ក្រសួង​ការងារ​នឹង​បើក​កិច្ចប្រជុំ​ចចារ​ប្រាក់​ឈ្នួល​កម្មករ​នៅ​រសៀល​ថ្ងៃនេះ​បន្តទៀត​ជា​លក្ខណៈ​ត្រីភាគី​

2022/09/14 12:28:31 am        639

​ភ្នំពេញ៖ តាម​ការ​គ្រោងទុក នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០២២​នេះ ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា នឹង​បន្ត​ប្រជុំ​ពិភាក្សា​អំពី​ប្រាក់​ឈ្នួល​អប្បបរមា​ជូន​កម្មករ​និយោជិត​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត ផលិតផល​ធ្វើដំណើរ និង​កាបូប​សម្រាប់​ឆ្នាំ​២០២៣ នៅ​ទីស្តីការក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។​

​​កិច្ចប្រជុំ​ប្រាក់​ឈ្នួល​អប្បបរមា​នៅ​រសៀល​ថ្ងៃនេះ នឹង​ធ្វើ​ឡើង​ក្រោម​ការដឹកនាំ​របស់​ឯក​ឧ​ត្ត​ម ហេង សួរ សមាជិក​ក្រុម​ប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដោយមាន​ការ​អញ្ជើញ​ចូលរួម​ជា​លក្ខណៈ​ត្រីភាគី​រួមមាន​៖ ភាគី​សហជីព​តំណាង​កម្មករ​និយោជិត​ចំនួន ១៧​នាក់​, ភាគី​តំណាង​និយោជក ១៧​នាក់ និង​ភាគី​រដ្ឋាភិបាល​ចំនួន ១៧​នាក់​ដូចគ្នា ដើម្បី​បន្ត​ពិភាក្សាគ្នា​លើ​ការកំណត់​តួលេខ​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្ម​ករ​និយោជិត​ឆ្នាំ​២០២៣​ខាងមុខ​។​

​គួររម្លឹកថា នៅក្នុង​កិច្ចប្រជុំ​ច​ចារ កាលពី​ថ្ងៃទី​៣១ ខែសីហា​កន្លងទៅនេះ ភាគី​សហជីព​បានកំណត់​តួលេខ ២១៣​ដុល្លារ រីឯ​ភាគី​និយោជក​កំណត់​តួលេខ ១៩៦​ដុល្លារ​។ ដោយឡែក ភាគី​រដ្ឋាភិបាល​បានកំណត់​តួលេខ ១៩៧,៨៦​ដុល្លារ​។ សូមបញ្ជាក់ថា កិច្ច​ច​ចារប្រាក់​ឈ្នួល​អប្បបរ​សម្រាប់​កម្មក​រ​និយោជិត​ក្នុង​វិស័យ​កាត់ដេរ គ្រប់ភាគី​ទាំងអស់ ត្រូវ​ប្រើ​លក្ខណវិនិច្ឆ័យ​បែប​សង្គម និង​សេដ្ឋកិច្ច ដោយ​ផ្តោតលើ ៧​ចំណុច​សំខាន់ៗ ដូចជា​៖ ស្ថានភាព​គ្រួសារ​, អាត្រា​អតិផរណា​, ការចំណាយ​ក្នុងការ​រស់នៅ​, ផលិតភាព​, ភាព​ប្រកួតប្រជែង​របស់​ប្រទេស​, ស្ថានភាព​ទីផ្សារការងា​រ និង​កម្រិត​ចំណេញ​របស់​វិស័យ ក៏ដូចជា​បន្ទាត់​ភាពក្រីក្រ សម្រាប់​ធ្វើជា​មូលដ្ឋាន​ក្នុងការ​ពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា​នៅ​កម្ពុជា​។ ហើយ​គ្រប់ភាគី​ទាំងអស់ ត្រូវ​ផ្តោតលើ​ទិន្នន័យ និង​ការស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ​ដោយយោង​លើ​លក្ខណវិនិច្ឆ័យ​ទាំង​៧​ខាងលើ ដើម្បី​ធ្វើជា​មូលដ្ឋាន​ក្នុងការ​សម្របសម្រួល​ផ្ទៃក្នុង និង​ប្រកាន់​គោលជំហរ​រួមជាមួយ​។ គិត​ត្រឹម​ឆ្នាំ​២០២២​នេះ ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ម​ករ​និយោជិត មាន​ចំនួន ១៩៤​ដុល្លារ ក្នុង​១​ខែ ដោយ​មិន​គិតពី​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​៕ អត្ថបទ៖ ឈិ​ត បូរ៉ា​វី​

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        136
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        94
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm