ពលរដ្ឋ​ជាច្រើន​បើកភ្លើង​ទូរស័ព្ទ ​ខណៈ​ព្រះ​ម​ជ្ឈូ​សា​មកដល់​ព្រះរាជវាំង

2022/09/14 07:04:21 pm        637

​អង់គ្លេស៖ ព្រះ​ម​ជ្ឈូ​សារ​បស់​ម្ចាស់​ក្ស​ត្រី Elizabeth II ត្រូវបាន​ស្វាគមន៍​ដោយ​ពលរដ្ឋ​ជាច្រើន​នៅ​រាជវាំង Buckingham កាលពី​ល្ងាច​ថ្ងៃ​អង្គារ ​បន្ទាប់ពី​ព្រះ​ម​ជ្ឈូ​សា​ត្រូវបាន​នាំយក​មកកាន់​រដ្ឋធានី​ចក្រភព​អង់គ្លេស​ តាម​យន្តហោះ​ពី​ដែនដី​ស្កុ​តឡែ​ន​។

​អ្នក​កាន់ទុក្ខ​ជាច្រើន​នាក់​បាន​ប្រើ​ទូរស័ព្ទ​ដៃ​របស់​ពួកគេ ​ជា​ទៀន​បំភ្លឺ​ផ្លូវ​សម្រាប់​ព្រះមហាក្សត្រី​របស់​ពួកគេ​ដែល​បាន​យាង​សោយ​ព្រះ​ពិរាល័យ ​ខណៈ​ព្រះ​ម​ជ្ឈូ​សា​របស់​ម្ចាស់​ក្ស​ត្រី​ដង្ហែ​មកកាន់​រាជវាំង​។ ព្រះ​ម​ជ្ឈូ​សាត្រូវបាន​ដង្ហែ​មកកាន់​ទីក្រុង​ឡុង​ដ៍​ពី​ទីក្រុង Edinburgh ដែនដី​ស្កុ​តឡែ​ន​។​ ​ម្ចាស់​ក្ស​ត្រី Elizabeth II ជា​មហាក្សត្រ​ដែល​សោយរាជ្យ​យូ​បំផុត​នៅ​ចក្រភព​អង់គ្លេស ​បាន​យាង​សោយ​ព្រះ​ពិរាល័យ​កាលពី​ថ្ងៃទី៨ ខែកញ្ញា នៅក្នុង​ព្រះ​ជន្មាយុ ៩៦​ព្រះវស្សា បន្ទាប់ពី​បាន​សោយរាជ្យ​រយៈពេល ៧០​ឆ្នាំ​។ ​យន្តហោះ​យោធា C-17 Globemaster ដឹក​ព្រះ​ម​ជ្ឈូ​សាបាន​ចុះចត​នៅ​មូលដ្ឋាន​ទ័ពអាកាស RAF Northolt នៅ​ភាគ​ខាងលិច​ទីក្រុង​ឡុង​ដ៏ ប្រហែល​មួយ​ម៉ោង​បន្ទាប់ពី​យន្តហោះ​បាន​ចាក​ចេញពី​ទីក្រុង Edinburgh។

​នាយករដ្ឋមន្ត្រី​អង់គ្លេសលោកស្រី Liz Truss, រដ្ឋមន្ត្រី​ការពារជាតិ​លោក Ben Wallace និង​ឆ្មាំ​កិត្តិយស​យោធាស្ថិតក្នុង​ចំណោម​អ្នក​ដែល​នៅ​មូលដ្ឋាន ​សម្រាប់​ការមកដល់​ព្រះ​ម​ជ្ឈូ​សា​។ ​ព្រះ​ម​ជ្ឈូ​សា​នឹងត្រូវ​នាំយក​ដាក់​នៅលើ​រាជ​រដ្ឋ​កាំភ្លើង​អូស​ដោយ​សេះ​នៅ​ថ្ងៃ​ពុធ​នេះ​ទៅកាន់​សាល Westminster Hall ដើម្បី​តម្កល់ទុក​រយៈពេល ៤​ថ្ងៃ​មុនពេល​ពិធីបុណ្យ​ព្រះ​សព​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃ​ចន្ទ​នៅ​ព្រះវិហារ Westminster Abbey៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ

2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm