
អន្ដរជាតិ៖ កូរ៉េខាងត្បូង បានព្រមានថា កូរ៉េខាងជើង នឹងប្រឈមការបំផ្លិចបំផ្លាញខ្លួនឯង បើសិនជាហ៊ានប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដោយពួកគេអះអាងនៅថ្ងៃអង្គារនេះថា ច្បាប់កាលពីពេលកន្លងទៅរបស់ទីក្រុងព្យុងយ៉ាង លើការប្រើប្រាស់ជាមុន អាវុធនុយក្លេអ៊ែររបស់ខ្លួន រឹតតែជំរុញឲ្យទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីងតោន បង្កើនសមត្ថភាពយោធារួមគ្នារបស់ពួកគេប៉ុណ្ណោះ ។ ការព្រមានរបស់កូរ៉េខាងត្បូង អាចនឹងធ្វើឲ្យកូរ៉េខាងជើងផ្ទុះកំហឹងកាន់តែខ្លាំង និងធ្វើឲ្យគំនុំចាស់រវាងប្រទេសបងប្អូនទាំង២ កាន់តែលិចលង់ខ្លាំងឡើង ស្របពេលដែលទីក្រុងសេអ៊ូល តែងតែគេចវេសពីការប្រើប្រាស់សម្ដីធ្ងន់លើទីក្រុងព្យុងយ៉ាង ដើម្បីបញ្ចៀសផុតពីភាពតានតឹងនៅឧបទ្វីបកូរ៉េនោះ៕
