Bayern Munich អវត្តមាន​ខ្សែប្រយុទ្ធ​មួយ​រូប​ទៀត​ក្រោយ Serge Gnabry តេស្ត​វិជ្ជមាន Covid-19

2021/04/27 09:59:58 am        82

​បាល់ទាត់៖ អ្នក​ចាត់​ក្រុម​ជើងឯក​អាល្លឺម៉ង់ Bayern Munich លោក Hansi Flick បាន​ឲ្យ​ដឹង​ថា​ខ្សែប្រយុទ្ធ​អាល្លឺម៉ង់ Serge Gnabry នឹង​មិន​អាច​ចូល​លេង​បាន​ឡើយ​នៅ​ពេល​ជួប Paris Saint Germain យប់​នេះ​ជើង​ទី១ វគ្គ ៨ក្រុម​ចុងក្រោយ UEFA Champions League ដោយ​សារ​តេស្ត​វិជ្ជមាន Covid-19​។​

​​Bayern Munich នឹង​អវត្តមាន​ខ្សែប្រយុទ្ធ​ជួរមុខ Robert Lewandowski ម្នាក់​រួចហើយ​ដោយ​សារ​របួស​ភ្លៅ ខណៈ​ដំណឹង​របស់ Serge Gnabry ម្នាក់ទៀត​បានក្លាយ​ជា​ក្តីបារម្ភ​សំរាប់​លោក Hansi Flick មុន​ជួប​គូសត្រូវ​ចាស់​វគ្គ​ផ្តាច់ព្រ័ត្រ​រដូវ​កាល​មុន Paris Saint Germain​។​ ​លោក Hansi Flick បានឲ្យដឹង​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា អតីត​កីឡាករ​របស់​ក្រុម​កាំភ្លើង​ធំ Arsenal, Serge Gnabry ដំបូង​មាន​អ​ការៈឈឺ​បំពង់ករ ហើយ​ក្រោយមក​ក៏ត្រូវ​បានធ្វើ​តេស្ត​ឃើញ​វិជ្ជមាន Covid-19​។ ​កីឡាករ​វ័យ ២៥ឆ្នាំ​រូបនេះ​ស៊ុត​បញ្ចូល​ទី​បាន ៩គ្រាប់​ហើយ​ក្នុងការ​បង្ហាញខ្លួន ២៣លើកឲ្យ Bayern Munich រដូវ​កាល​នេះ​។

​​ងាក​មក​ក្រុម Paris Saint Germain វិញ ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Neymar និង​ខ្សែប្រយុទ្ធ​បារាំង Kylian Mbappe មិនមាន​បញ្ហា​ឡើយ ពួកគេ​នឹង​សហការគ្នា​នៅ​តំបន់​ប្រយុទ្ធ ខណៈ​ក្រុម​របស់លោក Mauricio Pochettino ចង់​បញ្ចប់​ដំណើរ​មិន​ចាញ់​សោះ ១៩ប្រកួត​ជាប់​គ្នា​របស់ Bayern Munich នៅ Champions League៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        75
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        319
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        398

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm