ប្រធាន​សភា​វៀតណាម ស្នើ​កម្ពុជា​ជំរុញ​ពាណិជ្ជកម្ម ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាជន​ប្រទេស​ទាំងពីរ​

2022/09/13 05:14:24 pm        793

​ភ្នំពេញ​៖ ក្នុង​ពេល​សម្តេច​ពញា​ច​ក្រី ហេង សំរិន ប្រធានរដ្ឋសភា​នៃ​កម្ពុជា កំពុង​បំពេញ​ទស្សនកិច្ច​ផ្លូវ​នៅ​ប្រទេស​វៀតណាម ប្រធាន​សភា​វៀតណាម ស្នើ​កម្ពុជា​ជំរុញ​ពាណិជ្ជកម្ម ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាជន​ប្រទេស​ទាំងពីរ​។

​ការ​ស្នើ​របស់ ឯកឧត្ដម វឿ​ង ឌិ​ញ​ហ្វេ (Vuong Dinh Hue) ប្រធានរដ្ឋសភា​ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ធ្វើឡើង​អំឡុង​ពេល​សម្តេច​ពញា​ច​ក្រី ហេង សំរិន ប្រធានរដ្ឋសភា​នៃ​កម្ពុជា ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​កម្ពុជា​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ និង​មិត្តភាព នៅ​ប្រទេស​វៀតណាម កាលពី​ថ្ងៃ​ទី​១២ ខែ​កញ្ញា ម្សិលមិញ​នេះ​។

​នា​ឱកាស​នោះ សម្តេច​ប្រធានរដ្ឋសភា និង ឯកឧត្តម វឿន ឌិ​ញ​ហ្វេ បាន​សម្តែង​ក្តី​សោមនស្ស​យ៉ាង​ក្រៃលែង ដោយ​សង្កេតឃើញ​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ប្រទេស​ទាំងពីរ​មានការ​រីកចម្រើន​ជា​លំដាប់​នៅលើ​គ្រប់​វិស័យ ខណ​:​ប្រទេស​ទាំងពីរ​បាន​កំពុង​អបអរសាទរ​ខួប​៥៥​ឆ្នាំ ​នៃ​ថ្ងៃ​បង្កើត​ទំនាក់ទំនង​កម្ពុជា​-​វៀតណាម​។

​សម្តេច​ប្រធានរដ្ឋសភា និង​ប្រធានរដ្ឋសភា​វៀតណាម ក៏បាន​ឯកភាពគ្នា​បន្ត​ជំរុញ​អនុវត្ត​នូវ​កិច្ចព្រមព្រៀង ដែល​រដ្ឋសភា​ទាំង​ពីរ​បាន​ឯកភាពគ្នា​កន្លង​មកឱ្យ​កាន់​មាន​ប្រសិទ្ធភាព​ខ្ពស់ និង​ពិនិត្យ​លទ្ធភាព​បន្ថែម ដើម្បី​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ជាមួយគ្នា និង​ពិនិត្យ​កែសម្រួល​កិច្ចព្រមព្រៀង ដែលមាន​ស្រាប់​ឱ្យ​កាន់​តែមាន​ភាពឆ្លើយតប​ខ្ពស់ជាង​មុន​ទៅនឹង​ស្ថានភាព​ជាក់ស្តែង​។ ​ក្នុងជំនួប​នោះ ឯកឧត្តម វឿន ឌិ​ញ​ហ្វេ បាន​ស្នើឱ្យ​រដ្ឋសភា​ប្រទេស​ទាំងពីរ ជំរុញ​វិស័យ​ពាណិជ្ជកម្ម និង​ទំនាក់ទំនង​ប្រជាជន​និង​ប្រជាជន​ឱ្យ​កាន់តែ​រីកចម្រើន​ថែមទៀត​។

​ជាមួយគ្នា​នោះ សម្តេច​ប្រធានរដ្ឋសភា​ស្នើ​ភាគី​រដ្ឋសភា​វៀតណាម បន្ត​ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស ដល់​រដ្ឋសភា​កម្ពុ​ជាប​ន្ត​ទៀត និង​ជួយ​ជំរុញ​ការចែករំលែក និង​ផ្លាស់ប្តូរ​បទពិសោធន៍​លើ​ផ្នែក​បច្ចេកវិទ្យា​វិស័យ​កសិកម្ម ដើម្បី​ជំរុញ​ផលិតកម្ម​ស្បៀងអាហារ នៅ​តំបន់​មេគង្គ ប្រែក្លាយ​តំបន់​នេះ ជា​ជង្រុក​សន្តិសុខ​ស្បៀង​តំបន់ និង​ពិភពលោក ដែល​នឹង​រួមចំណែក​ដល់​សកម្មភាព​មនុស្សធម៌​ផងដែរ​។

​សម្តេច​ប្រធានរដ្ឋសភា បាន​ថ្លែងអំណរគុណ​ជាថ្មី​ម្តងទៀត​ ចំពោះ​រដ្ឋ​និង​ប្រជាជន​វៀតណាម ដែល​បានផ្តល់​ជំនួយឥតសំណង​ក្នុងការ​សាងសង់​អគារ​រដ្ឋបាល​ថ្មី​ជូន​រដ្ឋសភា​កម្ពុជា ដែល​មកដល់ពេលនេះ​ការសាងសង់​អគារ​រដ្ឋបាល​ថ្មី​នេះ​កំពុងដំណើរការ​យ៉ាង​មមាញឹក​ដែល​គ្រោង​សាងសង់​រួចរាល់​នៅ​ដើមឆ្នាំ​២០២៤​ខាងមុខ​។

​ឆ្លៀត​ក្នុងឱកាស​នោះ សម្តេច​ប្រធានរដ្ឋសភា បាន​គោរព​អញ្ជើញ ប្រធានរដ្ឋសភា​វៀតណាម ដឹកនាំ​គណៈប្រតិភូ​រដ្ឋសភា​វៀតណាម បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​កម្ពុជា ក្នុងពេល​សមស្រប​ខាងមុខ និង​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​រដ្ឋសភា​វៀតណាម ចូលរួម​កិច្ចប្រជុំ​ទល់មុខ​គ្នា​ជាមួយ​ប្រមុខ​ដឹកនាំ​អាស៊ាន ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២២ ព្រមទាំង​អញ្ជើញ​ចូលរួម​មហាសន្និបាត​អន្តរ​សភា​អាស៊ាន​លើក​ទី​៤៣ នៅ​រាជធានី​ភ្នំពេញ ពីថ្ងៃ​ទី​២០ ដល់​ថ្ងៃទី​២៥ ខែវិច្ឆិកា ដែល​រដ្ឋសភា​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ផងដែរ​។

​ជាការ​ឆ្លើយតប ប្រធានរដ្ឋសភា​វៀតណាម បាន​ឯកភាព និង​បាន​សន្យា ដោយ​នឹង​ដឹកនាំ​គណៈប្រតិភូ​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ស្របពេល​ដែល​សភា​កម្ពុ​ជា​ធ្វើជា​ម្ចាស់ផ្ទះ​មហាសន្និបាត​អន្តរ​សភា​អាស៊ាន​(AIPA)​លើក​ទី​៤៣​។ បន្ថែម​លើសពីនេះ ប្រធានរដ្ឋសភា​វៀតណាម សូម​គាំទ្រ និង​ជូនពរ​ដល់​កម្ពុជា​នៅក្នុង​តួនាទី​ប្រធាន​អាស៊ាន និង​អាយ​ប៉ា នៅ​ឆ្នាំ​២០២២ ឱ្យ​ទទួលបាន​ជោគជ័យ​៕​

អត្ថបទដែលទាក់ទង

UN ប្រចាំកម្ពុជាសហការជាមួយក្រសួងទេសចរណ៍ លើកស្ទួយវិស័យទេសចរណ៍ឈានទៅដល់ការសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា
2026/04/06 05:49:47 pm        1
ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះពិនិត្យការសាងសង់ផ្ទះ និងហេដ្ឋារចនាសម្ព័ន្ធជូនអតីតយុទ្ធជន
2026/04/06 05:44:53 pm        1
គណៈបញ្ជាការឯកភាពរាជធានីចុះបង្ក្រាបទីតាំងឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា នៅខណ្ឌសែនសុខ ឃាត់ជនសង្ស័យ០៨នាក់
2026/04/06 05:34:47 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខEU និយាយថា ការកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល គឺ «ខុសច្បាប់»

2026/04/06 06:37:05 pm
​លោក Trump៖ អាមេរិកបំពាក់អាវុធឲ្យក្រុមប្រឆាំងអ៊ីរ៉ង់ តាមរយៈក្រុមឃឺដ
2026/04/06 06:34:46 pm
​ជនស៊ីវិលយេម៉ែនព្រួយបារម្ភពីផលវិបាក ក្រោយក្រុមឧទ្ទាមហ៊ូធីចូលរួមសង្រ្គាមអ៊ីរ៉ង់
2026/04/06 06:32:22 pm
​ការវាយប្រហាររបស់អាមេរិក-អ៊ីស្រាអែលនៅទូទាំងអ៊ីរ៉ង់សម្លាប់មនុស្ស ៣៤នាក់
2026/04/06 06:12:49 pm
​អ៊ីរ៉ង់ចោទអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់UNថា អសកម្ម និងព្រមានអំពីហានិភ័យពីការវាយប្រហារ
2026/04/06 06:10:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/06 06:57:44 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/03 09:57:19 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/06 05:57:18 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/06 04:24:49 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am