ព្រលានអន្ដរជាតិថ្មីនៅខេត្ដសៀមរាប សាងសង់សម្រេចបានជាង ៤២​ភាគរយ

2022/09/14 12:34:41 am        851

សៀមរាប៖ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បញ្ជាក់ថា អាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ សម្រេចការសាងសង់បានចំនួន ៤២ភាគរយ គិតត្រឹមខែកញ្ញានេះ។

ឯកឧត្ដម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ដ្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅពីថ្ងៃទី១២ខែកញ្ញា បានដឹកនាំក្រុមការងារធ្វើទស្សនកិច្ចព្រលានយន្ដហោះអន្ដរជាតិថ្មី នៅខេត្ដសៀមរាប ដើម្បីពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់។

ឯកឧត្ដម ជា អូន រដ្ឋលេខាធិការរដ្ឋានប្រចាំការអាកាសចរណ៍ស៊ីវិល មានប្រសាសន៍ថា ការចុះ​ត្រួតពិនិត្យនេះរួមមាន ឃ្លាំងសាំងយន្ដហោះ ផ្លូវរត់យន្ដហោះ កន្លែងបំពាក់ឧបករណ៍​នាំ​ផ្លូវយន្ដហោះចុះចត ​កន្លែងបំពាក់​ឧបករណ៍នាំផ្លូវហោះពីចំងាយ ពិនិត្យមើលកុងត្រូល Tower ដែលមានកំពស់ ១៧៦ម៉ែត្រស្មើរ១៣ជាន់​ដើម្បី​ត្រូវ​បំពាក់​ឧបរណ៍​ឱ្យត្រូវស្ដង់ដារ​អាកាសចរណ៍​កម្ពុជាផង ​និងអន្ដរជាតិផង ព្រម​ទាំង​ពិនិត្យមើលកន្លែងបំពាក់រ៉ាដាស​ម្រាប់មើលយន្ដហោះ​ឆ្លងកាត់​ប្រទេសកម្ពុជា ពិនិត្យមើលការ​សាងសង់​សំណង់​ និងនៅកន្លែងការដ្ឋានផ្សេងៗទៀត។

ឯកឧត្ដម បានបន្ដថា មកដល់ខែកញ្ញាឆ្នាំ២០២២នេះ ​អាកាសយាន្ដដ្ឋានអន្ដរជាតិសៀមរាបអង្គរ ដែលសាងសង់ថ្មី នៅស្រុកសូទ្រនិគម ខេត្ដសៀមរាប ​បានសាងសង់សម្រេចបាន ៤២ភាគរយ​ហើយ ​ក្នុង​ចំណោម​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុងព្រលានយន្ដហោះសរុប ។

ឯកឧត្ដម បន្ដថា នៅដំណាច់ឆ្នាំ២០២២នេះ ក្រុមហ៊ុន​នឹង​សាងសង់​សម្រេចឱ្យបានជាង ៧០ភាគរយ​បន្ថែមទៀត ​ដើម្បីឱ្យទាន់ហោះហើរ​ សាកល្បង​នៅពាក់កណ្ដាលឆ្នាំ២០២៣។

ការសាងសង់​អាកាស​យានដ្ឋាន​អន្តរជាតិថ្មីនៅខេត្តនេះ បានចាប់ពីផ្ដើមបើក​ការ​ដ្ឋាននៅពាក់​កណ្តាល​ខែមីនា ​ឆ្នាំ២០២០ ហើយគ្រោង​នឹងបញ្ចប់នៅឆ្នាំ២០២៣ ​គឺមានរយៈពេលសរុប៣៦ខែ បើគិត។

អាកាសយានដ្ឋានថ្មីនេះ ស្ថិតក្នុងលំដាប់4E ​មានផ្លូវរត់ប្រវែង៣,៦០០ម៉ែត្រ ​ទទឹង ​៤៥ម៉ែត្រ មាន ៣៨ចំណតយន្តហោះ ​និងមានក្រឡាផ្ទៃស្ថានីយ​ អ្នកដំណើរជាង ៨ម៉ឺនម៉ែត្រក្រឡា ​ដែល​អាច​ទទួល​អ្នក​ដំណើរជាប្រចាំឆ្នាំ​ប្រមាណ ​៧លាននាក់។

អាកាសយានដ្ឋានអន្តរជាតិខ្នាតដ៏ធំមួយនេះដែរ​ ត្រូវបានស្ថិតក្រោមកិច្ចព្រមព្រៀង គម្រោង​វិនិយោគ BOT រយៈពេល ៥៥ឆ្នាំ ក្រោយពេល​គម្រោងប្រតិបត្តិការនេះ​ត្រូវបានបញ្ចប់ នឹងត្រូវប្រគល់​ជូន​រាជរដ្ឋាភិបាលកម្ពុជា៕អត្ថបទ៖ ឈិត​ សាវី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm