CAMSOC ​ផ្ដល់​សិទ្ធ​ឲ្យ​ក្រុមហ៊ុន​ឯកជន ដើម្បី​រក​ចំណូល​សម្រាប់​គាំទ្រ​ការរៀបចំ​ស៊ី​ហ្គេម

2022/09/13 05:24:06 pm        93

ស៊ី​ហ្គេម៖ ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) បាន​យល់ព្រម​ផ្ដល់​សិទ្ធ​ឲ្យ​ក្រុមហ៊ុន​ Pahmmazing ​ដើម្បី​ស្វែងរក​ចំណូល សម្រាប់​គាំទ្រ​ដល់​ការរៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ ពិសេស​ដើម្បី​អនុវត្តបាន​នូវ​គោលការណ៍​សន្សំសំចៃ ដែល​ដាក់ចេញ​ដោយ​ថ្នាក់ដឹកនាំ​តែម្ដង។​

​នេះ​បើតាម​ការបញ្ជាក់​របស់​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​ CAMSOC ​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​គណៈអចិន្ដ្រៃយ៍​ប្រចាំ​សប្ដាហ៍ដឹកនាំ​ដោយ​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ដ្រៃយ៍នៃ​គណៈកម្មាធិការ​ជាតិ​ CAMSOC ​នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជានៅ​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០២២ នេះ។​ ​ឯកឧត្តម​មានប្រសាសន៍​ថា កិច្ចប្រជុំ​នេះឯកឧត្តម​បណ្ឌិត ថោង ខុន បាន​ញែក​ការងារ និង​ប្រគល់​ភារកិច្ច​ច្បាស់លាស់ដល់​ក្រុមហ៊ុន​ឯកជន បន្ទាប់ពី​ CAMSOC ​បានផ្ដល់​សិទ្ធ​ឲ្យ​រក​ចំណូលក្រោម​ការដឹកនាំ និង​មើល​ការខុសត្រូវ​របស់​គណៈ​កម្ម​ការ​ទីផ្សារ និង​ច​ល​នូ​ប​ត្ថ​ម្ភ។ ឯកឧត្តម​ថា ការធ្វើ​បែបនេះដើម្បី​ឲ្យ​ស្របតាម​គោលការណ៍​គណនេយ្យភាព តម្លាភាព និង​សុច​រឹត​ភាពតាមរយៈ​ច្រកចេញចូល​តែមួយ។​​

​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​ដដែល​បាន​បញ្ជាក់ថា មកទល់ពេលនេះគណៈកម្មការ​ទីផ្សារ និង​ច​ល​នូ​ប​ត្ថ​ម្ភ រួមជាមួយ​ក្រុមហ៊ុន​ឯកជនដែល​ទទួលបាន​សិទ្ធិ​ពី​ CAMSOC ​ដើម្បី​រក​ចំណូលគឺ​ក្រុមហ៊ុន​ Pahmmazing ​ក៏ដូចជា​គណៈកម្មការ​ផ្សេងៗគឺ​បានចាប់ផ្ដើម​សកម្មភាព​ការងារ​របស់ខ្លួន។ ឯកឧត្តម​សង្ឃឹមថា ការអនុវត្ត​តាម​គោលការណ៍​ណែនាំ​របស់​ថ្នាក់ដឹកនាំ​នេះនឹង​ទទួលបាន​ជោគជ័យ ​សម្រាប់​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​ស៊ី​ហ្គេមឆ្នាំ​២០២៣ ដែល​កម្ពុជា​ទន្ទឹងរង់ចាំ​អស់​រយៈពេល ៦៤​ឆ្នាំ​នាពេលខាងមុខ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        72
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        309
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        384

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm