U20 ​កម្ពុជាហាត់​ភ្លាមៗក្រោយ​ចុះ​ពី​យន្ដហោះ មុន​ទៅ​សណ្ឋាគារត្រៀម​ប៉ះ​លី​បង់​យប់​នេះ

2022/09/14 05:13:21 pm        220

​បាល់ទាត់៖ បន្ទាប់ពី​ធ្វើដំណើរ​ជាង ២០​ម៉ោង និង​ទៅដល់​ប្រទេស​តាជី​គី​ស្ថានដោយ​សុវត្ថិភាពកាលពី​ព្រលប់​ថ្ងៃទី​១៣ ខែកញ្ញា​ម្សិលមិញ ក្រុម​ជម្រើសជាតិ​យុវជន​អាយុ​ក្រោម ២០​ឆ្នាំ​កម្ពុជាបាន​បន្ដដំណើរ​ទៅ​ទីលាន​ហ្វឹកហាត់​ភ្លាមៗ មុន​ធ្វើដំណើរ​ទៅ​សណ្ឋាគារដើម្បី​សម្រាក សម្រាប់​ត្រៀម​ការប្រកួត​បើកឆាក​ពូ​ល​ I ​នៃ​វគ្គ​ជម្រុះ​ពានរង្វាន់​ជើងឯក​យុវជន​អាស៊ី​អាយុ​ក្រោម ២០​ឆ្នាំ​ AFC U20 Asian Cup 2023 ​នា​ម៉ោង ៨​យប់​ថ្ងៃទី​១៤ ខែកញ្ញា​នេះ។​

​ក្រុម​គោព្រៃ​ជំទង់​កម្ពុជាបាន​ចាក​ចេញពី​មាតុភូមិកាលពី​យប់​រំលង​អ​ធ្រា​ត្រ​ថ្ងៃទី​១២ ឈានដល់​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២២ ដែល​ត្រូវ​ចំណាយពេល​ធ្វើដំណើរ និង​រង់ចាំ​រហូតដល់​ជាង ២០​ម៉ោងទើប​ទៅដល់​ប្រទេស​តាជី​គី​ស្ថាន ដែលជា​ទឹកដី​កណ្ដាលនៃ​ការប្រកួត​ជម្រុះ​ពានរង្វាន់​ AFC U20 Asian Cup 2023 ​ពូ​ល​ I ​។ តាមរយៈ​នេះក្រុម​កម្ពុជាគឺមាន​ពេលវេលា​តិចតួច​ប៉ុណ្ណោះដើម្បី​សម្រាក បន្ទាប់ពី​ការហ្វឹកហាត់​ផ្លូវការ​បានតែ​ម្ដងគត់មុន​ជួប​ក្រុមយុវជន​ U20 ​លី​បង់​យប់​នេះ។​ ​គួរ​ដឹងថា ក្រុមយុវជន​ U20 ​កម្ពុជាស្ថិតក្នុង​ពូ​ល​ I ​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​តាជី​គី​ស្ថាន លី​បង់ និង​សិង្ហ​បុរី។

ចំពោះ​កម្មវិធី​ប្រកួតបន្ទាប់ពី​ប្រកួត​បើកឆាក​ជាមួយ​លី​បង់ កម្ពុជានឹងត្រូវ​ជួប​ក្រុម​ U20 ​សិង្ហ​បុរីនា​ថ្ងៃទី​១៦ ខែកញ្ញា និង​ចុងក្រោយ​ជួប​ក្រុម​ U20 ​តាជី​គី​ស្ថាននា​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០២២ ខាងមុខ។​ ​បេសកកម្ម​នេះដែរដឹកនាំ​ដោយ​គ្រូបង្វឹក​ជប៉ុន​លោក​ Koji Gyotoku ​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ U20 ​កម្ពុជារួមជាមួយ​កីឡាករ ២៣​នាក់មកពី​សាលា​បាល់ទាត់​ជាតិ​បាទី ៧​នាក់​, ​ព្រៃវែង ៤​នាក់​, ​សូល​ទី​ឡូ​អង្គរ ៣​នាក់​, ​ភ្នំពេញ​ក្រោ​ន ២​នាក់​, ​វិសាខា ២​នាក់​, ​ព្រះខ័ន​រាជ​ស្វាយរៀង​ម្នាក់​, ​កងយោធពល​ខេ​មរ​ភូមិ​ម្នាក់​, ​អង្គ​រថា​យ​ហ្គឺ​រ​ម្នាក់​, ​ណាហ្គា​វើ​ល​ដ៏​ម្នាក់ និង​កីឡាករ​អាស៊ី​អឺរ៉ុប​ម្នាក់៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        72
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        293
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        364

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm