រោងចក្រស្បែកជើងនៅកំពត គ្រោងពង្រីកខ្លួនទ្វេដង បង្កើតការងារដល់ប្រជាពលរដ្ឋ

2022/09/13 05:19:53 pm        896

កំពត៖ តំណាងក្រុមហ៊ុន ពូចិន (ខេមបូឌា) អ៊ិលធីឌី ស្ថិតនៅភូមិកណ្តាលទួល ឃុំកំពង់ត្រាច​ខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត បានបញ្ជាក់ថា ក្រោយពីរាជរដ្ឋាភិបាល​គ្រប់គ្រង​កូវីដ១៩​បានល្អប្រសើរ ក្រុមហ៊ុនបានដាក់ចុះនូវផែកការឆ្នាំ(២០២២-២០២៤)ពង្រីករោងចក្ររបស់​ខ្លួន​ឲ្យធំជាងបច្ចុប្បន្នទ្វេដង ដែលត្រូវការកម្មករនិយោជិតបន្ថែមប្រមាណ១ម៉ឺន៤ពាន់នាក់ ។

តំណាងក្រុមហ៊ុន ពូចិន (ខេមបូឌា) អ៊ិលធីឌី អ្នកស្រី អ៊ិន ស្រីភណ្ឌ ​បានប្រាប់ឲ្យដឹងថា រោងចក្រពូចិន​បានបើកដំណើរការជិត ៦ឆ្នាំហើយ។ បច្ចុប្បន្នក្រុមហ៊ុនមានមានអគារផលិតកម្ម ចំនួន៦អគារ ដែលមានកម្មករនិយោជិតធ្វើការសរុប ៧៩០៩នាក់ ស្រី៦,៦១៦នាក់។

អ្នកស្រីបញ្ជាក់ថា ក្រោយពេលរាជរដ្ឋាភិបាលគ្រប់គ្រងស្ថានភាពកូវីដ១៩ បានប្រសើរ ក្រុមហ៊ុន​បានដាក់ចុះនូវផែកការឆ្នាំ(២០២២-២០២៤) ពង្រីករោងចក្របន្ថែមឲ្យធំទ្វេដង ដែលត្រូវការ​កម្មករនិយោជិតបន្ថែមប្រមាណ១ម៉ឺន៤ពាន់នាក់ ហើយបច្ចុប្បន្នអគារថ្មីបានសាងសង់​រួចជា​បណ្តើរៗ ​ហើយគ្រោងនឹងបើកដំណើរការក្នុងពេលឆាប់ៗនេះ ។

កម្មការិនីរោងចក្រពូចិន បានសម្តែងភាពសប្បាយរីករាយ ចំពោះរាជរដ្ឋាភិបាល អាជ្ញាធរខេត្ត ដែលតែង​យកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ​ ពិសេសតាមរយៈការកៀរគរអ្នកវិនិយោគល្អ ឲ្យមក​បើកក្រុមហ៊ុន រោងចក្រនៅតាមមូលដ្ឋាន ​សម្រាប់ផ្តល់ការងារ និងប្រាក់ចំណូលផ្តត់ផ្គង់​ជីវភាព​គ្រួសាររបស់ពួកគាត់ ។

ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ឹង ប៉ោហេង បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុន ពូចិន (ខេមបូឌា) អ៊ិលធីឌី មានអគារផលិតកម្មចំនួន០៨ អគារ នៅលើផ្ទៃដីប្រមាណជាង​៨៣ហិកតា ដែលមានកម្មករនិយោជិត សរុប ៧,៩០៩ នាក់ ស្រី ៦,៦១៦ នាក់​ រោងចក្រនេះផលិតស្បែកជើង នាំចេញទៅទ្វីបអឺរ៉ុប និងសហរដ្ឋអារិក។

កន្លងមកក្រុមហ៊ុន បានសហការ និងគោរពច្បាប់ការងារបានល្អ គ្មានការកៀបសង្កត់ ឬកេងប្រវ័ញ្ញ​លើកម្លាំងពលកម្ម របស់កម្មករនិយោជិតឡើយ៕អត្ថបទ៖អន សារឹម

អត្ថបទដែលទាក់ទង

អភិបាលខេត្តព្រះវិហារ អញ្ជើញបើកសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៦-២០២៨ សម្រាប់អភិវឌ្ឍឃុំ និងស្រុក
2025/10/23 10:16:42 pm        1
កម្ពុជាផ្សព្វផ្សាយផលិតផលអាហារ ឧស្សាហកម្ម និងសេវាកម្ម ក្នុងវេទិកានាំចេញអន្តរជាតិ នៅ រុស្ស៊ី
2025/10/23 09:21:45 pm        1
ឯកឧត្តម ហ៊ុន ម៉ានី ផ្សព្វផ្សាយពី កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជា-ថៃ
2025/10/23 08:15:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អភិបាលខេត្តព្រះវិហារ អញ្ជើញបើកសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៦-២០២៨ សម្រាប់អភិវឌ្ឍឃុំ និងស្រុក

2025/10/23 10:16:42 pm
​កម្ពុជាផ្សព្វផ្សាយផលិតផលអាហារ ឧស្សាហកម្ម និងសេវាកម្ម ក្នុងវេទិកានាំចេញអន្តរជាតិ នៅ រុស្ស៊ី
2025/10/23 09:21:45 pm
​មេដឹកនាំប្រេស៊ីល បញ្ជាក់ថា លោកនឹងស្វែងរកការជាប់ឆ្នោតឡើងវិញ នៅឆ្នាំ២០២៦
2025/10/23 08:21:17 pm
​ឯកឧត្តម ហ៊ុន ម៉ានី ផ្សព្វផ្សាយពី កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជា-ថៃ
2025/10/23 08:15:31 pm
​លោក Zelenskyy ស្នើសុំឲ្យមេដឹកនាំសហភាពអឺរ៉ុបផ្គង់ផ្គង់អាវុធចម្ងាយឆ្ងាយ
2025/10/23 08:14:56 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/10/23 04:43:27 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/09/24 06:11:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/10/20 10:37:52 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/10/22 09:35:47 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/09/23 07:00:25 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am