អុសស្ទែរជាប្រភេទឈើព្រៃលិចទឹកនៅកំពង់ឆ្នាំង ត្រូវគេកាប់លក់ដោយខុសច្បាប់ គ្មានអ្នកទប់ស្កាត់

2022/09/14 07:32:08 pm        130

កំពង់ឆ្នាំង់៖ រហូតមកដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ អុសស្ទែរ​ដែល​ជា​ប្រភេទ​ព្រៃឈើលិចទឹក មិនទាន់មានអ្នកទប់ស្កាត់នៅឡើយ ដែលរហូតមកដល់ថ្ងៃនេះ គឺ​នៅ​មាន​ចរាចរណ៍​យ៉ាង​មមាញឹក​ នៅ​តាម​ច្រាំង​ទន្លេ​ចុង​កោះ ​ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ឆ្នាំង​ ក្រុង​កំពង់​ឆ្នាំង។

រយៈពេលជិត២ឆ្នាំមកហើយ ដែលប្រភេទអុសស្ទែរជាព្រៃឈើលិចទឹក ត្រូវបានឈ្មួញមួយចំនួន បានដឹក និងប្រមូលទិញមកអង្កន់ដឹកចេញទាំងរថយន្តៗយកទៅលក់នៅស្ទើគ្រប់កន្លែង ។ កន្លង​មក ប្រជាពលរដ្ឋដែលធ្លាប់បានឃើញ គឺគេ​បាន​នាំ​គ្នា​ទៅ​កាប់​យក​ឈើ​ងាប់​ៗ​ដែល​ពួក​គេ​បាន​ចាក់​ថ្នាំ​សម្លាប់​ហើយ​នោះ យកមកធ្វើជាអុសស្ទែរ ចំណែកដើមឈើលិចទឹក​ដែល​ត្រូវ​យក​នៅ​ពេល​ក្រោយ ​គឺ​ត្រូវ​បាន​គេ​យក​ថ្នាំ​ចាក់​សម្លាប់បន្ត។

ការប្រមូល​ទិញ​អុសស្ទែរ​ពី​តាម​បណ្តា​អ្នក​ចូល​ទៅ​កាប់​យក​មក​លក់​នោះ គឺពួកគេបាន​យក​មក​ទម្លាក់​ទុក​នៅក្នុ​ងទឹកទន្លេ រួច​មក​គេបា​ន​យក​មក​ពុះកាត់​ជា​ចំរៀក​ៗ ​បន្ទាប់​មក​បានដាក់​តាម​ឡាន​យក​ទៅ​លក់​នៅគ្រប់​កន្លែង។

ពាក់ព័ន្ធនឹងករណីខាងលើនេះ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និង​នេសាទ​ខេត្ត​កំពង់ឆ្នាំង​បាន​អោយដឹងថា ចំពោះ​ការ​ចរាចរណ៍​អុសស្ទែរ​ប្រភេទ​ព្រៃលិច​ទឹក​ខាង​លើ​នេះ​ គឺ​ជា​ការ​ខុស​ច្បាប់​ទាំងស្រុង មិនត្រូវ​បណ្តែត​បណ្តោយ​អោយ​កើត​មាន​បញ្ហា​បែប​នេះ​នោះ​ទេ​។ ម្យ៉ាងទៀត លោកនឹងអោយខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ចំណាត់ការតាមនីតិវិធី មិន​អោយ​កើត​មានបញ្ហាបែបនេះទៀតនោះឡើយ។

លោក ងិន ហ៊ុន ក៏បានបញ្ជាក់បន្ថែមពីសារៈសំខាន់នៃព្រៃលិចទឹក គឺព្រៃលិចទឹកអាច​ជួយ​ការ​ពារដ​ល់​អាយុ​ជីវិត​មនុស្ស សត្វ ជួយជារបាំងខ្យល់ ជាជម្រកត្រីគ្រប់ប្រភេទពងកូន និង​ជួយ​ចំរោះ​ជាតិពុលចេញពីក្នុងទឹកទន្លេទៀតផងដែរ ៕ អត្ថបទ៖ ហុង វាស្នា


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        210
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        116
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm