អ៊ុយក្រែន៖ យោងតាមអ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres រលកចុងក្រោយបំផុតនៃការវាយប្រយុទ្ធគ្នា ដែលបានមើលឃើញកងកម្លាំងអ៊ុយក្រែនដណ្ដើមបានទឹកដីដ៏ធំ នៅក្នុងប្រទេសរបស់ខ្លួនពីទាហានរុស្ស៊ី ដែលបានសម្លាប់ជនស៊ីវិលមួយចំនួន និងការរំខានដល់ការផ្គត់ផ្គង់ចរន្តអគ្គិសនី និងប្រព័ន្ធទឹកដ៏សំខាន់នៅក្នុងតំបន់មួយចំនួន៦។

លោក Stéphane Dujarric បាននិយាយថា អង្គការសហប្រជាជាតិគ្រោងបញ្ជូនប្រេសិតពិសេសផ្នែកមនុស្សធម៌មួយរូប នៅសប្ដាហ៍នេះទៅកាន់តំបន់នានារបស់អ៊ុយក្រែន ដែលកងកម្លាំងរដ្ឋាភិបាលដណ្ដើមបានមកវិញពីរុស្ស៊ី។ ទាហានអ៊ុយក្រែនដណ្ដើមបានដែនដីដ៏ធំមកវិញពីរុស្ស៊ី និងបានរុញទាហានរុស្ស៊ីឲ្យត្រឡប់ក្រោយទៅកាន់ព្រំដែនភាគឦសាននៅក្នុងទីតាំងមួយចំនួន។ យោធាអ៊ុយក្រែនក៏បានរាយការណ៍ពីការចាប់ខ្លួនទាហានរុស្ស៊ីជាច្រើននាក់ផងដែរ។ ការដណ្ដើមបាននេះគឺជាផ្នែកនៃការវាយរុលទៅមុខដ៏ឆាប់រហ័ស ដែលបានបង្ខំឲ្យទីក្រុង Moscow ដកទ័ពយ៉ាងប្រញាប់ប្រញាល់ចេញពីដែនដីដែលខ្លួនបានគ្រប់គ្រង។
កាលពីថ្ងៃចន្ទ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ខ្លួនកំពុងបន្តការវាយប្រហារតាមអាកាសដាក់គោលដៅលើតំបន់ Kharkiv ដែលមានសេចក្ដីរាយការណ៍ពីការខាតបង់លើភាគីយោធាអ៊ុយក្រែន។ អ្នកនាំពាក្យក្រសួងខាងលើលោក Igor Konashenkov បាននិយាយថា សត្រូវបានខាតបង់កងទ័ព ២៥០នាក់ និងជាង ២០អង្គភាពនៃយុទ្ធោបករណ៍យោធា។ កាលពីថ្ងៃទី២ មិថុនា លោក Zellenskyy បានលើកឡើងថា ២០% នៃដែនដីអ៊ុយក្រែនត្រូវបានធ្លាក់ទៅក្នុងដៃរបស់កងទ័ពរុស្ស៊ី ពោលគឺប្រមាណ ១២៥,០០០គីឡូម៉ែត្រការ៉េដែលក្នុងនោះគឺរាប់ទាំងតំបន់គ្រីម៉េ និងតំបន់ទំនាប Donbass ដែលមានទំហំប្រមាណ ៤៣,០០០គីឡូម៉ែត្រការ៉េដែលធ្លាក់ទៅក្នុងដៃរុស្ស៊ីតាំងតែពីមុនការប្រកាសសង្គ្រាមថ្ងៃទី២៤ កុម្ភៈ៕
អត្ថបទ៖ សុខមាន