ទិវា​អាស៊ាន​គ្រប់គ្រង​គ្រោះមហន្តរាយ និង​ទិវា​អន្តរជាតិ គ្រោង​រៀបចំឡើង​នា​ខែ​តុលា​ខាងមុខ​នៅ​កម្ពុជា​

2022/09/12 06:25:53 pm        660

​ភ្នំពេញ​៖ ឯកឧត្ដម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន​ទី​១​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ នៅ​ព្រឹក​ថ្ងៃទី​១២ កញ្ញា​នេះ បាន​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ ដើម្បី​ត្រៀម​រៀបចំ​ទិវា​អាស៊ាន​គ្រប់គ្រង​គ្រោះមហន្តរាយ និង​ទិវា​អន្តរជាតិ កាត់បន្ថយ​គ្រោះមហន្តរាយ​នៅ​ខែតុលា​ខាងមុខ ក្រោម​ប្រធានបទ "​រួមគ្នា​ធ្វើឱ្យមាន​តុល្យភាព សកម្មភាព​ដើម្បី​លើកកម្ពស់​មូល​ដ្ឋា​នីយកម្ម​សម្រាប់​ភាព​ធន់​ទៅ​នឹង​គ្រោះមហន្តរាយ​"​។​

​នៅ​ក្នុង​កិច្ចប្រជុំ​នេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បាន​មានប្រសាសន៍ថា ព្រឹ​ត្ត​ការណ៍​ទិវា​ជាតិ​នេះ គ្រោង​នឹង​ប្រព្រឹត្តទៅ​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២២​ខាងមុខ ដើម្បី​លើកកម្ពស់​ការយល់ដឹង​ជា​សាធារណៈ ស្ដីពី​ការកាត់បន្ថយ​ហានិភ័យ​គ្រោះមហន្តរាយ​តាមរយៈ​ការចូលរួម​ដឹកនាំ និង​អនុវត្ត​នៅ​ថ្នាក់មូលដ្ឋាន​ប្រកបដោយ​បរិ​យាប​ន្ន​។

ឯកឧត្តម បាន​បន្តថា ផែនការ​គ្រោង​សកម្មភាព​ខាងលើ មាន​យុទ្ធនាការ​ប្រព័ន្ធ​ផ្សព្វផ្សាយ ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​នេះ និង​លើកកម្ពស់​ការ​យល់ដឹង​អំពី​ការគ្រប់គ្រង​ហានិភ័យ​គ្រោះមហន្តរាយ​ដល់​សាធារណជន តាមរយៈ​គេហទំព័រ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​។

​នៅក្នុង​អង្គប្រជុំ​នោះ បាន​ឲ្យ​ដឹងថា ក្នុង​កម្មវិធី​នោះ នឹងមាន​រៀបចំ​កន្លែង​សម្រាប់​តាំង​ពិព័រណ៍ និង​បង្ហាញ​ទីផ្សារ​ផលិតផល ដោយ​បើកចំហរ​ជា​សាធារណៈ ដើម្បី​លើកទឹកចិត្ត​ដល់​ដៃគូ​អភិវឌ្ឍន៍​នានា​ក្នុងការ​ចែករំលែក​ចំណេះដឹង និង​បទពិសោធន៍​របស់​ពួកគេ ទាក់ទង​នឹង​ការធ្វើ​តុល្យ​កម្ម​សកម្មភាព ដើម្បី​លើកកម្ពស់​មូល​ដ្ឋា​នីយកម្ម​សម្រាប់​ភាព​ធន់​ទៅនឹង​គ្រោះមហន្តរាយ​។ ចំពោះ​ភាគី​ពាក់ព័ន្ធ នឹងមាន​ការចូលរួម​ពី​ភ្នាក់ងារ​សហប្រជាជាតិ អង្គការក្រៅរដ្ឋាភិបាល អង្គការ​សង្គម​ស៊ីវិល និង​វិស័យ​ឯកជន​កំពុង​ស្ម័គ្រចិត្ត​ចូលរួម​រៀបចំ​ការតាំង​ពិ​ព័ណ៌​នេះ​។

​កម្មវិធី​នោះដែរ កម្ពុជា​ក៏​នឹង​រៀបចំ​ក្បួន​ដង្ហែ ដែល​នឹង​រួមបញ្ចូល​មនុស្ស​គ្រប់​វ័យ រួមទាំង​យុវជន មនុស្សពេញវ័យ ចាស់ជរា ជនពិការ កាយរឹទ្ធិ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា កង​រុករក និង​សង្គ្រោះ​គ្រោះមហន្តរាយ និង​កងកម្លាំងប្រដាប់អាវុធ​ទាំងបី​ប្រភេទ ដែល​នឹង​ប្រព្រឹត្តទៅ​នៅតាម​ទីសាធារណៈ ដោយមាន​ការបង្ហាញ​បដា​ពាក្យស្លោក ទង់ជាតិ និង​ឆៃយ៉ាំ​។​

​ឯកឧត្តម គន់ គីម បាន​រំលឹក​ជូន​អង្គប្រជុំ​ថា រដ្ឋាភិបាល ដោយមាន​គណៈកម្មាធិកា​រ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ជា​សេនាធិការ និង​បាន​សម្របសម្រួល​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​នានា និង​កងកម្លាំងប្រដាប់អាវុធ រួមទាំង​ថ្នាក់ក្រោម​ជាតិ បា​ន​ពុះពារ​គ្រប់​ឧបសគ្គ ប្រយុទ្ធ​លើ​គ្រប់​សមរភូមិ ម្ចាស់ការ​បាន​លើ​គ្រប់ ទិដ្ឋភាព និង​កាលៈទេសៈ​នៃ​គ្រោះមហន្តរាយ​។

​សកម្មភាព​ជាតិ​សម្រាប់​កាត់បន្ថយ​ហានិភ័យ​គ្រោះមហន្តរាយ គឺ​ដាក់ចេញ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម​អនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព ដំណើរការ​ប្រព័ន្ធ​ស្បៀង​បម្រុង​កម្ពុជា ដោយ​បម្រុង​សៀង គ្រាប់ពូជ និង​សាច់ប្រាក់ ដើម្បី​ជួយ​ប្រជាជន​រងគ្រោះ​៕ អត្ថបទ​៖ ឈិ​ត បូរ៉ា​វី 

អត្ថបទដែលទាក់ទង

សម្ដេចធិបតី និងលោកជំទាវបណ្ឌិតអបអរសាទរ និងជូនពរជ័យដល់បងប្អូនម៉ូស្លីមកម្ពុជា ទាំងក្នុង និងក្រៅប្រទេសដែលនឹងចូលបួសខែរ៉ម៉ាឌន
2026/02/18 09:44:28 pm        1
ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងប្រែក្លាយផ្លូវជនបទកាន់តែរឹងមាំ គាំទ្រការរស់នៅរបស់ប្រជាជន
2026/02/18 06:59:00 pm        1
កម្ពុជាបង្ហាញជំហរដាច់ខាតដើម្បីបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីកម្ពុជា ជូនដល់តំណាងអង្គទូតបរទេសចំនួន ២៦ និងតំណាងសហភាពអឺរ៉ុប (EU)នៅកម្ពុជា
2026/02/18 05:25:22 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សេតវិមាន៖ ប្រទេសជាង ២០ នឹងចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាពរបស់លោក Trump នៅថ្ងៃព្រហស្បតិ៍នេះ

2026/02/19 10:30:15 am
​ព្រឹទ្ធសមាជិកអាមេរិកនៅអ៊ុយក្រែន អំពាវនាវឱ្យដាក់សម្ពាធលើរុស្ស៊ី មិនមែនគ្រាន់តែធ្វើកិច្ចចរចាទេ
2026/02/19 09:47:58 am
​លោក Putin ជួបប្រមុខការទូតគុយបា និងរិះគន់ការរឹតត្បិតប្រេងរបស់អាមេរិកថា «មិនអាចទទួលយកបានទេ»
2026/02/19 09:45:32 am
​សារព័ត៌មាន Axios៖ សង្គ្រាមដ៏ធំសម្បើមរយៈពេលជាច្រើនសប្តាហ៍រវាងអាមេរិក-អ៊ីរ៉ង់អាចចាប់ផ្តើមឆាប់ៗនេះ
2026/02/19 09:12:04 am
​ការចរចាត្រីភាគីរកវិធីបញ្ចប់សង្គ្រាមអ៊ុយក្រែនដ៏លំបាក រយៈពេល២ថ្ងៃ បានបញ្ចប់ដោយគ្មានវឌ្ឍនភាព
2026/02/19 09:00:32 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/02/19 01:58:54 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/02/03 09:25:04 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/02/18 06:10:42 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/02/15 01:40:24 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/02/16 08:30:45 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am