បាល់ទាត់៖ ក្រុមហង្សក្រហម Liverpool បានរើបម្រាសពីការធ្លាក់ចុះទំរង់លេងរបស់ខ្លួន ក្រោយយកឈ្នះក្រុមកំពុងមានទំរង់លេងល្អ Ajax Amsterdam ជុំទី២ ក្នុងពូល A ក្របខណ្ឌ UEFA Champions League។

ក្រុមរបស់លោក Jurgen Klopp ដែលចាញ់នៅទឹកដី Napoli ៤-១ សប្តាហ៍មុន បានបើកការនាំមុខនៅនាទីទី១៧ ដោយ Mohamed Salah តែ Ajax ក៏តាមស្មើវិញ ១០នាទីក្រោយមកដោយ Mohammed Kudus។ ទំរាំតែរកបានគ្រាប់ជ័យជំនះ Liverpool ត្រូវរង់ចាំដល់នាទីទី៨៩ ដោយការតែតបញ្ចូលទីរបស់ Joel Matip។ អ្នកចាត់ការ Liverpool លោក Jurgen Klopp បាននិយាយថា លោកមើលឃើញថា Liverpool ពេលនេះខុសពី Liverpool ពេលជួប Napoli ឆ្ងាយ អ្វីៗបានកែប្រែល្អប្រសើរជាងមុនច្រើន។

ចំណែកគ្រូបង្វឹក Ajax លោក Alfred Schreuder ថា ក្រុមរបស់លោកមានការលំបាកនៅទឹកដី Liverpool តែក៏បានផ្តល់បទពិសោធច្រើនដល់កីឡាករក្មេងៗរបស់លោកដែលមិនធ្លាប់លេងនៅ Champions League សោះ។ បីពិន្ទុនេះធ្វើឱ្យ Liverpool ឡើងមកលេខ២ ក្នុងពូល A បណ្តោះអាសន្នតែការប្រកួតរបស់ Rangers និង Napoli នៅទឹកដីស្កុតឡេនត្រូវលេងយប់នេះតាមការស្នើសុំរបស់ Rangers៕
អត្ថបទ៖នាង សុភាវុធ