បាល់ទាត់៖ អ្នកចាត់ការថ្មីរបស់ក្រុមតោខៀវ Chelsea, Graham Potter បានចាប់ដឹកនាំប្រកួតដំបូងរបស់ខ្លួនតាំងពីចូលមកកាន់តំណែងជំនួសលោក Thomas Tuchel តែ Chelsea បានត្រឹមស្មើ ១-១ ក្នុងដីខ្លួនឯងពេលទទួលភ្ញៀវ RB Salzburg យប់មិញ។

នេះក៏ជាប្រកួតដំបូងផងដែរនៅ UCL របស់អតីតអ្នកចាត់ការ Brighton រូបនេះ ខណៈដែលខ្សែប្រយុទ្ធអង់គ្លេស Raheem Sterling ធ្វើឱ្យអ្នកគាំទ្រនៅ Stamford Bridge សប្បាយចិត្តក្រោយរកបានគ្រាប់នាំមុខនៅនាទីទី៤៨។ យ៉ាងណាក្តីមិនមានការអបអរជ័យជំនះប្រកួតដំបូងរបស់ Graham Potter ឡើយបន្ទាប់ពីក្រុមភ្ញៀវ Salzburg រកបានគ្រាប់តាមស្មើវិញនៅនាទីទី៧៥ Noah Okafor។ លទ្ធផលនេះមានន័យថា Chelsea ចាប់ផ្តើមរដូវកាលថ្មីនៅ UCL មិនទាន់ស្គាល់ឈ្នះនៅឡើយមានត្រឹម ១ពិន្ទុឈរក្រោមគេក្នុងពូល E។ ចំណែកឯ AC Milan ឡើងឈរលើគេក្រោយយកឈ្នះ Dinamo Zagreb ៣-១ នៅទីក្រុង Milan៕
អត្ថបទ៖នាង សុភាវុធ