សហភាព​អឺរ៉ុប​និយាយថា មាន​បញ្ហា​ជាច្រើន​ចាំបាច់​ត្រូវ​ពិភាក្សា​ជាមួយ​រុស្ស៊ី​ជុំវិញ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​

2022/09/14 04:56:43 pm        620

​សហភាព​អឺរ៉ុប៖ អ្នកតំណាង​ជាន់ខ្ពស់​របស់​សហភាព​អឺរ៉ុប​សម្រាប់​កិច្ចការបរទេសលោក Josep Borrell បាន​ប្រាប់​ក្រុម​អ្នកតំណាងរាស្ត្រ​កាលពី​ថ្ងៃ​អង្គា​រថា ទោះបីជា​ទណ្ឌកម្ម​ជាច្រើន​គ្របដណ្ដប់​លើ​ទីក្រុង Moscow និង​ការ​គាំទ្រ​ខាង​យោធា​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន​ក៏ដោយ ក៏​សហភាព​អឺរ៉ុប​ចាំ​បាច់​ត្រូវ​រក្សា​ទំនាក់ទំនង​ការទូត​ជាមួយ​រុស្ស៊ី​ដែរ ​លើ​បញ្ហា​សំខាន់ៗ​ដូចជាសន្តិសុខ​នុយក្លេអ៊ែរ និង​ការ​ផ្គត់ផ្គង់​ស្បៀងអាហារ​សកល​ជាដើម​។

​លោក Borrell បាន​ប្រាប់​កិច្ច​ប្រជុំសភា​សហភាព​អឺរ៉ុប​ថា ក្រុម​អ្នកការទូត​ត្រូវ​បាន​បណ្ដុះបណ្ដាល​ឲ្យ​និយាយ​ទៅកាន់​មនុស្ស​គ្រប់គ្នា ហើយ​គ្មាន​អ្វី​ត្រូវ​សង្ស័យ​ថា ​នៅមាន​បញ្ហា​ចាំបាច់​ជាច្រើន​ដែល​យើង​ត្រូវ​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​។​ លោក Borrell បាន​លើក​ពី​សន្តិសុខ​នៅ​ជុំវិញ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ Zaporozhye ដែល​រុស្ស៊ី​បាន​ចោទប្រកាន់​អ៊ុយ​ក្រែ​ន​ថាជា​អ្នក​បាញ់​ផ្លោង​ដាក់​តំបន់​មួយ ​ជាទី​ដែល​មាន​កិច្ចសហប្រតិបត្តិការ​ដ៏​សំខាន់​។ ​ទោះយ៉ាងណាក៏ដោយលោក​បាន​និយាយ​ថា កិច្ចព្រមព្រៀង​ដែល​អនុញ្ញាត​ឲ្យ​មានការ​ដឹកជញ្ជូន​គ្រាប់​ធញ្ញជាតិ​ឡើងវិញ​ ចេញពី​កំពង់ផែ​របស់​ប្រទេសកាលពី​ខែ​មុន​នោះ នឹងមិន​អាចធ្វើ​ទៅបាន​ឡើយ​ដោយ​មិន​និយាយ​ជាមួយ​ក្រុមមន្ត្រី​រុស្ស៊ី ទោះបី​ទីក្រុង Moscow បាន​ចោទប្រកាន់​បណ្ដា​ប្រទេស​លោកខាងលិច​ ពីបទ​បំបែក​ការប្ដេជ្ញាចិត្ត​រប​ស់​ពួកគេ​ក្រោម​កិច្ចព្រមព្រៀង​នេះ​ក៏ដោយ​។

​ប៉ុន្តែលោក Borrell បាន​បដិសេធ​ក្នុងការ​បង្កើន​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី និង​ទទូចថា ប្លុក​នេះគួរតែ​បន្ថែម​ការគាំទ្រ​ខាង​យោធា​របស់ខ្លួន​លើ​ប្រទេស​អ៊ុយ​ក្រែ​ន​។ ​យោងតាម​សារព័ត៌មាន Financial Times មន្ត្រី​ការពារជាតិ​មួយរូប​របស់​សហរដ្ឋ​អាមេរិកបាន​និយាយថា សហរដ្ឋអាមេរិក​ និង​សម្ព័ន្ធមិត្ត​របស់ខ្លួនកំពុង​ពិភាក្សា​លើ​បញ្ហា​ថា ​តើ​ត្រូវបញ្ជូន​អាវុធទំនើប​បន្ថែមទៀត​ ឬ​យ៉ាងណាទៅ​ឲ្យ​អ៊ុយ​ក្រែ​ននៅពេល​ខាងមុខ រួមទាំង​យន្តហោះ​ចម្បាំង​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        389
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        324

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm