រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ស្នើសុំឱ្យធនាគារវិនិយោគអឺរ៉ុប គាំទ្រផ្នែកហិរញ្ញប្បទាន ដល់ការអភិវឌ្ឍនៅកម្ពុជា

2022/09/15 08:05:38 pm        245

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្នើសុំឲ្យធនាគារវិនិយោគអឺរ៉ុប (EIB) បន្តគាំទ្រ​រាជរដ្ឋាភិបាលកម្ពុជា ក្នុងការវិនិយោគលើវិស័យអាទិភាព តាមរយៈការចូលរួម​ជា​ឥណទាន​សម្បទាន, ហិរញ្ញប្បទានឥតសំណង, និងការ​គាំទ្រ​ជំនួយ​បច្ចេកទេស​នានា ដើម្បីចូលរួម​ជំរុញ​កំណើនសេដ្ឋកិច្ច ​និងការអភិវឌ្ឍ​ប្រកបដោយចីរភាព។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី ​រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្ដម គ្រីស ភីតធឹរ (Kriss Peeters) អនុប្រធានធនាគារវិនិយោគអឺរ៉ុប (EIB) នៅថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ២០២២នេះថា រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់ឱ្យប្រើប្រាស់នូវ “ក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងការរស់នៅជាមួយកូវីដ-១៩ ​តាមគន្លងប្រក្រតីភាពថ្មី​ សម្រាប់ឆ្នាំ ២០២១-២០២៣” ជាមួយ​និងទស្សនវិស័យនៃការចាកចេញពីវិបត្តិនៃជំងឺកូវីដ-១៩ ក្នុងភាពរឹងមាំ ​និងការវិលត្រលប់ទៅរក​មាគ៌ា​នៃកំណើន​ និងការអភិវឌ្ឍប្រកបដោយចីរភាព ។

“យុទ្ធសាស្រ្ត” នេះ បានកំពុងដើរតួនាទីជាផែនទីបង្ហាញផ្លូវ និងជាកម្លាំងចលករដ៏មានប្រសិទ្ធភាព សម្រាប់ការពង្រឹងសក្តានុពល​នៃ​ចន្ទល់​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ឱ្យរស់រវើកឡើង ក៏ដូចជាចាប់​យកឱ្យបាននូវកាលានុវត្តភាពថ្មី ​ដែលកំពុងលេចឡើងស្រប​នឹង​និន្នាការតំបន់​ និងសកល ដើម្បី​លើក​កម្ពស់​កំណើនប្រកបដោយចីរភាព ​និងដែលកាន់តែមានពិពិធកម្ម ក៏ដូចជាដើម្បី​កសាង​ភាពធន់​ដ៏រឹងមាំនៃសង្គម-សេដ្ឋកិច្ច​កម្ពុជា ។

ឯកឧត្តមអគ្គបណ្ឌិតសភាចា្យ ឧបនាយករដ្ឋមន្រ្តី ​ក៏បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់ EIB ក្នុងការចូលរួមជំរុញកំណើន​សេដ្ឋកិច្ចរបស់កម្ពុជា​ តាមរយៈកិច្ចសហប្រតិបត្ដិការបច្ចុប្បន្ន នឹង​ស្នើ​សុំឲ្យ EIB បន្តគាំទ្ររាជរដ្ឋាភិបាលក្នុងការវិនិយោគលើវិស័យ​អាទិភាព តាមរយៈការចូលរួម​ជាឥណទានសម្បទាន, ​ហិរញ្ញប្បទានឥតសំណង,​ និងការគាំទ្រជំនួយបច្ចេកទេសនានា ជា​ពិសេសនៅពេលដែលកម្ពុជាកំពុងស្តារ​ និងជំរុញកំណើនសេដ្ឋកិច្ច ដើម្បីឆ្ពោះទៅរកកំណើន​ល្អប្រសើរឡើងវិញ។

ក្នុងជំនួបនេះ, ឯកឧត្ដម Kriss Peeters ក៏បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានអញ្ជើញ​មកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា ​និងការស្វាគមន៍ដ៏កក់ក្ដៅ​របស់រាជរដ្ឋាភិបាលកម្ពុជា និង​បានជម្រាបជូនថា EIB បានដាក់​សម្ពោធ​ជាផ្លូវការនូវការិយាល័យប្រចាំតំបន់របស់ខ្លួន នៅ​ទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី កាលពីថ្មីនេះ ហើយ EIB បានត្រៀមរួចជាស្រេច​ក្នុងការ​ពង្រឹងសហប្រតិបត្ដិការកម្រិតតំបន់ ​ជាពិសេសជាមួយកម្ពុជាឱ្យកាន់តែមានភាពរឹងមាំថែមទៀត ៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm