កំពង់ចាម៖ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញ រួមទាំងអាជ្ញាធរស្រុកកងមាស ចុះពិនិត្យមើលស្ថានភាពបាក់ស្រុតច្រាំងព្រែកកុយ ដោយផ្ទាល់ ដែលហេតុការណ៍បាក់ស្រុតច្រាំងព្រែកកុយ បានកើតឡើងកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ម្ល៉េះ ។
ហេតុការណ៍នេះ បានរងផលប៉ះពាល់ផ្លូវ មិនអាចឱ្យរថយន្តធុនធំៗបើកឆ្លងកាត់បាន ដោយមានប្រវែងបណ្តោយចំនួន២០ម៉ែត្រ និងទទឹង០៤ម៉ែត្រ នៅត្រង់ចំណុច ហួសគល់ស្ពានព្រែកបារ៉ាយ នៅភូមិព្រែកកុយ នៅឃុំព្រែកកុយ ដែលធ្វើឲ្យប៉ះពាល់ដល់គម្រោងផ្លូវ world bank ចាប់ពីចំណុចគល់ស្ពានអន្លង់គគី ឃុំព្រែកកុយ ទៅឃុំសូគង ប្រវែង២៧,៦០០ម៉ែត្រ។
ជាមួយគ្នានេះ ឯកឧត្តម អ៊ុន ចាន់ដា បានឲ្យកងកម្លាំងប៉ុស្តិ៍ រួមអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់ការពារ និងបញ្ចៀសចរាចរណ៍រថយន្តធុនធំៗកុំឲ្យបើកបរឆ្លងកាត់តំបន់នេះ ហើយរិះរកវិធីសាស្ត្រដោះស្រាយភ្លាមៗប្រសិនបើច្រាំងព្រែកនេះបន្តស្រុតទៀត៕





