បាល់ទាត់៖ ក្រុមឡើងថ្មី Fulham បានសំរេចក្នុងការខ្ចីអ្នកចាំទីបារាំង Alphonse Areola ពីក្លិបជើងឯកបារាំង Paris Saint Germainពេញមួយរដូវកាល ២០២០–២០២១ ខាងមុខនេះ។ កីឡាករវ័យ ២៧ឆ្នាំរូបនេះបានចំណាយពេលពេញមួយរដូវកាលមុននៅជាមួយ Real Madrid ក្នុងលក្ខខណ្ឌខ្ចី បង្ហាញខ្លួនបាន ៩លើកក្នុងនោះមាននៅ Champions League ២លើក។
Alphonse Areola ក៏ធ្លាប់បង្ហាញខ្លួនអោយក្រុមជំរើសជាតិបារាំង ៣លើកផងដែរ និងជាសមាជិករបស់លោក Didier Deschamps ផងដែរនៅពេលបារាំងលើកពាន FIFA World Cup ២០១៨ នៅរុស្ស៊ី។ Areola ជាកីឡាករដែលចេញពីយុវជនថ្នាលរបស់ Paris Saint Germain នឹងបានចូលរួមជាមួយក្រុមធំនៅឆ្នាំ២០១៣ តែត្រូវបានបញ្ចេញអោយក្លិបជាច្រើនខ្ចីដូចជា RC Lens, Bastia, Villarreal និង Real Madrid៕
អត្ថបទ៖នាង សុភាវុធ
