កម្ពុជា-វៀតណាម ប្ដេជ្ញាបំពេញចំណុចខ្វះខាត នៃកិច្ចព្រមព្រៀងមួយចំនួនឲ្យកាន់តែល្អប្រសើរ

2022/09/14 05:25:19 pm        620

ភ្នំពេញ៖ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ និងឯកឧត្តម ផាម ម៉ិញជិញ នាយករដ្ឋមន្ត្រីវៀតណាម បានប្ដេជ្ញារួមគ្នា ខិតខំបំពេញនូវចំណុចខ្វះខាតមួយចំនួននៃកិច្ចព្រមព្រៀមនានា រវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរ ដើម្បីបម្រើដល់ផលប្រយោជន៍ ប្រជាជនទាំងសងខាង ។

ក្នុងដំណើរទស្សនកិច្ចនៅប្រទេសវៀតណាមកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានជួបពិភាក្សាការងារជាមួយឯកឧត្ដម ផាម ម៉ិញជិញ ដោយភាគីទាំងពីរ បានលើកឡើងពីសារៈសំខាន់ នៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យរវាងកម្ពុជា-វៀតណាម  បានផ្តល់ផលប្រយោជន៍ដល់ប្រជាជនទំាងសងខាង ។ 

ជាមួយនេះភាគីទាំងពីរ បានប្តេជ្ញាចិត្តរួមគ្នាជំរុញទំនាក់ទំនងរវាងបក្សរដ្ឋ និងប្រជាជន នៃប្រទេសទំាងពីរ ឲ្យកាន់តែរឹងមាំថែមទៀត ជាពិសេសរួមគ្នាក្នុងការអនុវត្តរាល់កិច្ចព្រមព្រៀមដែលមានស្រាប់ ឲ្យកាន់តែមានប្រសិទ្ធភាព ហើយចំណុចណាបានអនុវត្តល្អ បន្តខិតខំឲ្យកាន់តែល្អ ចំណុចណាពុំទាន់មានលទ្ធផលល្អ នឹងខិតខំធ្វើឲ្យប្រសើរឡើង ។ 

ក្នុងឱកាសនោះ នាយករដ្ឋមន្រ្តីវៀតណាម ស្នើសម្តេចប្រធានរដ្ឋសភា បន្តគំាទ្រ និងជំរុញដល់វិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចប្រទេសទំាងពីរឲ្យកាន់តែមានកំណើនឡើង ខណៈនៅឆ្នាំ២០២១ ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម មានទំហំទឹកប្រាក់ប្រមាណ ១០ពាន់លានដុល្លារ ហើយនៅក្នុងរយៈពេល៧ខែ ឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មសម្រេចបានប្រមាណ ៧ពាន់លានដុល្លារទៅហើយ ហើយបច្ចុប្បន្ននេះ មានគម្រោងវិនិយោគរបស់ប្រទេសវៀតណាមចំនួន ១៨៨ កំពុងវិនិយោគនៅកម្ពុជា ។ 

សម្តេចមហាពញាចក្រី ហេង សំរិន បានបញ្ជាក់ថា បើទោះបីស្ថិតក្នុងដំណាក់កាលប្រឈមវិបត្តិជំងឺកូវីដ-១៩ ក្តី កម្ពុជា-វៀតណាម ក៏នៅតែបន្តអនុវត្តយ៉ាងមានប្រសិទ្ធភាពលើគ្រប់វិស័យ ជាអាទិ៍ វិស័យនយោបាយការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ សុខាភិបាល វប្បធម៌ ជាដើម ៕ ដោយ៖ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm