ភ្នំពេញ​ក្រោ​ន និង​បឹងកេត​រក្សា​កំណត់ត្រា ២​ផ្ទុយគ្នា​ក្រោយ​ជំនួប Classic Match

2021/04/27 09:59:58 am        130

​បាល់ទាត់៖ ក្លិប​​ភ្នំពេញ​ក្រោ​ន​បាន​វាយបក​ឈ្នះ ​ក្រុម​ការពារ​តំណែង​ជើងឯក​បឹងកេតដោយ​លទ្ធផល ២-១ ក្នុងជំនួប The Cambodia Classic Match ជើង​ទី​១ នៃ​លី​គ​កំពូល​កម្ពុជា នៅ​កីឡដ្ឋាន​ខេ​ម​បូ​ឌា​អ៊ែរកាលពី​ល្ងាច​ថ្ងៃទី​៦ ខែមេសា ដែល​លទ្ធផល​នេះបានធ្វើ​ឲ្យ​ក្រុម​ទាំងពីរ រក្សា​កំណត់ត្រា ២ផ្ទុយគ្នា ពោលគឺ​ភ្នំពេញ​ក្រោ​នបន្ដ​ឈ្នះ​ក្រៅ​ដី ៣​ប្រកួត​ជាប់​គ្នា ខណៈ​បឹងកេតបន្ដ​ចាញ់​ក្នុង​ដី ២​ប្រកួត​ជាប់​គ្នានា​ដើមរដូវ​កាល​ថ្មី​នេះ។​

​ជំនួប​ដ៏​ធំ​ក្នុង​សប្ដាហ៍​ទី​៥ នេះ បន្ទាប់ពី​អាជ្ញាកណ្ដាល​ផ្លុំ​កញ្ចែ​ចាប់ផ្ដើម​ការប្រកួត​ភ្លាម ក្រុម​ទាំងពីរបាន​បើក​ការ​វាយ​សម្រុក​គ្នា​រៀងៗ​ខ្លួន រហូតដល់​នាទី​១៨ ក្រោយ​ការបោះ​បាល់​មិន​យល់ចិត្ត​គ្នារវាង​ខ្សែការពារ និង​អ្នកចាំទី​ភ្នំពេញ​ក្រោ​ន បាន​បង្ក​ឱកាស​ឲ្យ​កីឡាករ ម៉ាត់ នូ​រុណ ឆក់​បានហើយ​ស៊ុត​បញ្ចប់​ទី​តែម្ដង ដែល​ជួយ​ឲ្យ​ក្រុម​បឹងកេតបើក​ការ​នាំមុខ ១​គ្រាប់​មុននៅ​វគ្គ​ទី​១ បន្ទាប់ពី​ភ្នំពេញ​ក្រោ​នព្យាយាម​វាយបក និង​មានឱកាស​ច្រើនលើកតែ​ធ្វើ​មិនបាន​សម្រេច។ ចូល​​វគ្គ​ទី​២ បន្ទាប់ពី​លេង​បាន ២​នាទី អ្នកចាំទី​ដៃ​ទី​១ បឹងកេត ហ៊ុល គីម​ហ៊ុយ ហាក់​មាន​បញ្ហា​របួស​ប​ន្ស​ល់ពី​ការប៉ះទង្គិច​គ្នា​នៅ​វគ្គ​ទី​១ ដែល​បង្ខំចិត្ត​ត្រូវ​ប្ដូរ​ចេញ​ភ្លាមៗ ជំនួស​វិញ​ដោយ​អ្នកចាំទី ថា ច័ន្ទ​រិទ្ធី។ ប៉ុន្ដែ​ក្រោយ​ផ្លាស់ប្ដូរ​អ្នកចាំទី​បាន ៣​នាទី ភ្នំពេញ​ក្រោ​នក៏មាន​ឱកាស​វាយ​បក​​តាម​ស្មើ ១-១ ដែល​ធ្វើ​សម្រេច​ដោយ​កីឡាករ Yudai Ogawa នៅ​នាទី​៥២ ខណៈ ២​នាទី​បន្ទាប់ខ្សែប្រយុទ្ធ​អ៊ុយ​ក្រែ​ន Valerii Hryshyn បាន​បន្ថែម ១​គ្រាប់​ទៀតឲ្យ​អតីត​ក្រុម​ជើងឯក ៦​សម័យនេះបើក​ការ​នាំមុខ​ក្រុម​ម្ចាស់ផ្ទះ​វិញ។​

​សម្រាប់​រយៈពេល​នៅសល់​ជាង​ពាក់​កណ្ដាលផ្លូវនៃ​វគ្គ​ទី​២ ក្រុម​ទាំងពីរបាន​បង្កើន​ការ​វាយ​សម្រុក​គ្នា​កាន់តែខ្លាំង ពិសេស​ក្រុម​ម្ចាស់ផ្ទះដែល​ទាមទារ​រក​គ្រាប់​បាល់​ត្រឡប់មកវិញ តែ​គ្រប់យ៉ាង​បាន​ត្រឹម​សោកស្ដាយ​ សម្រាប់​ក្រុម​នាគ​ខៀវ​បឹងកេត បន្ទាប់ពី​អាជ្ញាកណ្ដាល​ផ្លុំ​កញ្ចែ​បញ្ចប់​ការប្រកួត ដោយ​ជ័យជម្នះ​បាន​លើ​ក្រុម​សិង្ហ​ក្រហម​ភ្នំពេញ​ក្រោ​ន ក្នុង​លទ្ធផល ២-១ ដែលជា​ការជម្រះបញ្ជី​ចាស់ ដ្បិត​កាលពី​ជើង​ទី​១ រដូវ​កាល​មុន ភ្នំពេញ​ក្រោ​នបាន​ចាញ់​បឹង​កេត ៣-១ ឯណោះនៅ​កីឡដ្ឋាន​ខេ​ម​បូ​ឌា​អ៊ែរ​វ៉េ​នេះ។​ តាមរយៈ​ជ័យជម្នះ​នេះ បានធ្វើ​ឲ្យ​ក្រុម​ភ្នំពេញ​ក្រោ​នរក្សា​កំណត់ត្រា​ដ៏​ល្អ នា​ដើមរដូវ​កាល​ថ្មីជាមួយ​ជ័យជម្នះ ៣​ប្រកួត​ផ្ទួនៗដែល​សុទ្ធតែជា​ការប្រកួត​ក្រៅ​ដី ដោយ ២​ប្រកួត​ដំបូងបាន​លត់​ក្រុម​ម្ចាស់ផ្ទះ​សូល​ទី​ឡូ​អង្គរ ៧-១ និង​ឈ្នះ​ក្រុម​មាន់គក​គិរីវង់​សុខ​សែន​ជ័យ ២-១ ដើម្បី​ឈរ​កំពូល​តារាង​បណ្ដោះអាសន្នដោយមាន ៩​ពិន្ទុ​ក្នុង​ដៃ។ រីឯ​ក្រុម​បឹងកេតបាន​បន្ដ​កំណត់ត្រា​មិនល្អសម្រាប់ ២​ប្រកួត​ក្នុង​ដីដោយ​ចាញ់​ទាំង ២​ប្រកួត បន្ទាប់ពី​ប្រកួត​ដំបូងចាញ់​ក្រុម​ណាហ្គា​វើ​ល​ដ៏ ១-០ ដែល​នា​ឲ្យ​ពួកគេ​មិនទាន់មាន​ពិន្ទុ​រាប់​ឡើយ។​

​ក្រឡេក​ទៅ​មើល​ការប្រកួត ២​គូ​ផ្សេងទៀតក្នុង​សប្ដាហ៍​ទី​៥ កាលពី​ម្សិលមិញ ក្រុម​ណាហ្គា​វើ​ល​ដ៏ និង​ក្រុម​គិរីវង់​សុខ​សែន​ជ័យបាន​ស្គាល់​ជ័យជម្នះ​លើក​ទី​២ រៀងខ្លួន ក្នុង​នោះ​ក្រុម​លោក មាស ចាន់ណា បាន​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​អគ្គិសនី​កម្ពុជា ដោយ​លទ្ធផល ៣-១ ខណៈ​ក្រុម​មាន់គក​គិរីវង់បាន​យកឈ្នះ​ក្រុម​ភ្ញៀវ​ខេត្តព្រៃវែង ដោយ​លទ្ធផល ៣-០។ ជ័យជម្នះ​នេះ​បានធ្វើ​ឲ្យ​ក្រុម​ទាំងពីរមាន ៦​ពិន្ទុ​ស្មើគ្នា តែ​ណាហ្គា​វើ​ល​ដ៏ទើប​ឆ្លងកាត់ ៣​ប្រកួត​ប៉ុណ្ណោះដោយ​ឈ្នះ​២ និង​ចាញ់១ ខណៈ​គិរីវង់ឆ្លងកាត់ ៤​ប្រកួត​ឈ្នះ​២ និង​ចាញ់ ២​ប្រកួត៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        72
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        314
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        391

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm