ក្រុមប្រឹក្សា​តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ាន ប្រជុំ​លើកឡើង​ពី​វឌ្ឍនភាព​នៃ​កិច្ចសហប្រតិបត្តិការ​

2022/09/14 05:48:53 pm        591

​ភ្នំពេញ​៖ ក្រុមប្រឹក្សា​តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ាន បាន​បើក​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ក្រុមប្រឹក្សា​តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ាន​លើក​ទី៣៦ នៅ​សណ្ឋាគារ​សុខា ខេត្តសៀមរាប ​នៅ​ថ្ងៃទី១៤ ខែកញ្ញា ដើម្បី​ពិភាក្សា​លើ​វឌ្ឍនភាព​នៃ​កិច្ចសហប្រតិបត្តិការ បញ្ហា​ប្រឈម និង​ដំណោះស្រាយ​ក្នុង​តំបន់​។​

​ឯកឧត្តម វ​ង្សី វិស្សុត រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​, រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​រដ្ឋមន្ត្រី​ក្រុមប្រឹក្សា​អា​ហ្វ​តា (AFTA) របស់​កម្ពុជា លើកឡើង​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ក្រុមប្រឹក្សា​តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ាន​លើក​ទី ៣៦ នៅ​សណ្ឋាគារ​សុខា ខេត្តសៀមរាប នៅ​ថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០២២ នេះ​ថា គិត​ចាប់តាំងពី​ការបង្កើត​ក្រុមប្រឹក្សា​តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ាន ក្នុង​ឆ្នាំ ១៩៩២, បណ្តា​ប្រទេស​ជា​សមាជិក​សម្រេចបាន​នូវ​វឌ្ឍនភាព​គួរឱ្យកត់សម្គាល់ ដើម្បី​សម្រេចបាន​នូវ​ចក្ខុវិស័យ​រួម​របស់​អាស៊ាន ក្នុងការ​បង្កើត​ទីផ្សារ និង​មូលដ្ឋាន​ផលិតកម្ម​តែមួយ ការលើកកម្ពស់​ភាព​ប្រកួតប្រជែង​តំបន់ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច ប្រកបដោយ​សមធម៌ ព្រមទាំង​ការធ្វើសមាហរណកម្ម​ពេញលេញ​ទៅក្នុង​ពិភពលោក​។

​ឯកឧត្តម បញ្ជាក់ថា អាស៊ាន​បាន​លុប​បំ​បាត​អត្រាពន្ធគយ​ប្រមាណ ៩០% នៃ​បន្ទាត់​ពន្ធ​សរុប និង​មានការ​លុបបំបាត់​របាំង​មិនមែន​ពន្ធ​ផងដែរ ក្នុងនោះ​ចំពោះ​ការធ្វើ​ពាណិជ្ជកម្ម​អាស៊ាន ជាមួយ​បណ្តា​ប្រទេស​នានា ក្នុង​ពិភពលោក​មាន​ចំនួន​ប្រមាណ ៣.៣ ទ្រី​លាន​ដុល្លារ​សហរដ្ឋអាមេរិក ចំណែក​ការធ្វើ​ពាណិជ្ជកម្ម​រវាង​សមាជិក​អាស៊ាន​មាន​ចំនួន ៧១២ ប៊ី​លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ ២០២១ ដែល​បានរួម​ចំណែក​ក្នុង​កំណើនសេដ្ឋកិច្ច​អាស៊ាន​ប្រមាណ ៣ ភាគរយ ក្នុង​ឆ្នាំ ២០២១​ផងដែរ​។​

​ឯកឧត្តម បាន​បន្តថា កម្ពុជា​បានធ្វើ​ជា​ប្រធាន​ប្តូរ​វេន របស់​អាស៊ាន​ក្នុង​ឆ្នាំ​២០២២​នេះ គឺ​ចំ​ពេលដែល​ពិភពលោក និង​តំបន់ បាននិងកំពុង​ប្រឈម​នឹង​ហានិភ័យ និង​ភាពមិនប្រាកដប្រជា​ជាច្រើន​ដូចជា ការអូសបន្លាយ​នៃ​សង្គ្រាម​អ៊ុយ​ក្រែ​ន​, ការបន្ត​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​បំប្លែង​ថ្មី និង​បញ្ហា​ការកើនឡើង​នៃ​អតិផរណា ព្រមទាំង​ភាពរអាក់រអួល​នៃ​ខ្សែចង្វាក់​ផ្គត់ផ្គង់ និង​ផលិត​ជាដើម​។

​ហានិភ័យ និង​ភាពមិនប្រាកដប្រជា​ទាំងនេះ បាននិងកំពុង​បន្ថយល្បឿន​នៃ​ដំណើរ​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ​របស់​តំបន់​។ ដូចនេះ ការអនុម័ត​ប្រធានបទ​របស់​អាស៊ាន​ឆ្នាំ​២០២២ អាស៊ាន​រួមគ្នា​ធ្វើ​៖ ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងអស់ គឺមាន​គោលបំណង​លើកកម្ពស់​កិច្ចខិតខំ​ប្រឺ​ង​ប្រែង​រួមគ្នា​របស់​អាស៊ាន ដើម្បី​សម្រេច​កិច្ចការ​សំខាន់ៗ​របស់​តំបន់ ជាពិសេស​ការស្តារ​កំណើន​សេដ្ឋកិច្ច​តំបន់ និង​ព​ន្លឿ​ន​ដំណើរការ​កសាង​នៃ​សហគមន៍​អាស៊ាន ប្រកបដោយ​សមធម៌ ភាពខ្លាំង និង​បរិ​យា​ប័ន្ន​។​

​សូមបញ្ជាក់ថា កិច្ចប្រជុំ​រដ្ឋមន្ត្រី​ក្រុមប្រឹក្សា​តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ាន​លើក​ទី​៣៦ បានធ្វើការ​កត់សម្គាល់​អំពី​វឌ្ឍនភាព​សំខាន់ៗ ពាក់ព័ន្ធ​នឹង ការលើកកម្ពស់​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ក្នុង​តំបន់ តាមរយៈ​ការពង្រីក​ការអនុវត្ត​ការផ្លាស់ប្តូរ​ឯកសារ​ប្រតិវេទន៍​គយ​អាស៊ាន (ACDD) និង​ឯកសារ​ពាក់ព័ន្ធ​ពាណិជ្ជកម្ម​ដ៏ទៃទៀត តាម​ប្រព័ន្ធ​បញ្ជរ​តែមួយ​អាស៊ាន និង​ការអនុវត្ត​ប្រព័ន្ធ​ឆ្លងកាត់​គយ​អាស៊ាន (ACTS) ក៏ដូចជា​ការធ្វើសមាហរណកម្ម​គយ​អាស៊ាន តាមរយៈ​ការជំរុញ​ការអនុវត្ត​យន្តការ​ប្រតិបត្តិ​ករ​សេដ្ឋកិច្ច ដែល​ទទួលបាន​ការអនុញ្ញាត៕ អត្ថបទ​៖ សុន រ៉ា​ឌី​

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am