បាល់ទាត់៖ ខ្សែប្រយុទ្ធអង់គ្លេស Marcus Rashford នឹងមិនមានវត្តមានឡើយសំរាប់ការប្រកួតនៅក្របខណ្ឌ UEFA Europa League រាត្រីនេះពេល Manchester United ទៅទឹកដីម៉ុលដូវ៉ាជួប Sheriff Tiraspol។

កីឡាករវ័យ ២៤ឆ្នាំរូបនេះត្រូវបានអ្នកចាត់ការ Erik ten Hag បញ្ជាក់ថា មានរបួសសាច់ដុំបន្តិចបន្តួច តែរំពឹងថានឹងអាចចូលលេងវិញបានឆាប់ៗនេះ។ Marcus Rashford ក៏រំពឹងថានឹងអាចបង្ហាញខ្លួននៅក្រុមជម្រើសជាតិអង់គ្លេសវិញផងដែរ សំរាប់ការប្រកួតមិត្តភាពសប្តាហ៍ក្រោយនេះ បន្ទាប់ពីខកខានតាំងពីអង់គ្លេសចាញ់អ៊ីតាលីនៅវគ្គផ្តាច់ព្រ័ត្រ Euro ២០២០ ឆ្នាំមុន។ Rashford បានស៊ុតបញ្ចូលទីពីរគ្រាប់ឱ្យ Manchester United យកឈ្នះ Arsenal ៣-១ មុនពេលដែលអវត្តមានពីក្រុមវិញនៅពេល Manchester United ចាញ់ Real Sociedad សប្តាហ៍មុន៕
អត្ថបទ៖នាង សុភាវុធ