​ដំណោះស្រាយ​ទៅតាម​ធនធាន ទំនួល ខុសត្រូវ​និង​សមត្ថភាព​របស់​ប្រទេស​នីមួយៗ​រៀងៗ​ខ្លួន ក្នុងការ​ឆ្លើយតប​ទៅនឹង​បញ្ហា​អាកាសធាតុ​ផង និង​ការ អភិវឌ្ឍ​ថាមពល​របស់​ប្រទេស​ផង​៕ អត្ថបទ​៖ សុន រ៉ា​ឌី​

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        121
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm