ភ្នំពេញ៖ អគ្គនាយដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន ដឹកនាំដោយលោក ជែម ម៉ូ នាយកប្រតិបត្តិ និងអ្នកស្រី ស្បោង សំបូរ ប្រធានរដ្ឋបាល នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះ បានដឹកនាំបុគ្គលិកគ្រប់ផ្នែកទាំងអស់ ចូលរួមកាន់បិណ្ឌវេនទី៥ នៅវត្តកោះនរា សង្កាត់និតោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ថ្នាក់ដឹកនាំ និងបុគ្គលិក នៃអគ្គនាយដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន តែងចូលរួមកាន់បិណ្ឌជារៀងរាល់ឆ្នាំ ដើម្បីឧទ្ទិសកុសលផលបុណ្យ និងជួបជុំសាច់ញាតិបងប្អូន ។
គួរបញ្ជាក់ថា ពិធីកាន់បិណ្ឌឆ្នាំ២០២២នេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ គឺចាប់ពីថ្ងៃទី១១-២៤ ខែ កញ្ញា ឆ្នាំ២០២២៕