សម្ដេចតេជោ ហ៊ុន សែន ៖ អាស៊ាន​ត្រូវ​តែផ្តល់សារៈសំខាន់កាន់តែខ្លាំងថែមទៀត​ដល់ការរក្សាបានប្រព័ន្ធ​ពាណិជ្ជកម្មឈរ​លើវិធាន​ច្បាប់

2022/09/14 04:59:12 pm        490

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​បានផ្តល់​ជាយោបល់​ជូន​មេដឹកនាំ​អាស៊ាន​ត្រូវតែ​ផ្តល់​សារៈ​សំខាន់កាន់តែខ្លាំង​ថែម​ទៀត​ដល់​ការ​រក្សាបាន​នូវ​ប្រព័ន្ធពាណិជ្ជកម្មឈរ​លើវិធានច្បាប់។

សម្ដេចតេជោ​ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បាន​​ផ្តល់​ជាយោបល់​យ៉ាង​ដូច្នេះ​ក្នុង​ពេល​អញ្ជើញ​ជា​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​បើក​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​លើក​ទី៥៤​ និង​កិច្ច​ប្រជុំ​ពាក់ព័ន្ធ​នៅ​ខេត្តសៀមរាប​ទឹក​ដី​អង្គរ​នា​ព្រឹក​ថ្ងៃ​ទី​១៤​កញ្ញា​នេះ។​ 

សម្ដេចបានមានប្រសាដន៍ថា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២២ ជាមួយ​មូល​បទ​«អាស៊ាន​រួម​គ្នា​ធ្វើ​ដោះ​ស្រាយ​បញ្ហា​ប្រឈ​ម​ទាំង​អស់​គ្នា​»​ បាន​ផ្ដោត​អាទិភាព​លើ​ការ​ធានា​ឲ្យ​បាន​នូវ​ប្រសិទ្ធ​ភាព​របស់​អាស៊ាន​ក្នុង​ការឆ្លើយតបចំពោះបញ្ហាប្រឈម និងហានិភ័យ ជាពិសេស​ពន្លឿន​ការ​ស្ដារ​ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ឡើង​វិញ​ប្រកប​ដោយ​ចីរភាព បរិយាប័ន្ន និងភាពធន់ ហើយ​ក្នុង​ពេល​ដែល​ពិភព​លោក​កំពុង​ប្រឈម​នឹង​ឧបសគ្គ​ជា​ច្រើន​ក្នុង​ការ​អភិវឌ្ឍន៍​ អាស៊ាន​ត្រូវ​តែ​ផ្ដល់​សារៈ​សំខាន់​កាន់​តែខ្លាំង​ថែម​ទៀត​ដល់​ការ​រក្សា​ឲ្យ​បាន​នូវ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ឈរ​លើវិធាន​ច្បាប់ គោលការណ៍​សកលភាវូបនីយកម្ម និងយន្តការពហុភាគីនិយម។

 សម្ដេចតេជោមានប្រសាសន៍ថា “ ក្នុងពេលដែល​ពិភពលោក​កំពុង​ប្រឈម​នឹង​ឧបសគ្គជា​ច្រើន​ក្នុង​ការ​អភិវឌ្ឍ, អាស៊ាន ត្រូវតែផ្តល់សារៈសំខាន់កាន់តែខ្លាំងថែមទៀត ដល់ការក្សា​ឱ្យ​បាន​នូវ​ប្រព័ន្ធ​ពាណិជ្ជកម្ម ឈរលើវិធានច្បាប់, គោលការណ៍សកលភាវូបនីយកម្ម, យន្តការ​ពហុភាគី​និយម និង សេរីភាវូបនីយកម្មពាណិជ្ជកម្ម និងវិនិយោគក្នុងតំបន់, ការប្រឆាំង​នឹង​ការ​គាំពារ​និយម, ការលើកកម្ពស់ភាពធន់រឹងមាំនៃច្រវាក់ផ្គត់ផ្គង់តំបន់ និងសកល, ការតភ្ជាប់ និង​ភ័ស្តុ​ភារ​កម្ម, ការកសាងសេដ្ឋកិច្ចឌីជីថល, កិច្ចការពារបរិស្ថាន, ការប្រើប្រាស់ថាមពលស្អាត និងការ អភិវឌ្ឍប្រកបដោយចីរភាព និងការរក្សាសន្តិសុខស្បៀង ទន្ទឹមគ្នានឹងការប្រយុទ្ធប្រឆាំងនឹង ជំងឺឆ្លងកូវីដ-១៩ និងកិច្ចខិតខំប្រឹងប្រែងឱ្យបានខ្លាំងជាងមុន ក្នុងការស្តារឡើងវិញសេដ្ឋកិច្ច តំបន់ និងសកលលោកដែលមានភាពធន់ និងចីរភាព។

សម្ដេចបានបន្ថែមទៀតថា “ ចក្ខុវិស័យអាស៊ាន ក្រោយឆ្នាំ២០២៥ ដែលអាស៊ានកំពុងរៀបចំនេះ គួរផ្តោតការគិតគូជាយុទ្ធសាស្ត្រលើ បញ្ហាថ្មីៗ រួមមាន៖ ការវិវត្តរីកចម្រើននៃវិស័យ​សេដ្ឋកិច្ច​ឌីជីថល និងការកាត់បន្ថយគម្លាត ឌីជីថលក្នុងតំបន់, ការ​ពង្រឹង​ភាពធន់​អាស៊ាន​ទៅ​នឹង​គ្រោះ​មហន្តរាយ និងជំងឺឆ្លងរាតត្បាត នានា, ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង, ការ​ការពារ​ពលករ​ចំណាកស្រុក, ការ អភិវឌ្ឍពលកម្មជំនាញ និងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ជាដើម។”

សម្ដេចបន្តថា អាស៊ានគួរបន្តបង្កើនការភ្ជាប់ទំនាក់ទំនងជាមួយដៃគូខាងក្រៅដោយឈរលើ​គោលការណ៍​សមភាព និង​ការ​ផ្ដល់ផល​ប្រយោជន៍ឲ្យគ្នាទៅវិញទៅមក តាមរយៈ​ការ​ទាញ​យក​ផល​ទៅវិញ​ទៅមក​ជាអតិបរមា​ពី​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរីតំបន់​អាស៊ាន​ និង​អាស៊ាន​បូក១​ដែល​មាន​ស្រាប់​ដោយ​ការដំ​ឡើង​កម្រិ​ត​បន្ថែម​ ជាពិសេស​ការ​អនុវត្ត​អោយ​បាន​ពេញ​លេញ​ និង​មាន​សិទ្ធភាព​នូវ​កិច្ច​ព្រមព្រៀង​ស្ដីពីភា​ពជា​ដៃ​គូ​សេដ្ឋកិ​ច្ច​គ្រប់​ជ្រុង​ជ្រោយ​តំបន់​(អាសិប)ដែលបានចូលជាធរមានកាលពីថ្ងៃទី១ខែមករាឆ្នាំ ២០២២កន្លងទៅនេះ​។​ សម្ដេច​សង្ឃឹម​ជឿជាក់ថា អាស៊ាន​នឹង​បន្ត​ធ្វើដំ​ណើរ​ទៅមុ​ខប្រ​កបដោ​យភាពរឹងមាំ សាមគ្គី​ភាព​ និង​មិត្តភាព ដើម្បីជំនះរា​ល់​បញ្ហា​ប្រឈម​នានា​ និង​ការ​កសាង​សហគមន៍​អាស៊ាន​ប្រកប​ដោយ​បរិយាប័ន្ន​យ៉ាង​ពិត​ប្រាកដ​ស្រប​តាម​ស្មារតី​ស្នូល​រប​ស់អា​ស៊ានគឺ"ចក្ខុវិស័យមួយ អត្តសញ្ញាណមួយ និង សហគមន៍តែមួយ"និងឈរលើជំហរនៃការឯកភាពគ្នាសម្រាប់កិច្ចសហប្រតិបត្តិការ ហ្នឹង​ដើម្បី​ផល​ប្រយោជន៍ទៅវិញទៅមកជាពិសេសប្រយោជន៍រួមរបស់ប្រជាជននិងតំបន់របស់យើង៕ អត្ថបទ៖ មុត សុទ្ធ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm