ភ្នំពេញ៖ នៅថ្ងៃនេះ ក្រសួងធនធានទឹក បានប្រកាសថា ចាប់ពីថ្ងៃទី១៤-២០ ខែកញ្ញា ឆ្នាំ២០២២ កម្ពុជាទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប (ITCZ) ដែលមួយសប្ដាហ៍នេះ នឹងរំកិលចុះឡើងនៅចន្លោះពីភាគខាងជើងប្រទេសថៃ ឡាវ វៀតណាម និងភាគកណ្ដាលអាងទន្លេមេគង្គ ជាមួយខ្យល់មូសុងនិរតីបក់ក្នុងល្បឿងពីខ្សោយទៅបង្គួរ ។ស្ថានភាពបែបនេះ សូមបន្ដមានការប្រុងប្រយ័ត្នចំពោះទឹកជំនន់ ដែលអាចកើតមកពីបរិមាណទឹកភ្លៀងច្រើនកន្លងមក និងភ្លៀងជាបន្ដបន្ទាប់បន្ថែមផ្ទួនៗ។

