ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ​ ហ៊ុន​ សែន​ ក្នុងពិធីសំណេះសំណាល​​ជាមួយ​ពលរដ្ឋ​ដែល​បាន​ស្ម័គ្រចិត្តរើលំនៅឋាន និង​សំណង់​ផ្សេង​ៗ​ចេញ​ពីតំបន់​រមណីយដ្ឋានអង្គរ

2022/09/13 04:52:25 pm        566

សៀមរាប៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី១៣​កញ្ញានេះ បានអញ្ជើញ​ជួប​សំណេះ​សំណាល​​ជាមួយ​ប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តរើលំនៅឋាន និង​សំណង់​ផ្សេង​ៗ​ចេញ​ពីតំបន់​រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។ 

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន​ សែន៖

- សម្តេចតេជោ ហ៊ុន សែន ប្រកាសថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែល​បាន​យល់​ពី​ភាព​ចាំ​បាច់ និងករណីកិច្ច បម្រើឱ្យផលប្រយោជន៍រួមរបស់ជាតិ ដែល​បាន​ចាក​ចេញ​ពី​តំបន់​រមនីយដ្ឋានអង្គរ និងតំបន់ហាមឃាត់មករស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសថ្លែងអំណរគុណដល់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួង​បរិស្ថាន និងអាជ្ញាធរខេត្តសៀមរាប និងព្រមទាំងផ្នែកពាក់ព័ន្ធ ដែលបានរួមគ្នា ដោះ​ស្រាយ​បញ្ហា​លំនៅ​ដ្ឋានប្រជាពលរដ្ឋនៅតំបន់រមនីយដ្ឋានអង្គរ បានដោយជោគជ័យ និងស្នាមញញឹម។

- សម្តេចតេជោ ហ៊ុន សែន រំលឹកពីស្នាព្រះរាជរបស់ព្រះវររាជបិតាជាតិខ្មែរ សម្តេច ព្រះ​បរមរតន​កោដ្ឋ ដែលជំនះ រហូតដល់មានការយល់ព្រម ដាក់តំបន់ប្រាសាទអង្គរវត្ត ចូល​ជា​សម្បត្តិ​បេតិក​ភណ្ឌពិភពរបស់អង្គការយូណេស្កូ។

- សម្តេចតេជោ ហ៊ុន សែន រំលឹកពីអតីតកាលប្រទាញប្រទង់គ្នា ក្នុងគ្រា​កម្ពុជា​មាន​តំបន់​ត្រួត​ត្រា​ច្រើន និងមានសង្គ្រាមផ្ទុះអាវុធស្ទើររៀងរាល់ថ្ងៃ ដែលពេលនោះ ការគិតពីផលប្រយោជន៍ជាតិ និងប្រជាជននៅមានកម្រិតនៅឡើយ។

- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការដោះស្រាយ​បញ្ហា​លំ​នៅ​ដ្ឋាន​ចេញ​ពី​តំបន់​រមនីយដ្ឋាន​អង្គរ និងតំបន់ហាមឃាត់នានា គឺដើម្បីរក្សា​និរន្តរភាព​តំបន់​រមនីយ​ដ្ឋាន​អង្គរ​ជា​សម្បត្តិ​បេតិកភណ្ឌពិភពលោក ។

- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា មិនថាប្រទេសតូច ឬប្រទេសធំ ,ប្រទេសអ្នកមាន ឬ​ប្រទេស​អ្នកក្រទេ ឱ្យតែខុសលក្ខន្តិកៈរបស់UNISCO គឺគេដកចេញ ដោយ​គ្មាន​ការ​យោគ​យល់​ទេ​។ សម្តេចបញ្ជាក់ថា «បើគេដកអង្គរយើងចេញ ពី​បញ្ជី​បេតិក​ភណ្ឌ​ពិភព​លោក​ដោយ​សារ​ខុស​លក្ខន្តិកៈ​នោះ ដែលជាការបាត់បង់ដ៏ធំធេងណាស់របស់ជាតិទាំងមូល»។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសពីលក្ខណៈ នៃភាពជាអ្នកដឹកនាំរបស់លោក ហ៊ុន ម៉ាណែត ដែលជាបេក្ខភាពនាយករដ្ឋមន្ត្រីអនាគត សម្រាប់កម្ពុជា។ សម្តេចបញ្ជាក់ថា «វា​ខុស​ត្រង់​ហ៊ុន ម៉ាណែត ជាកូននាយករដ្ឋមន្ត្រី, ទោះជា ហ៊ុន ម៉ាណែត ជាកូន ជា សុផារ៉ា ឬកូន ចម ប្រសិទ្ធ ក៏ខ្ញុំគាំទ្រ ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីអនាគត សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា​ដែរ​»។

- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «បើហ៊ុន ម៉ាណែត គ្មានសមត្ថភាព និងគ្មាន​ភាព​ជា​អ្នក​ដឹកនាំ ក៏ខ្ញុំមិនគាំទ្រដែរ, ខ្ញុំមិនអនុញ្ញាតឱ្យនរណាម្នាក់ មកបំផ្លាញគណបក្សប្រជាជន និង​រាជ​រដ្ឋាភិបាលទេ»។

- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ចាប់ពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ​២០២២ ក្រុមការងារចម្រុះបានបញ្ចប់ការវាស់វែងក្បាលដី និងស្រង់​ព័ត៌មាន​អ្នក​កាន់​កាប់​ដី​នៅ​ភូមិ​គោលដៅទាំង ១១៤ភូមិ ក្នុងឃុំចំនួន១៧ សង្កាត់ចំនួន៧ ក្រុងចំនួន១ និងស្រុកចំនួន៤ ដោយ​វាស់វែងក្បាលដីបានសរុប ៩៣.៣៥១ក្បាលដី ទំហំ ១០.៩៤៥ហិកតា។

- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កិច្ចខិតខំ​ប្រឹង​ប្រែង​ទាំ​ង​នោះ​បាន​កំណត់​ក្បាល​ដី​មាន​សំណង់​ចំនួន ៣៩.០៤០ក្បាលដី, ក្បាលដីគ្មានសំណង់ចំនួន ៤៧.៣៤០ក្បាលដី និងក្បាល​ដី​ស្រែ​ច​ម្ការចំនួន ៦.៩៩១ក្បាលដី។

- សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យកងពលទទួលទិសសៀមរាប ទទួល​បន្ទុក​ដឹក​ប្រជា​ពលរដ្ឋ​​ចេញ​ពីតំបន់រុះរើ ក្នុងតំបន់រមនីយដ្ឋានអង្គរ និងតំបន់ហាមឃាត់ ម​ក​ទី​តាំង​ថ្មី​នៅ​តំបន់​រុនតាឯក ដោយយកតែប្រជាពលរដ្ឋណា ដែលមានក្បាលដីដែលឈូសឆាយរួចតែប៉ុណ្ណោះ ដើម្បី​ឱ្យពួកគាត់សាង់លំនៅឋាន និងដាំដុះ។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសឧបត្ថម្ភដល់ប្រជាពលរដ្ឋ ដែលមក​តាំង​លំ​នៅ​ឋាន​ថ្មី​នៅ​តំបន់​រុនតាឯកក្នុងមួយគ្រួសារ ១លានរៀល ដើម្បីសាងសង់លំនៅឋាន និងឧបត្ថម្ភ​សម្ភារៈ​(សាង​សង់​ផ្ទះមួយចំនួន) ព្រមទាំងគ្រឿងឧបភោគបរិភោគជាច្រើនផង។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសផ្តល់ប័ណ្ណស្ត្រីមានផ្ទៃពោះ និងប័ណ្ណក្រីក្រ ដែលត្រូវ​ទទួ​ល​បាន​ប្រាក់​ឧបត្ថម្ភ សម្រាប់ជួយក្នុងវិបត្តិកូវីដ-១៩ ដល់ប្រជាពលរដ្ឋដែលមកតាំងទីលំនៅឋានថ្មី នៅតំបន់​រុនតាឯក បន្ថែមលើការឧបត្ថម្ភ ដែលរដ្ឋបានកំណត់កន្លងមក។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ប្រពលរដ្ឋដែលរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក ដែលបានចាកចេញពីតំបន់រុះរើ នៃមរនីយដ្ឋានអង្គរ នឹងទទួលបានប័ណ្ណសមធម៌ និងការ​ឧបត្ថម្ភ​ដល់​ស្រ្តី​មានផ្ទៃពោះ រយះពេល១០ឆ្នាំ ទោះថ្ងៃក្រោយពួកគាត់ មានជីវភាពធូរធាក៏ដោយ។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសទស្សនវិស័យធ្វើយ៉ាងណា ឱ្យតំបន់អភិវឌ្ឍន៍រុនតាឯក ក្លាយទៅជា កូនក្រុងមួយរបស់ខេត្តសៀមរាប ដោយទឹកស្អាតប្រើប្រាស់, ផ្លូវកៅស៊ូងាយ​ស្រួល​ធ្វើ​ដំណើរ និងភ្លើងរដ្ឋប្រើប្រាស់បានតម្លៃសមរម្យ ព្រមទាំងមានអភិវឌ្ឍន៍លើគ្រប់វិស័យ។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសឱ្យតំបន់អភិវឌ្ឍន៍រុនតាឯក មានអនុវិទ្យាល័យ និងវិទ្យាល័យ សម្រាប់​ផ្តល់ការអប់រំបណ្តុះបណ្តាលដល់សិស្សានុសិស្សនៅតំបន់នោះ ដោយមិន​ឱ្យ​សិស្សា​នុសិស្ស​ធ្វើ​ដំណើរទៅរៀនសូត្រឆ្ងាយនោះទេ។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសអំពាវនាវដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានា ពិចារណា យោគយល់ និងផ្តល់ឱកាស សម្រាប់​ការ​ផ្តល់​ប្រាក់​កំចី​ដល់​ប្រជា​ពលរដ្ឋ​ដែល​មក​តាំង​ទីលំ​នៅ​ថ្មី​នៅ​តំបន់អភិវឌ្ឍន៍រុនតាឯក ដោយមានអត្រាកាប្រាក់ទាប និង​លក្ខណ​ពិសេស​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសអំពាវនាវដល់គ្រប់បក្សនយោបាយទាំងអស់ សូម​កុំ​យក​អ្វី​ដែល​សម្តេច និងរាជរដ្ឋាភិបាលបានធ្វើដើម្បីជាតិ និងប្រជាជន ធ្វើជាអាវុធ​សម្រាប់​វាយ​ប្រហារ​សម្តេច​យក​សន្លឹកឆ្នោត ក្នុងពេលបោះឆ្នោតនាពេលខាងមុខនេះ។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ទោះជា​សម្តេច​ចាក​ចេញ​ពី​តំណែង​នាយករដ្ឋ​មន្ត្រី​នា​ពេល​អនាគត​ក៏ដោយ ក៏នាយករដ្ឋមន្ត្រីថ្មី ដែលកើតចេញពីគណបក្សប្រជាជនកម្ពុជា នៅ​​តែ​បន្ត​គោល​នយោបាយ​គាំពារសង្គម និងប្រជាពលរដ្ឋដដែល ដោយរដ្ឋបានចំណាយច្រើនណាស់ក្នុង១ខែៗ ដើម្បី​រឿង​នេះ ដែលជាគោលនយោបាយជាតិរយៈពេលវែង។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា «ចំណុចខ្លាំងរបស់ ហ៊ុន សែន គឺអ្នកឯងវិភាគរឿង ហ៊ុន សែន ខុសទាំងអស់...[]..នេះចំណុចខ្លាំងលើចំណុចខ្លាំងរបស់ ហ៊ុន សែន»។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសជាថ្មីថា ឆ្នាំនេះ សម្តេចមិនបានចូលរួមបុណ្យភ្ជុំបិណ្ឌទេ ដោយសម្តេចជាប់បេសកកម្មនៅក្រៅប្រទេស រួមមាន៖ ចូលរួមមហាសន្និបាតUN នៅញូយ៉ក ពីថ្ងៃទី២១-២៣ ខែកញ្ញា, ទស្សនកិច្ចផ្លូវការនៅគុយបា ពីថ្ងៃទី២៣-២៥ ខែកញ្ញា និងចូលរួមគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ស៊ីន ហ្សូអាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន ទៅទីក្រុងតូក្យូ ពីថ្ងៃទី២៦-២៨ ខែកញ្ញា ឆ្នាំ២០២២។

- សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យប្រុងប្រុងប្រយ័ត្នពីការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងឱកាសកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដោយរក្សាវិធានការសុខាភិបាល និងវិធានការ ៣ការពារ និង៣កុំ ឱ្យបានខ្ជាប់ខ្ជួន។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «ការពារជិវិតបាន ទើបយើងមានឱកាសធ្វើអ្វីៗនៅថ្ងៃនេះ»។

- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា បុណ្យកាន់បិណ្ឌឆ្នាំនេះ ខុសដាច់ស្រលះពីបុណ្យកាន់បិណ្ឌកាលពីឆ្នាំមុន ដែលយើងអាចកាន់បិណ្ឌបានតែបិណ្ឌទី១ និងទី២ប៉ុណ្ណោះ ហើយក៏ត្រូវផ្អាកទៅវិញ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងការពារអាយុជីវីតប្រជាពលរដ្ឋពីការវាយប្រហារដោយកូវីដ-១៩។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាឱឡារិកជាសាធារណៈ មិនឱ្យព្រះករុណា ព្រះមហាក្សត្រ និងប្រជាពលរដ្ឋ ខកព្រះទ័យ និងខកចិត្ត ដែលបានគាំទ្ររាជរដ្ឋាភិបាល ដែលកើតចេញពីគណបក្សប្រជាជនកម្ពុជានោះទេ។

- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កម្ពុជាមានអត្រាឆ្លងកូវីដ-១៩កម្រិតសូន្យរយៈពេល៥២ថ្ងៃ និងគ្មានករណីស្លាប់ថ្មីដោយជំងឺកូវីដ-១៩ តាំងពីខែមេសា ឆ្នាំ២០២២មកម្លេះ(រយៈ៦ខែ) ដែលជាភាពជោគជ័យដ៏ធំធេងរបស់កម្ពុជា និងជាការចាប់ផ្តើម នៃដំណើរការសេដ្ឋកិច្ច-សង្គម ដោយសារនយោបាយវ៉ាក់សាំងដ៏ត្រឹមត្រូវរបស់កម្ពុជា។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់លោក ខឹម វាសនា ប្រធានគណបក្ស LDP ឱ្យចេញមុខបកស្រាយទៅកាន់សាធារណជន ដែលមានការចោទថា សម្តេចនៅពីក្រោយ ការតាំងខ្លួនជាព្រះព្រហ្ម និងការប្រមូលផ្តុំរបស់លោក ខឹម វាសនា និងអ្នកគាំទ្រគណបក្សLDP នៅចំការម្រេចក្បែរជើងភ្នំគូលែន ខេត្តសៀមរាប។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសមិនប្រើកម្លាំងប្រដាប់អាវុធ ទប់នឹងកម្លាំងអបិយជំនឿឥតសមហេតុផល របស់ក្រុម លោក ខឹម វាសនា នោះទេ ព្រោះមិនមានភាពចាំបាច់ និងមិនមែនជារឿងសមហេតុផលនោះឡើយ។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវដល់អ្នកចាញ់ការឃោសនារបស់លោក ខឹម វាសនា រឿងទឹកលិចពិភពលោក បែកបាក់ប្តី-ប្រពន្ធ-កូន សូមមេត្តាយោគយល់គ្នាឱ្យបានកម្រិតខ្ពស់បំផុត និងទទួលយកគ្នា ឬជាគ្នាវិញ ដោយស្មារតីអាណិតស្រលាញ់គ្នា។

សង្កថាសម្តេចតេជោ ហ៊ុន សែន ចប់នៅវេលាម៉ោង១០ និង២០នាទី

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm