ភ្នំពេញ៖ អំឡុងពីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ពលរដ្ឋធ្វើដំណើរតាមដងផ្លូវ ជាពិសេសអ្នកប្រកបរបរដឹកអ្នកដំណើរ ក្នុងរាជធានីភ្នំពេញ មានការប្រុងប្រយ័ត្នជាងមុន ដើម្បីបង្ការគ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើតឡើងដោយយថាហេតុ។
ពលរដ្ឋ និងអ្នកប្រកបរបរដឹកអ្នកដំណើរ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៥ខែកញ្ញានេះ បានប្រាប់BTVឲ្យដឹងថា តាមការសង្កេតក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ នៅឆ្នាំនេះ ការធ្វើដំណើរតាមផ្លូវមានភាពមមាញឹកច្រើន មានកន្លែងខ្លះស្ទះចរាចរណ៍យូរ បើមិនមានប៉ូលិសនៅទីនោះ ប៉ុន្តែផ្ទុយទៅវិញបើមានប៉ូលិសនៅទីនោះ ការកកស្ទុះមិនសូវយូរនោះទេ។ក្រៅពីនេះ ពួកគាត់ប្តេជ្ញាបន្តគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដើម្បីបង្ការគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលធ្វើដំណើរ។
ដើម្បីបង្ការ និងទប់ស្កាត់ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ នៅឆ្នាំ២០២២នេះ គណៈកម្មាធិការជាតិ សុវត្ថិភាព ចរាចរណ៍ផ្លូវ បានអំពាវនាវដល់អ្នកបើកបរ និងអ្នកធ្វើដំណើរលើដងផ្លូវទាំងអស់ឱ្យមានប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះថ្នាក់ចរាចរណ៍៕
អត្ថបទ៖ទូច សោភ័ណ