សម្ដេចតេជោ ហ៊ុន សែន ជំរុញប្រែក្លាយតំបន់រុនតាឯកជាក្រុងមួយរបស់ខេត្តសៀមរាប

2022/09/13 07:16:58 pm        250

សៀមរាប៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាស​ពី​ទស្សនវិស័យជំរុញប្រែក្លាយតំបន់អភិវឌ្ឍន៍រុនតាឯក ទៅជាក្រុងមួយរបស់ខេត្តសៀមរាប និងបាន​បញ្ជាឲ្យក្រសួង ស្ថាប័ន ពាក់ព័ន្ធ ​និងអាជ្ញាធរខេត្ត កសាងហេដ្ឋារចនាសម្ព័ន្ធនានា​សម្រាប់បម្រើ​ប្រយោជន៍​របស់ប្រជាពលរដ្ឋ។

ក្នុងពេលថ្លែងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលបានផ្លាស់ទីពីក្នុងតំបន់ទី១ និងទី២ នៃ រមណីយដ្ឋានអង្គរ មករស់នៅក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី នៅថ្ងៃទី១៣ ខែកញ្ញា នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានណែនាំឲ្យក្រសួង ​ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរខេត្ត​ធ្វើការ​អភិវឌ្ឍផ្លូវ រៀបចំប្រព័ន្ធទឹកស្អាត បណ្ដាញអគ្គិសនី ​សាងសង់មន្ទីរពេទ្យ សាលារៀនពីបឋម​សិក្សា ដល់វិទ្យាល័យ រៀបចំឲ្យមានផ្សារ ​រៀបចំប្រព័ន្ធសេវាទូរស័ព្ទ រួមទាំងការកសាង​នូវហេដ្ឋា​រចនា​សម្ព័ន្ធ​ចាំបាច់ផ្សេងៗទៀត។

ជាមួយនេះសម្ដេចតេជោ ហ៊ុន សែន ក៏បានជំរុញឱ្យពលរដ្ឋរស់នៅទីតាំងថ្មីនេះ ខិតខំប្រែក្លាយ​តំបន់​អភិវឌ្ឍន៍រុនតាឯក ​ឱ្យទៅជាតំបន់ទេសចរណ៍ ​ដែលមានភាពទាក់ទាញ ​ដើម្បីបង្កើតជាប្រាក់ចំណូល សម្រាប់ផ្គត់ផ្គង់គ្រួសារ ។

តាមរបាយការណ៍គិតចាប់ពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី១០ ខែកញ្ញា នេះ ​បាន​បញ្ចប់​ការវាស់ វែងក្បាលដី និងស្រង់ព័ត៌មានអ្នកកាន់កាប់ដី នៅភូមិគោលដៅទាំង១១៤ភូមិ ក្នុងឃុំចំនួន១៧ សង្កាត់ចំនួន៧ ក្រុងចំនួន១ ​និងស្រុកចំនួន៤ ដោយវាស់វែងក្បាលដីបានសរុប ៩៣,៣៥១ក្បាលដី ទំហំ ១០,៩៤៥ហិកតា។ ក្នុងនោះក្បាលដីមាន​សំណង់​ ចំនួន៣៩,០៤០ក្បាលដី, ក្បាលដីគ្មាន​សំណង់​ចំនួន ៤៧,៣៤០ក្បាលដី ​និងក្បាលដីស្រែចម្ការ ចំនួន ៦,៩៩១ក្បាលដី ៕ អត្ថបទ៖ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm