ទេសចរចាប់ផ្ដើមទៅលេងខេត្តមណ្ឌលគិរីបណ្ដើរៗហើយ មន្ត្រីទេសចរណ៍ណែនាំអ្នកផ្ដល់សេវាទេសចរណ៍កុំដំឡើងថ្លៃ

2022/09/14 11:58:06 pm        607

មណ្ឌលគិរី៖ រដូវកាលបុណ្យភ្ជុំបិណ្ឌកាន់បិណ្ឌបានចូលមកដល់​ សម្រាប់ខេត្តមណ្ឌលគិរី ចាប់ផ្ដើមមាន​អ្នកទេសចរ​មួយចំនួនចូល ​ទៅលេងកម្សាន្តហើយ ខណៈដែលខេត្តភាគឦសាន​មួយនេះ ក៏បានរៀបរយត្រៀមទទួលភ្ញៀវជានិច្ចផងដែរ ​ជាមួយការ ​ណែនាំរបស់មន្ត្រីទេសចរណ៍ កុំឱ្យមានការដំឡើងថ្លៃសេវាកម្ម។

កត់សម្គាល់ឃើញថា នៅថ្ងៃទី១៣ ខែកញ្ញា នេះ ​គោលដៅទេសចរមួយចំនួន ក្នុងក្រុងសែនមនោរម្យ មានអ្នកទេសចរតិចតួចទៅលេងកម្សាន្ត ដូចជា​ រមណីយដ្ឋានភ្នំដោះក្រមុំ ​និងសមុទ្រឈើ ​ជាដើម។ ហើយទោះបីជាភ្ញៀវមានចំនួនតិចតួចក៏ពិតមែន​ ប៉ុន្តែល្អប្រសើរជាងអំឡុងពេលភ្ជុំបិណ្ឌឆ្នាំមុន ដែលកូវីដ-១៩ កំពុងរាតត្បាតខ្លាំង ​ពុំមានអ្នកទេសចរ ទៅលេងមកម្សាន្តតែម្ដង ។

ភ្ញៀវទេសចរ ដែលទៅលេងខេត្តមណ្ឌលគិរី៥ដងហើយនោះ ​បាននិយាយថា ​ខេត្តមណ្ឌលគិរី មាន​បរិយាកាសល្អ គួរជាទីកម្សាន្តមិនធុញទ្រាន់នោះទេ ហើយអ្វីដែលប្លែកនោះ​គឺ​ខេត្តមណ្ឌលគិរី​បច្ចុប្បន្ន សង្កេតឃើញ មានResortស្អាតៗ​ ដែលសង់លើកំពូលភ្នំ មើលទៅពិតជាមាន​ភាពទាក់ទាញ ។

លោកស្រី ម៉ី សារឹម ប្រធានស្ដីទី មន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បានឲ្យដឹងដែរថា អំឡុង​ពេល​ភ្ជុំបិណ្ឌ កាន់បិណ្ឌ នេះ ភ្ញៀវទេសចរ ​មិនទាន់ច្រើនទេ​ ប្រហែលក្រោម​១ពាន់នាក់ បើគិតត្រឹម​សប្ដាហ៍ទី១ នៃខែកញ្ញានេះ ​ប៉ុន្តែបើធៀបនឹង ឆ្នាំ២០២១​ មានការកើនឡើងខ្លះ ព្រោះពេលនោះ​ស្ថិតក្នុងវិបត្តិកូវីដ-១៩។

លោកស្រី បានឱ្យដឹងថា សម្រាប់គោលដៅទេសចរណ៍ថ្មីៗ មិនទាន់មាននោះទេ ​ដោយភាគច្រើន តែ Resortថ្មីៗ មួយចំនួន ​កំពុងសាងសង់។

លោកស្រី បានបញ្ជាក់ថា មន្ត្រីជំនាញ បានជូនដំណឹងទៅគ្រប់បណ្ដាផ្ទះសំណាក់ ​សណ្ឋាគារ អំពី​សារាចររបស់ ក្រសួងទេសចរណ៍​ ស្ដីពីសណ្ដាប់ ​សុវត្ថិភាពសុខាភិបាល និងជូនដំណឹង​មិន​ឲ្យម្ចាស់អជីវកម្មស្នាក់នៅទាំងនោះ ​លួចដំឡើងថ្លៃបន្ទប់នោះទេ ។

ខេត្តមណ្ឌលគិរី នារដូវកាលនេះ ​គឺមានភាពស្រស់បំព្រង​ ដោយសារសម្រស់វាលស្មៅពណ៌បៃតង លាតសន្ធឹងតាម ​កំពូលភ្នំ ​ជាទិដ្ឋភាពដែលអ្នកទេសចរគ្រប់គ្នាចង់ទស្សនា ៕ អត្ថបទ៖ អ៊ិត ភីរុណ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm