ពិធី​គោរព​វិញ្ញាណក្ខន្ធ​ថ្វាយ​ព្រះ​មហាក្សត្រី Elizabeth II ប្រារព្ធ​ឡើង​ក្រោម​ព្រះរាជ​វត្តមាន​ព្រះ​មហាក្សត្រ Charles III

2022/09/13 05:14:29 pm        389

​អង់គ្លេស៖ ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​សម្រាប់​ព្រះ​មហាក្សត្រី Elizabeth ទី II ត្រូវ​បាន​ធ្វើឡើង​នៅ​ព្រះវិហារ St. Giles’ ក្នុង​ទីក្រុង Edinburgh កាលពី​ថ្ងៃ​ចន្ទ ក្រោម​ព្រះរាជ​វត្តមាន​របស់​ព្រះមហាក្សត្រ Charles ទី III និង​សមាជិក​គ្រួសារ​រាជវង្ស​ផ្សេងទៀត​។

​ពិធី​នេះ​ក៏​ត្រូវ​បាន​ចូលរួម​ដោយ​លោកស្រី​នាយករដ្ឋមន្ត្រី​អង់គ្លេស Liz Truss និង​បណ្ដា​អតីត​មេដឹកនាំមួយ​ចំនួន រួមទាំង​អតីត​នាយករដ្ឋមន្ត្រី​លោក Gordon Brown ផង​ដែរ​។ ​ព្រះ​ម​ជ្ឈូ​សា​ត្រូវ​បាន​តម្កល់​នៅ​លើ​ជើង​ទម្រ​ឈើ និង​គ្របដណ្ដប់​ដោយ​មកុដ​មាស​របស់​ដែនដី​ស្កុ​ត​ឡិន ដែល​ត្រូវ​បាន​ដាំ​ដោយ​ត្បូង ​២២​គ្រាប់ និង​ត្បូង​ដ៏​មានតម្លៃ ​២០​គ្រាប់​រួម​ជាមួយ​គុជ​ទឹកសាប​ពី​ទន្លេ​របស់​ដែនដី​ស្កុ​ត​ឡិន​។ ​ក្រុម​អ្នកចម្រៀង​បាន​ច្រៀង​បទ​ចម្រៀង​ដែល​មាន​ចំណងជើង​ថា "The Lord is My Shepherd" ដោយ​ត្រូវ​បាន​គេ​ពិពណ៌នា​ថា​ ជា​ចម្រៀង​មួយ​ក្នុងចំណោម​ចម្រៀង​សាសនា​ដែល​ព្រះ​មហាក្សត្រី​សព្វ​ព្រះទ័យ​បំផុត​។

​បន្ទាប់ពី​ពិធី​នេះ​បាន​បញ្ចប់​ទៅព្រះវិហារ​នេះ​ត្រូវ​បាន​បើក​ជា​សាធារណៈ ​ដល់​អ្នក​ដែល​មាន​ចំណង​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ចុងក្រោយ​ចំពោះ​ព្រះ​មហាក្សត្រី​។ ព្រះ​ម​ជ្ឈូ​សា​ព្រះ​មហាក្សត្រី​ត្រូវ​តម្កល់​នៅ​ក្នុង​មហា​វិហារ​សតវត្សរ៍​ទី​១២ រហូតដល់​ថ្ងៃ​អង្គារ​នេះ ដោយ​ត្រូវ​បាន​អម​ការពារ​ដោយ​ក្រុម​រាជង្គ​រក្ស​របស់​ទ្រង់​ផ្ទាល់​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm