មន្ដ្រីជំនាញ ជំរុញដល់កសិករខេត្តឧត្តរមានជ័យ ត្រូវបង្កើនការផលិតចលនាភូមិមួយផលិតផលមួយ ដើម្បីទទួលបានទីផ្សារក្នុងស្រុក

2022/09/13 09:22:11 pm        844

ឧត្តរមានជ័យ៖ មន្ដ្រីជំនាញជំរុញដល់កសិករក្នុងខេត្តឧត្តរមានជ័យ ធ្វើយ៉ាងណាត្រូវមានចលនា​ភូមិមួយ​ផលិតផលមួយ​ក្នុងការផលិតមុខ​របរ​និងជំនាញដាំដុះនានា​ឲ្យបានច្រើន​ ដើម្បី​លើកកម្ពស់​ផលិតផលរបស់ខ្មែរឱ្យបានកាន់តែប្រសើរឡើង ដើម្បី​ជៀសវាង​នាំចូល​ផលិត​ផល​ពីក្រៅស្រុក។

ឯកឧត្តមបណ្ឌិត សួង ណយ អគ្គលេខាធិការងគណៈកម្មាធិការជាតិភូមិមួយផលិត​ផល​មួយ ថ្លែង​បែប​នេះ ក្នុង​ឱកាស​អញ្ជើញ​ចូលរួម​ក្នុង​វេទិកា​ផ្គូផ្គង​រវាង​អ្នក​ផលិត ​និង​អ្នកទិញ​ក្រោម​គម្រោង​អភិវឌ្ឃន៍​អាជីវកម្ម​ប្រកប​ដោយ​សុចរិត​ភាព​ក្នុង​ការ​ទទួល​បាន​ទីផ្សារ​សម្រាប់​អ្នក​ផលិតក្នុងស្រុក​ នៃខេត្តឧត្តរមានជ័យ។

ឯកឧត្តម បន្តថា កត្តា​ទាំងអស់នេះ​ហើយ​គឺយើងគ្រប់រូបដែល​ជាកសិករអាច​ទទួល​បាន​នូវ​អត្ថប្រយោជន៍​ច្រើន​ពីការផលិតនេះ នៅតាមមូលដ្ឋានរបស់ខ្លួន ​និង​អាច​មានប្រាក់ចំណូលខ្ពស់​ដោយត្រូវធ្វើការផ្សព្វផ្សាយ​ឲ្យបាន​ទូលំទូលាយ​ពី​ផលិតផលរបស់ខ្លួន​នៅ​តាមសាលារៀន​និង​នៅ​តាមទីសាធារណៈពី​ផលិតនានា​របស់​ខ្មែរ​ដែលបងប្អូនផលិតបាននោះ។

ទន្ទឹមគ្នានោះ ឯកឧត្តម បានស្នើឲ្យប្រធានមន្ទីរស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ក្នុង​ខេត្តទាំងអស់ធ្វើ​យ៉ាងណា​ត្រូវ​បង្កើន​និងពង្រីកការរកទីផ្សារ​ឱ្យបានទូលំទូលាយ​ដើម្បីជួយ​គាំទ្រ​ផលិតផល​ដែលផលិតចេញ​ពី​កូនខ្មែរ​​របស់​ចលនា​ភូមិ១ ផលិតផល១ ក្នុងស្រុករបស់កសិករឱ្យ​ទទួល​ភាព​រីកចំរើន​ទៅថ្ងៃមុខ​ផងដែរ។

ក្នុងឱកាសនោះដែរលោកជំទាវ មិន ធារី អភិបាលរងខេត្តឧត្តរមានជ័យ បានលើកឡើងថា ​ការដែល​បង្កើត​ឱ្យ​មាន​ចលនា​ភូមិមួយ​ផលិតផល​មួយ​ ក្នុងខេត្តឧត្តរមានជ័យ​ គឺវាអាច​ធ្វើ​ឱ្យ​កសិករ​ដែល​ជា​អ្នកផលិតអាចទទួលបានផលប្រយោជន៍ច្រើន នៅលើទីផ្សារក្នុងស្រុក​ ដោយ​មានការ​គាំទ្រ​ពី​សំណាក់​​អ្នកទិញ​ជៀសវាង​ការនាំ​ផលិតផលមកពីក្រៅស្រុក៕ ​អត្ថបទ៖ សារិទ្ធិ


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        100
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        205
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm