ក្រសួង​ព័ត៌មាន​កំពុង​ស្រាវជ្រាវរក​អ្នក​ពាក់​ព័ន្ធ​ក្រោយ​ឯកឧត្ដម ម៉ៅ អាយុទ្ធ ត្រូវ​បាន​រក​ឃើញ​ឆ្លង​កូវីដ​១៩

2021/04/27 09:59:58 am        324

ភ្នំពេញ​៖ អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន លោក មាស សុភ័ណ្ឌ បាន​ប្រាប់​ថា ក្រសួង​កំពុង​ស្រាវ​ជ្រាវ​រក​អ្នក​ពាក់​ព័ន្ធ​ជាមួយ​នឹង​ឯកឧត្ដម ម៉ៅ អាយុទ្ធ រដ្ឋ​លេខាធិការ​ក្រសួង​ព័ត៌មាន បន្ទាប់​ពី​លទ្ធផល​តេស្ត​សំណាក​បង្ហាញ​ថា លោក​បាន​ឆ្លង​មេរោគ​កូវីដ​១៩។

លោក មាស សុភ័ណ្ឌ ប្រាប់​ BTV នៅ​ថ្ងៃ​នេះ​ថា ឯកឧត្ដម ម៉ៅ អាយុទ្ធ អាយុ ៧៧​ឆ្នាំ ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​ឯ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​តាំង​ពី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ បន្ទាប់​ពី​លោក​ត្រូវ​បាន​រក​ឃើញ​ថា មាន​អាការ​គួរ​ឱ្យ​សង្ស័យ​ថា​អាច​មាន​ផ្ទុក​មេរោគ​កូវីដ​១៩។

លោក មាស សុភ័ណ្ឌ ប្រាប់​ថា​៖ «តាម​ព័ត៌មាន​ដែល​ទទួល​បាន សុខភាព​របស់​គាត់​បាន​មាន​លក្ខណៈ​ល្អ​ប្រសើរ​ហើយ កំពុង​ស្នាក់​នៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​[មិត្តភាព​ខ្មែរ-សូវៀត] ហើយ​ស្ថានភាព​ជំងឺ​របស់​គាត់​ហ្នឹង បាន​ប្រសើរ​ជាង​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន»។

អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន​រូប​នេះ បញ្ជាក់​ថា ឯកឧត្ដម ម៉ៅ អាយុទ្ធ បាន​ធ្វើ​ដំណើរ​ទៅ​ក្រសួង​ផង​ដែរ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​០១ ខែ​មេសា​នេះ ដើម្បី​ចូលរួម​ចាក់​វ៉ាក់សាំង​នៅ​ក្រោម​ការ​សម្រប​សម្រួល​របស់​ក្រសួង​ព័ត៌មាន។

លោក មាស សុភ័ណ្ឌ បន្ត​ថា ប៉ុន្តែ ក្រុម​ការងារ​ត្រួត​ពិនិត្យ​បាន​ប្រាប់​គាត់​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ និង​ធ្វើ​តេស្ត​សុខភាព​វិញ បន្ទាប់​ពី​ការ​ត្រួត​ពិនិត្យ​រក​ឃើញ​ថា គាត់​មាន​អាការ​ជាប់​សង្ស័យ​ថា ឆ្លង​មេរោគ​កូវីដ​១៩។

បើ​តាម​លោក សុភ័ណ្ឌ ក្រសួង​ព័ត៌មាន​កំពុង​ស្រាវ​ជ្រាវ​រក​អ្នក​ពាក់​ព័ន្ធ​ជាមួយ​នឹង​ឯកឧត្ដម ម៉ៅ អាយុទ្ធ ដើម្បី​ធ្វើ​ចត្តាឡីស័ក និង​ពិនិត្យ​សំណាក។

លោក មាស សុភ័ណ្ឌ ប្រាប់​បន្ត​ថា​៖ «ឯកឧត្ដម​រដ្ឋ​មន្ត្រី [ខៀវ កាញារីទ្ធ] ក៏​បាន​ណែនាំ​​ទៅ​ដល់​មន្ត្រី​ក៏ដូច​ជា​អ្នក​ពាក់​ព័ន្ធ​​ផ្ទាល់​ជាមួយ​ឯកឧត្ដម ម៉ៅ អាយុទ្ធ ហ្នឹង ឱ្យ​ទៅ​ធ្វើ​តេស្ត​ក៏ដូចជា​ការ​ដាក់​ខ្លួន​ធ្វើ​ចត្តាឡីស័ក​ដើម្បី​តាម​ដាន​សុខភាព​របស់​ខ្លួន​ផង​ដែរ»។

ក្រសួង​ព័ត៌មាន​បាន​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​មន្ត្រី​រាជ​ការ​ក្រោម​ឱវាទ និង​ក្រុម​អ្នកសារព័ត៌មាន​មក​ពី​ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ចាប់​ពី​ថ្ងៃ​ទី​០១ ខែ​មេសា​មក៕


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm